អាហារសុខភាព ៧ ប្រភេទ ជួយឲ្យសក់ដុះលឿន​ និងលូតលាស់ឆាប់រហ័ស

មនុស្សជាច្រើនតែងតែជួបជាមួយបញ្ហាសក់ ការជ្រុះសក់អាចដោយសារហេតុផលជាច្រើន។ យ៉ាងណាមិញ សក់ពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាជារបស់ម្យ៉ាងដែលអាចលម្អរាងកាយ និងអាចធ្វើឲ្យមនុស្សមើលឃើញពីភាពស្រស់ស្អាតបាន។ ដូច្នេះតើត្រូវធ្វើដូចម្ដេចខ្លះដើម្បីទទួលបានសក់ល្អ? ខាងក្រោមនេះ ជាប្រភេទអាហារ ៧ មុខ ដែលបន្ទាប់ពីហូបហើយអាចជួយឱ្យសក់លូតលាស់លឿន និងមានប្រសិទ្ធភាពខ្ពស់។

១.ស៊ុត

ស៊ុតសំបូរទៅដោយប្រូតេអ៊ីននិងប៊ីយ៉ូទីន ដែលជាធាតុផ្សំសំខាន់របស់ keratin ។ ស៊ុតមាន់ត្រូវបានគេចាត់ទុកថាជា“ panacea ” សម្រាប់សក់ទាំងអស់ ប៉ុន្តែក៏មិនមែនស្ត្រីគ្រប់រូបដឹងពីរបៀបប្រើស៊ុតក្នុងការធ្វើឱ្យសក់ភ្លឺរលោងនិងមានមានប្រសិទ្ធភាពនោះទេ។

វីតាមីន ដូចជា A, B, E បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការលូតលាស់សក់។ វីតាមីន A ជួយកំចាត់អង្គែខណៈវីតាមីន E ជួយការពារសក់ពីការខូចខាតដោយកាំរស្មីយូវី ក្នុងពេលជាមួយគ្នានេះដែរ វីតាមីន B និងអាស៊ីតអាមីណូដែលមាននៅក្នុងស៊ុតជួយឲ្យសរសៃសក់រឹងមាំនិងប្រឆាំងនឹងដំណើរការចាស់។

២.ផ្លែប៊្លូបឺរី

ក្រៅពីផ្លែប័រនៅមានផ្លែប៊្លូបឺរីក៏ជា “អាហារទំនើប” ដែលមានសារធាតុចិញ្ចឹមជួយបង្កើនការចងចាំនិងមុខងារយល់ដឹងរបស់ខួរក្បាលជាពិសេសសម្រាប់អ្នកដែលឈានចូលវ័យចំណាស់។ លើសពីនេះវីតាមីន C នៅក្នុងផ្លែប៊្លូបឺរីអាចជួយការពារការសក់ពីរ៉ាឌីកាល់សេរី ហើយវីតាមីន C ក៏បង្កើតខូឡាជែនដែលជួយពង្រឹងសរសៃសក់ផងដែរ។

៣.ស្ពៃស្ពីណាច

ស្ពៃស្ពីណាចមានអាស៊ីតហ្វូលិក ជាតិដែក និងវីតាមីន A និង C ។ ទាំងអស់នេះគឺជាធាតុសំខាន់ដែលអាចជួយដល់ការលូតលាស់របស់សក់។ ជាតិដែកអាចជួយជំរុញកោសិកាឈាមក្រហមដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយនិងបង្កើនល្បឿនការរំលាយអាហារ។

៤.ត្រី

ត្រីសាល់ម៉ុននិងម៉ាការ៉ែល សម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ចូលរួមក្នុងការលូតលាស់របស់សក់និងអាចការពារការបាត់បង់សក់និងបង្កើនដង់ស៊ីតេសក់។ ក្រៅពីនេះខ្លាញ់ត្រីក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីនសេលេនីញ៉ូម វីតាមីន D3 និងវីតាមីន B ដែលជួយពង្រឹងសសៃសក់។

៥.គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិមានវីតាមីន E និង B ស័ង្កសី និងអាស៊ីតខ្លាញ់ ដែលប្រសិនបើខ្វះវីតាមីនណាមួយក៏អាចបណ្តាលឱ្យជ្រុះសក់ដែរ។ យ៉ាងណាអ្នកអាចបន្ថែមគ្រាប់ធញ្ញជាតិដោយគ្រាន់តែកិនគ្រាប់ធញ្ញជាតិញ៉ាំជាមួយទឹកដោះគោយ៉ាអួរស្រស់ជារៀងរាល់ថ្ងៃបាន។

៦.អយស្ទ័រ

អយស្ទ័រសម្បូរទៅដោយស័ង្កសីដែលអាចជួយដល់ការលូតលាស់របស់សក់។ កង្វះស័ង្កសីនៅក្នុងរាងកាយអាចបណ្តាលឱ្យជ្រុះសក់ដោយសារភាពស្ត្រេស។ អ្នកអាចចម្អិនវាតាមវិធីផ្សេងៗគ្នាដូចជា ស៊ុបអយស្ទ័រ ដុតអយស្ទ័រជាមួយខ្លាញ់ខ្ទឹមបារាំងឬសាឡាត់។ អយស្ទ័រមានភាពទាក់ទាញខ្លាំងនិងជួយជំរុញការលូតលាស់សក់បានល្អ។

៧.បង្គា

បង្គាសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន B និង D ស័ង្កសី ជាតិដែក និងបរិមាណអូមេហ្គា ៣ តិចតួច។ លើសពីនេះអាហារសមុទ្រប្រភេទនេះក៏សំបូរទៅដោយប្រូតេអ៊ីននិងកាល់ស្យូមច្រើនដែលជាសារធាតុចិញ្ចឹមសំខាន់មួយសម្រាប់ការពារការជ្រុះសក់និងជំរុញការលូតលាស់សក់។

ប្រភព៖ បរទេស

ដោយ៖ សុភាព