ប្រសិនបើអ្នកមិនទាន់ដឹងពីចរិតលក្ខណៈពិតខ្លួនឯងនៅឡើយ សូមសាករើសបង្អួចទេសភាពមួយ ដើម្បីដឹងថាអ្នកមានទម្លាប់អ្វីកប់ជ្រៅនៅក្នុងខ្លួន ជាមួយចម្លើយបកស្រាយខាងក្រោម ។
បង្អួចទី ១
បុគ្គលដែលរើសរូបភាពនេះបង្ហាញថា អ្នកជាមនុស្សរ៉ូមែនទិក និងកក់ក្តៅ អ្នកអាចរីករាយជាមួយរឿងតូចតាចបាន ប៉ុន្តែជាមួយនឹងទម្លាប់បែបនេះ វាអាចងាយស្រួលឲ្យអ្នកដទៃទាញយកផលប្រយោជន៍ណាស់ ទោះបីជាអ្នកនៅអាចដោះស្រាយបានក៏ដោយ ម្ល៉ោះហើយ លើកក្រោយអ្នកគួរតែមើលឲ្យជាក់លាក់សិនមុននឹងជឿជាក់លើនរណាម្នាក់ ហើយត្រូវរៀនការពារខ្លួនឯង ។ ចំពោះសេចក្តីស្រឡាញ់ក៏ដូចគ្នា បើអ្នកជួបមនុស្សដែលអ្នកស្រឡាញ់ហើយ ចូលកុំឈ្លក់វង្វេងនឹងគេពេកអ្នកត្រូវប្រយ័ត្នបន្ថែមទៀតជាមួយរឿងទាំងនោះ។
បង្អួចទី ២
បុគ្គលដែលជ្រើសរើសរូបភាពនេះបង្ហាញថា អ្នកជាមនុស្សដែលសុភាពរាបសា ជាមនុស្សមិនរើសច្រើន មិនរឿងច្រើន អ្នកអាចចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ហើយអ្នកក៏មិនចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃដែរ ។ នៅពេលដល់ថ្ងៃឈប់សម្រាក ឬគ្មានការណាត់ជួប អ្នកនឹងជ្រើសរើសនៅផ្ទះពេញមួយថ្ងៃ ឬប្រសិនបើអ្នកត្រូវចេញទៅក្រៅជាមួយមិត្តភក្តិ អ្នកនឹងក្លាយជាទីពឹងពំនាក់របស់ពួកគេ ។
បង្អួចទី ៣
បុគ្គលដែលជ្រើសរើសរូបភាពនេះបង្ហាញថា អ្នកខ្លាចការលំបាក ។ ឧទាហរណ៍ ទោះបីជាអ្នកមានអារម្មណ៍ឃ្លាននៅពាក់កណ្តាលយប់ក៏ដោយ ក៏អ្នកនៅតែជ្រើសរើសមិនក្រោកពីដំណេកដែរ ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រសិនបើវាជាអ្វីដែលអ្នកចាប់អារម្មណ៍ មិនថានៅឆ្ងាយប៉ុណ្ណាទេ អ្នកនឹងត្រូវប្រញាប់ទៅឲ្យដល់ ដើម្បីសាកល្បងដោយខ្លួនឯង។ នៅក្នុងរឿងស្នេហា អ្នកតែងតែយកចិត្តទុកដាក់ចំពោះរូបរាងខាងក្រៅ បន្ទាប់មកទើបមើលចិត្តមើលថ្លើមតាមក្រោយ ។ ព្រោះអ្នកជាមនុស្សម្នាក់ដែលជឿជាក់លើខ្លួនឯង អ្នកគិតថាអ្នកជាមនុស្សមានសមត្ថភាព ម្ល៉ោះហើយសម្រាប់នរណាក៏ដោយ ឲ្យតែត្រូវចូលមកក្នុងជីវិតរបស់អ្នក ពួកគេត្រូវតែយកចិត្តទុកដាក់ថែរក្សាខ្លួនឯងឲ្យបានល្អ ។
បង្អួចទី ៤
បុគ្គលដែលជ្រើសរើសរូបភាពនេះបង្ហាញថា អ្នកគឺជាមនុស្សដែលពូកែទ្រឹស្តី រួសរាយរាក់ទាក់មិនថា មនុស្សអាយុ ៣ ឆ្នាំ ឬ ៨០ ឆ្នាំទេ ពួកគេសុទ្ធតែអាចធ្វើជាមិត្តនឹងអ្នកបាន ឬជាមនុស្សដែលមានមុខរបរ អាយុ ភេទខុសគ្នា គ្រាន់តែនិយាយគ្នាជាមួយអ្នកមួយភ្លែត ពួកគេច្បាស់ជាអាចមានភាពស្និទ្ធស្នាលជាមួយអ្នកហើយ ។ អ្នកជាមនុស្សមានចិត្តទូលាយ ចេះជួយយកអាសារមិត្តភ័ក្ត រហូតដល់ពេលខ្លះវាក្លាយទៅការជួយហួសពីអ្វីដែលចាំបាច់ រហូតដល់ទីបញ្ចប់ជួបរឿងខកចិត្តក៏មាន ។
បង្អួចទី ៥
មនុស្សដែលជ្រើសរើសរូបភាពនេះបង្ហាញថា អ្នកជាមនុស្សដែលមានអត្តចរិតត្រង់ទៅត្រង់មក និងស្ងប់ស្ងាត់ មិនសូវចូលចិត្តមាត់ក ធ្វើឲ្យមនុស្សជាច្រើនគិតថា អ្នកជាមនុស្សឬក ហើយគ្មាននរណាម្នាក់ហ៊ានចូលមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើនរណាម្នាក់ដែលស្គាល់អ្នកច្បាស់ គេនឹងដឹងថា អ្នកជាមនុស្សល្អ ស្មោះត្រង់ជាមួយអ្នកដទៃ ដោយភាពស្មោះសរ និងយុត្តិធម៌ ប្រសិនបើមាននរណាជួបរឿងអយុត្តិធម៌ អ្នកតែងតែត្រៀមខ្លួនជួយជានិច្ច ។ ថ្វីត្បិតអ្នកជាមនុស្សនិយាយត្រង់ តែអ្នកតែងតែមានចេតនាល្អ និងមិនគិតចង់ធ្វើបាបអ្នកណាឡើយ ៕
ប្រភព៖ Knongsrok