សញ្ញាព្រមានពីច្បាប់ចក្រវាឡទាំង ១០ ដែលអ្នកត្រូវតែសង្កេត ធ្វើការកែប្រែ និងបញ្ឈប់ភ្លាមៗ

ច្បាប់ចក្រវាឡ ឬច្បាប់សកលលោក គឺជាច្បាប់ធម្មជាតិដែលមិនអាចមានអ្វីបកស្រាយបាននោះទេ ដោយភាគច្រើនច្បាប់មួយនេះត្រូវបានមនុស្សល្បីៗ និងមនុស្សជោគជ័យជាច្រើនជឿទុកចិត្ត ដោយការគិតរឿងល្អនឹងនាំមកនូវរឿងល្អ ការគិតអវិជ្ជមាននឹងនាំមកនូវអវិជ្ជមាន។

តើអ្នកធ្លាប់មានអារម្មណ៍ខុសប្រក្រតី ឬដឹងរឿងហេតុឱ្យហេតុមុនមានរឿងអ្វីកើតឡើងដែរឬអត់? មនុស្សជាច្រើនយល់ថាវាជាញាណពិសេស តែការពិតវាប្រហែលជាមិនមែនជាញាណពិសេស ឬវិញ្ញាណទី៧ណាមួយឡើយ តែរឿងដែលកើតឡើងសុទ្ធតែមានហេតុផល ហើយអាចមកពីការព្រមានពីច្បាប់ចក្រវាឡ។

Warning Signs From The Universe 1 Min 810x540

ដោយក្នុងនោះ ច្បាប់ចក្រវាឡ ក៏បានបង្ហាញពីសញ្ញាព្រមានមួយចំនួន ដែលសញ្ញាទាំងនោះមិនសូវជាខុសប៉ុន្មាននោះទេ ដូចដែលគេថារឿងខ្លះដែលបានកើតឡើងមិនមែនថាគ្មានហេតុផលនោះទេ ដោយរឿងដែលកើតឡើងដោយគ្មានហេតុផល ឬភ្លាមៗខ្លះ ចក្រវាឡបានផ្តល់សញ្ញាដើម្បីព្រមានអ្នកឱ្យប្រយ័ត្នប្រយែង ឬសង្កេតឱ្យបានម៉ត់ចត់ បើមានអ្វីកើតឡើងខុសប្រក្រតី សូមប្រញាប់ធ្វើការកែប្រែវាទៅ។

តោះ មកដឹងពីសញ្ញាទាំង ១០ ដែលកើតឡើងភ្លាមៗដោយមិនបានព្រាងទុក ដូចខាងក្រោម៖

១. សុខៗស្រាប់តែគោះជើងខ្លួនឯង

២. ស្ទះចរាចរណ៍ដោយឥតព្រាងទុក

៣. រឿងដែលកើតឡើងភ្លាមៗ ឬអ្វីៗបញ្ចប់ និងកើតឡើងខុសពីការព្រាងទុក

៤. សុខៗមានរបួស

៥. ការចំណាយ ឬវិក័យបត្រ ខ្ពស់ខុសពីការរំពឹងទុក

Depositphotos_13224739_l 2015 1024x668

៦. អារម្មណ៍មិនល្អកើតឡើងភ្លាមៗ ឬមិនស្រួលក្នុងពោះ ឬក្នុងក្រពះ

៧. សុខៗខឹង ឬមានជម្លោះជាមួយមនុស្សជាទីស្រលាញ់

៨. មានជំងឺអ្វីមួយ ឬឈឺក្បាលភ្លាមៗ

៩. សុខៗស្រាប់តែបាត់ ឬបែកបាក់របស់របរផ្ទាល់ខ្លួន ឬរបស់ដែលខ្លួនស្រលាញ់

១០. សុខៗមានក្លិន សំឡេង ឬរសជាតិចម្លែកៗ

Fractal_spiral_by_silencefreedom

ប្រសិនជាអ្នកកើតមានសញ្ញាព្រមានទាំងនេះខុសប្រក្រតី ឬខុសពីទម្លាប់ដែលរំពឹងទុកនោះ អ្នកត្រូវតែបញ្ឈប់សកម្មភាពណាមួយភ្លាមៗ បណ្តោយឱ្យរឿងកើតឡើងតាមដំណើរវាចុះ ហើយឈប់មានះបន្តធ្វើវា និយាយវា ឬជម្នះធ្វើរឿងមួយនោះទៀតអី អ្នកអាចនឹងជួបរឿងដែលអ្នកមិនគួរជួប រឿងខកបំណង ឬបញ្ហាផ្សេងៗដែលនាំគ្រោះថ្នាក់ដល់អ្នកក៏ថាបាន។

ផ្ទុយទៅវិញ នៅពេលអ្នកបានជួបរឿងទាំងនេះ ឬជួបសកម្មភាពខុសប្រក្រតី អ្នកត្រូវសម្រាកមួយភ្លែត ធ្វើចិត្តឱ្យស្ងប់ ដកដង្ហើមមួយៗ ហើយគិតឡើងវិញបន្តិចថាពេលនេះអ្នកមានអ្វីខុសប្រក្រតីដែរឬក៏អត់ សំខាន់ត្រូវត្រលប់មកគិតគំនិតវិជ្ជមានវិញថារឿងកើតឡើងប្រហែលជាមានមូលហេតុណាមួយហើយ កុំជម្នះធ្វើវាទៀតអី ហើយនៅក្នុងរឿងមិនល្អប្រហែលជាអាចកើតមានរឿងល្អបង្កប់ដែរ។

តែនៅក្នុងពេលដែលអ្នកជួបរឿងនេះពេលកំពុងតែនិយាយ អ្នកត្រូវតែពិចារណាសម្តីរបស់អ្នកឡើងវិញ បន្ថយសំឡេងខ្លួនឯង ហើយបញ្ឈប់សម្តី ឬអំពើដែលអ្នកយល់ថាខុសឆ្គង រួចសម្រួលអារម្មណ៍ឡើងវិញបន្តសកម្មភាពធម្មតា។ សង្កេតមើល សកម្មភាព អារម្មណ៍ និងពាក្យសម្តីរបស់អ្នក កុំឱ្យវាក្លាយជារឿង ដែលអាចបង្កើតបញ្ហាណាដោយមិនដឹងខ្លួន៕

Warning Signs The Universe

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក