អត្ថប្រយោជន៍របស់ផ្លែCherry ដែលអ្នកគ្រប់គ្នាមិនធ្លាប់ដឹង

ផ្លែ Cherry គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ថែមទាំងមានរសជាតិឆ្ងាញ់ខ្លាំងទៀតផង។ យ៉ាងណាមិញ ផ្លែ Cherry ត្រូវបានគេសិក្សាស្រាវជ្រាវឃើញអំពីអត្ថប្រយោជ៍ជាច្រើន ដែលជំនួយដល់សុខភាពរាងកាយ និងសម្រស់ផងដែរ។ តោះ! មកដឹងពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែ Cherry តាមរយៈអត្ថបទខាងក្រោម ៖

1

១. ផ្លែ Cherry អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ 

ប្រសិនបើអ្នកចង់ទប់ទល់នឹងជំងឺនៅពេលរដូវត្រជាក់ និងជំងឺផ្តាសាយខិតជិតមកដល់ នោះការទទួលទានអាហារសម្រន់ជាមួយផ្លែ cherries ខ្លះអាចជាការល្អសម្រាប់សុខភាពរបស់អ្នក។ ព្រោះផ្លែ cherries មានផ្ទុកទៅដោយវីតាមីន C ដែលជួយអ្នកក្នុងការការពារពីជំងឺផ្តាសាយ។

2

២. ផ្លែ Cherry អាចជួយឱ្យគេងលក់ស្រួល 

ការញុំាផ្លែ cherries មុនពេលចូលគេងអាចជួយឱ្យអ្នកគេងលក់ស្រួល និងមិនធ្វើឱ្យឡើងគីឡួទៀតផង។ Melatonin គឺជាសារធាតុគីមីដែលត្រូវបានផលិតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល ប៉ុន្តែវាក៏ត្រូវបានគេរកឃើញនៅក្នុងអាហារមួយចំនួនដូចជា ផ្លែ cherries ផ្លែចេក និងអាហារផ្លែឈើផ្សេងៗទៀត។

3

៣. ផ្លែ Cherry អាចធ្វើឱ្យប្រសើរឡើងនូវការលំហាត់ប្រាណ 

ការឈឺចាប់ក្រោយហាត់ប្រាណ អាចជាសញ្ញាមួយដែលអ្នកទទួលបានការហាត់ប្រាណមិនបានល្អ។ អ្នកជំនាញបាននិយាយថាផ្លែ Cherry អាចជាអាហារសម្រន់ដែលជួយជំនួយដល់ការហាត់ប្រាណរបស់អ្នក។ អ្នកគួរតែញុំាវា ៣០នាទី មុនទៅហាត់ប្រាណ ឬក៏អាចញុំាផ្លែ Cherry ជាប្រចាំថ្ងៃ ដើម្បីឱ្យការហាត់ប្រាណរបស់អ្នកឱ្យមានប្រសិទ្ធិភាព។

4

៤. ផ្លែ Cherry អាចកាត់បន្ថយការឈឺចាប់សន្លាក់ 

បុគ្គលដែលមានបញ្ហាឈឺសន្លាក់ គួរតែជ្រើសរើសការបរិភោគ ផ្លែ Cherry ជាអាហារសម្រន់ ដើម្បីជួយកាត់បន្ថយនៃការឈឺសន្លាក់របស់អ្នក។ ដោយសារតែកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុង ផ្លែ Cherry បានជះឥទ្ធិពលជាវិជ្ជមានទៅលើការកាត់បន្ថយការឈឺសន្លាក់ ចំពោះបុគ្គលដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។

5

៥. ផ្លែ Cherry អាចធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង 

ជំងឺបេះដូង គឺជាឃាតករលេខមួយនៅសហរដ្ឋអាមេរិក ប៉ុន្តែការញុំាផ្លែ cherries អាចជួយរក្សាប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ។ ព្រោះវាមានផ្ទុកនូវសារធាតុប៉ូតាស្យូម និងប៉ូលីហ្វេណុលប្រឆាំងអុកស៊ីតកម្មអាចជួយលើកកម្ពស់សុខភាពបេះដូងព្រោះវាទាំងពីរអាចការពារជំងឺបេះដូង៕

6

ប្រភព ៖ https://www.eatthis.com/cherries-side-effects/

ប្រែសម្រួល ៖ Vorleak / Knongsrok