ពិតណាស់មនុស្សភាគច្រើនចូលចិត្តយកទឹកផ្កាឈូកមកម៉ាស្សាឬប៉ះលើផ្ទៃមុខដើម្បីបំបាត់ភាពអស់កម្លាំងនិងភាពនឿងហត់ ប៉ុន្តែពួកគេកម្រកត់សម្គាល់ថា វាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ស្បែកមុខ។ ជាពិសេសនៅពេលងូតទឹកស្ត្រីៗតែងតែមានទម្លាប់មួយគឺលាងមុខជាមួយនិងទឹកផ្កាឈូកព្រោះវាងាយស្រួលបំផុត វាហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែការពិតជាក់ស្ដែងប្រសិនបើអ្នកនូវតែមានទម្លាបមិនល្អបែបនេះទៀត វាអាចបង្កគ្រោះថ្នាក់ដល់ស្បែកមុខអ្នកជាក់ជាមិនខានឡើយ។
១. ធ្វើឱ្យមុខកាន់តែអាក្រក់
អ្នករាល់គ្នាប្រាកដជាបានដឹងថា ការងូតទឹកក្តៅគឺមិនល្អសម្រាប់ស្បែកឡើយ។ ការងូតទឹកក្តៅយូរអាចកំចាត់ជាតិប្រេងធម្មជាតិដែលត្រូវការដើម្បីរក្សាស្បែកឱ្យមានសុខភាពល្អ។ ហើយប្រសិនបើអ្នកមានស្បែកស្ងួតនោះការលាងមុខរជាមួយទឹកផ្កាឈូកអាចធ្វើឱ្យស្ថានភាពស្បែករបស់អ្នកកាន់តែស្ងួតធ្ងន់ធ្ងរឡើង។ ដូច្នេះអ្នត្រូវលាបក្រែមផ្តល់សំណើមបន្ថែមដើម្បីជួយកាត់បន្ថយភាពស្ងួត ប៉ុន្តែវាអាចធ្វើឱ្យស្បែករបស់អ្នកងាយកើតមុននិងការឆ្លងមេរោគលើស្បែកដទៃទៀតដែរ។
២. ឥទ្ធិពលលើពណ៌ស្បែក
កុំច្រឡំថាមានតែព្រះអាទិត្យទេដែលអាចធ្វើឱ្យស្បែករបស់អ្នកខ្មៅឬក្រហម ការលាងមុខជាមួយទឹកផ្កាឈូកក៏អាចធ្វើឱ្យស្បែកឡើងក្រហមបានដែរ។ ទឹកក្តៅឧណ្ឌ ៗ នៅក្នុងផ្កាឈូកនឹងធ្វើឱ្យសសៃឈាមនៅលើមុខរីកធំបណ្ដាលឱ្យខូចសរសៃឈាមតូចៗដែលមាននៅលើថ្ពាល់។ ប្រសិនបើអ្នកធ្វើបែបនេះជាប្រចាំនឹងមានឱកាសក្លាយជាជាជំងឺស្បែកទូទៅដែលបណ្តាលអោយឡើងក្រហមលើមុខហើយជារឿយៗបង្កើតជាស្នាមក្រហម មុនរឺកន្ទួលក្រហម។
៣. ងាយបង្កើតស្នាមជ្រួញ
ភាពជ្រីវជ្រួញអាស្រ័យលើកត្តាជាច្រើនដូចជា បរិយាកាស អាយុ គ្រឿងសំអាង ... ។ប៉ុន្តែ អ្នកអាចកត់សម្គាល់ពីរបៀបលាងមុខជាប្រចាំថ្ងៃដោយយកម្រាមដៃរបស់អ្នកមកដុសលើមុខ នោះអ្នកនិងដឹងថា ដៃមានស្នាមជ្រួញបន្ទាប់ពីងូតទឹកក្តៅយូរ ព្រោះទឹកក្តៅបានស្រូបយកជាតិសំណើមចេញពីស្បែកនិងបំផ្លាញរបាំងស្បែកដែលជួយឲ្យមានសំណើម។ ម្យ៉ាងទៀត ស្បែកមុខអាចឆាប់ចាស់ប្រសិនបើត្រូវទឹកក្តៅជាប្រចាំ។
៤. ធ្វើឱ្យស្បែកងាយស្ងួត
ការលាងមុខជាមួយទឹកផ្កាឈូកក៏មិនល្អសម្រាប់ស្បែកទេ ព្រោះវាអាចប៉ះពាល់ដល់ស្បែកដែលមានសុខភាពល្អ ឆាប់ធ្វើឱ្យវាស្ងួតនិងងាយរងប្រតិកម្ម។ ជាពិសេសស្បែកអាចមិនត្រឹមតែរងឥទ្ធិពលដោយផ្ទាល់ពីទឹកក្តៅទេ នៅរដូវត្រជាក់ស្បែកក៏ងាយនឹងស្ងួតនិងរលាកផងដែរ។
៥. ធ្វើឱ្យស្បែកងាយរមាស់
មនុស្សជាច្រើនមានអារម្មណ៍ថា ស្បែករមាស់បន្តិចបន្ទាប់ពីងូតទឹកយូរ ហើយក៏មិនអាចមើលឃើញអ្វីទាំងអស់ដែលបណ្តាលឱ្យមានអារម្មណ៍មិនស្រួល។ អារម្មណ៍នេះជាធម្មតាស្រាលៗទោះបីមិនបង្កគ្រោះថ្នាក់ប៉ុន្តែពិតជាមិនល្អ ព្រោះពេលខ្លះការលាងមុខរបស់អ្នកនៅជាមួយទឹកផ្កាឈូកជាប្រចាំអាចធ្វើឱ្យស្បែករមាស់ហើយថែមទាំងអាចរោលទៀតផង៕
ប្រភព៖ បរទេស
ដោយ៖ សុភាព