យីអ៊ុន​ឡើង​ស្រឺតៗ នៅ​ខែ​កញ្ញាអ្នក​កើត​ឆ្នាំ ៣ អាច​ត្រូវលាភធំមានលុយ​ទិញ​ផ្ទះ​ទិញ​ឡាន​ថ្មី

ទំព័រ​នៃ​ខែ​ទី ៨ ក្នុង​ឆ្នាំ ២០២១ សេសសល់​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​យើង​ក៏​ដល់​ពេល​បើក​ទំព័រ​ថ្មី​នៃ​ខែ​កញ្ញា។ តើ​ឆ្លង​កាត់​ជិត​មួយ​ខែ​មក​នេះ បងប្អូន​បាន​ជួប​រឿងរ៉ាវ​ជីវិត​បែប​ណា​ខ្លះ?

យ៉ាង​ណា​យើង​ទៅ​មើល​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​ឯ​ណោះ​វិញ នៅ​ខែ​កញ្ញា​ខាង​មុខ តាម​ហោរាសាស្រ្ត​ទស្សន៍ទាយ​ថា ពួក​គេ​អាច​មាន​លទ្ធភាព​ប្តូរ​ឡាន​ថ្មី ឬ​ទិញ​ផ្ទះ​ថ្មី ពោល​គឺ​ទ្រព្យ​នឹង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់៖

១) អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

1

អ្នក​កើត​ឆ្នាំ​ខាល រមែង​ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​រឹងមាំ មាន​ឆន្ទៈ​ខ្ពស់ តែងតែ​ក្រោក​ឈរ​ទោះ​ដួល​ប៉ុន្មាន​ដង​ហើយ​ក៏​ដោយ ហើយ​ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​នោះ​ទេ ពោល​រមែង​រក​ឱកាស​ផ្លាស់ប្តូរ​ជីវិត​របស់​ពួក​គេ​ឲ្យ​ឈាន​ទៅ​ដល់​ចំណុច​ខ្ពស់​ជាង​មុន។

មនុស្ស​នេះ​ច្រើន​តែ​ជោគជ័យ​នៅ​អាយុ​ស្រករ ២០ ឡើង​ទៅ ព្រោះ​ពួក​គេ​រមែង​ខំ​តាំង​ពី​ក្មេង ហើយ​បើ​តាម​ហោរាសាស្រ្ត​នៅ​ឆ្នាំ ២០២១ ឆ្នាំ​ខាល​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន។ ប៉ុន្មាន​ខែ​ដំបូង​អាច​ជួប​ការ​លំបាក​បន្តិច តែ​ក្រោយ​មក​ការងារ​ប្រាក់កាក់​ក៏​មាន​ការ​កើន​ឡើង​ត្រលប់​មក​វិញ ហើយ​ល្អ​ជាង​មុន​ថែម​ទៀត។

នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ឆ្នាំ​ខាល​គួរ​តែ​រៀបចំ​ស្មារតី​ដើម្បី​ទទួល​យក​រឿង​ល្អ​មក​ក្នុង​ជីវិត ដោយ​លាភ​នឹង​មាន​ការ​កើន​ឡើង គ្មាន​សញ្ញា​ថមថយ​ចុះ​នោះ​ទេ ហើយ​ជា​ពិសេស​ចូល​ដល់​ចុង​ឆ្នាំ​ពួក​គេ​កាន់​តែ​ត្រូវ​ប៉ាន់​ខ្លាំង​ថែម​ទៀត។

២) អ្នក​កើត​ឆ្នាំ​មមី - សេះ

2

អ្នក​កើត​ឆ្នាំ​មមី រមែង​ជា​មនុស្ស​មាន​ភាព​សុទិដ្ឋិនិយម ស្រលាញ់​ខ្លួន​ឯង និង​មាន​ឆន្ទៈ​តស៊ូ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​មួយ​ក៏​ដោយ។ បើ​ធៀប​នឹង​សត្វ​ដទៃ​ទៀត ឆ្នាំ​សេះ មិន​ត្រឹម​តែ​នាំ​នូវ​សេចក្តីសប្បាយ​រីករាយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​ជួយ​ផ្តល់​យោបល់ និង​ជំរុញ​ឲ្យ​អ្នក​ក្បែរ​ខ្លួន​រឹងមាំ ហើយ​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ពេល​នៅ​ក្បែរ​ ទៀត​ផង។

មនុស្ស​កើត​ឆ្នាំ​មមី ឈ្លាសវៃ​ណាស់ ហើយ​ចូល​ដល់​ឆ្នាំ ២០២១ នេះ សម្រាប់​ដើម​ឆ្នាំ​អាច​ជួប​រឿង​លំបាក តែ​ចូល​ដល់​ចុង​ឆ្នាំ គឺ​សំណាង​មាន​បន្តកន្ទុយ​គ្នា។ ពួក​គេ​អាច​មាន​ឱកាស​រក​ត្រូវ រក​បាន​លុយ​ធំ ល្មម​ដូរ​សេរ៊ី​រថយន្ត ឬ​ទិញ​ផ្នែក​អចលនទ្រព្យ​ធំ​ណា​មួយ​ជា​របស់​ខ្លួន​ឯង​ទៀត​ផង រាប់​ចាប់​ពី​ដើម​ខែ​កញ្ញា​ត​ទៅ។

៣) អ្នក​កើត​ឆ្នាំ​មមែ - ពពែ

3

ជា​មនុស្ស​ស្លូតបូត ចូលចិត្ត​ការ​រៀនសូត្រ និង​ដឹង​ពី​របៀប​ផ្លាស់ប្តូរ​ជីវិត​ខ្លួន​ឯង។ ពួក​គេ​យល់​ថា​ លើ​លោក​នេះ​គ្មាន​សំណាង​ទេ បើ​មនុស្ស​ខំ គឺ​នឹង​ជោគជ័យ​ហើយ។

អ្នក​កើត​ឆ្នាំ​មមែ នៅ​ឆ្នាំ ២០២១ មាន​សំណាង​ច្រើន​ក្នុង​ជីវិត ជា​ពិសេស​នៅ​ចុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​ទៅ ពួក​គេ​នឹង​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​ច្រើន​លើ​ផ្នែក​ទ្រព្យ ដោយ​នៅ​កន្លែង​ធ្វើ​ការ​អាច​មាន​ឱកាស​ឡើង​ឋានៈ ឡើង​មុខងារ អាច​ទទួល​បាន​ចំណូល​ច្រើន​ជាង​មុន។ ប្រសិន​និយាយ​ពី​ការ​វិនិយោគ ពួក​គេ​អាច​កើប​ផល​ចំណេញ​ទ្វេ​ដើម ហើយ​នៅ​ឆ្នាំ​បន្ទាប់​ថា​មិន​ត្រូវ​អាច​ក្លាយ​ជា​អ្នក​មាន​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​មមែ យើង​ពិត​ជា​អបអរ​សម្រាប់​ពួក​គេ ព្រោះ​ពេល​នេះ​កំពុង​បាន​ជួប​សុទ្ធ​តែ​មនុស្ស​ល្អ​ក្បែរ​ខ្លួន ដែល​ថាមពល​របស់​ពួក​គេ​ដូច​ជួយ​យឹតយោង​ជីវិត​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​ភាព​ល្អ​ប្រសើរ​កាន់​តែ​ខ្លាំង​ឡើង៕

ប្រភព៖ បរទេស​ | ប្រែ​សម្រួល៖ ក្នុង​ស្រុក