មិត្តអ្នកអានណាខ្លះចង់ក្លាយជាអ្នកមានសូមលើកដៃ! ព្រោះង៉ូវហេងអាចប្រាប់បាន តាមរយៈខ្សែបាតដៃ ឬលក្ខណៈដៃបែបណា នឹងមានឱកាសក្លាយជាអ្នកមាន មានប្រាក់ចំណូលច្រើន មានសល់លុយ សល់កាក់ ។ សូមក្រឡេកមើលលក្ខណៈដៃទាំង ៦ នេះ ថាមិនត្រូវសេដ្ឋីបន្ទាប់អាចជារូបអ្នក ។
1. អាង ឬគ្រលុកទទួលទ្រព្យ
សូមក្រឡេកមើលបាតដៃរបស់អ្នក ប្រសិនបើនៅកណ្តាលបាតដៃរបស់អ្នក មានគ្រលុក ឬអាងដូចក្នុងរូប (លាត់ដៃធម្មតា) នោះមានន័យថា ជាង៉ូវហេងល្អ ដែលគេហៅថា “អាងផ្ទុកទ្រព្យសម្បត្តិ” អាងនេះ ប្រៀបដូចជារណ្តៅកំណប់ដែលបង្ហាញថា អ្នកមានឱកាសក្លាយជាអ្នកមាន មានហូបចុកពេញៗមាត់ មិនខ្វះខាតទេ ។
2. ខ្សែនៃទ្រព្យសម្បត្តិ
សូមមើលរវាងម្រាមដៃនាង និងម្រាមដៃកូន (ស្ត្រីមើលទៅដៃឆ្វេង បុរសមើលទៅខាងស្តាំ) ប្រសិនបើមានខ្សែត្រង់ចុះហើយច្បាស់ៗ បញ្ជាក់ថា ម្ចាស់ដៃជាអ្នកមានទ្រព្យសម្បត្តិសល់ មិនខ្វះលុយចាយទេ ថែមទាំងមានសំណាងល្អផ្នែកហិរញ្ញវត្ថុផងដែរ។
3. ដៃម៉ាប់ៗ
នេះបើយោងតាមក្បួនង៉ូវហេងចិនបាននិយាយថា ដៃដែលម៉ាប់ៗ តឹងណែនគឺជាង៉ូវហេងរបស់មនុស្សដែលសប្បាយចិត្ត មានហូបចុកមិនខ្វះខាត ។ ហើយប្រសិនបើស្បែកដៃរលោងផងនោះ វាត្រូវបានគេចាត់ទុកថាល្អ សម្បូរសប្បាយ ដូច្នេះកុំភ្លេចថែបំប៉នដៃរបស់អ្នកឱ្យស្អាត និងមានសុខភាពល្អដើម្បីត្រៀមទទួលទ្រព្យ ។
4. បាតដៃពណ៌ក្រហម មានសាច់មានឈាម
បន្ថែមពីលើការបង្ហាញពីចរន្តឈាមល្អហើយ វាក៏ឆ្លុះបញ្ចាំងពីលក្ខខ័ណ្ឌង៉ូវហេង របស់មនុស្សដែលមានទ្រព្យសម្បត្តិ មានអាហារហូបចុក ដែលវាផ្ទុយស្រឡះពីអ្នកដែលមានបាតដៃស្លេក គ្រើមគ្រាត ព្រោះជាទូទៅវាមានន័យថា ម្ចាស់ដៃជាមនុស្សនឿយ ។
5. ម្រាមដៃជិតល្អ
ម្រាមដៃតម្រឹមយ៉ាងជិតស្អាត មិនមានចន្លោះច្រើន មិនមានគម្លាតរវាងម្រាមដៃនីមួយៗ វាចង្អុលបង្ហាញថា ម្ចាស់ដៃជាអ្នកប៉ិនទុកលុយ មិនងាយលេចធ្លាយ ប៉ុន្តែប្រសិនបើអ្នកណាមានចម្លោះដៃច្រើន ចូលរកចិញ្ចៀនមកពាក់ដើម្បីកាត់បន្ថយគម្លាតនោះ វានឹងជួយបង្កើនង៉ូវហេងរបស់អ្នក។
6. ម្រាមដៃស្រឡូនវែងៗ
ម្រាមដៃស្រឡូនវែងៗ បង្ហាញថា អ្នកអាចរកប្រាក់បានដោយមិនលំបាក បោះទុនតិចតួច តែទទួលបានផលចំណេញច្រើន វាដូចជាចុងម្រាមដៃថៅកែនោះឯង ។
សូមបញ្ជាក់៖ ទាំងអស់នេះគឺជាលក្ខណៈង៉ូវហេងអ្នកមាន អ្នកណាមានច្រើនជាងមួយកាន់តែប្រសើរ ហើយប្រសិនបើអ្នកមានលក្ខណៈទាំងអស់ ឱកាសជាសេដ្ឋីនៅមិនឆ្ងាយទេ ។ តែទោះយ៉ាងណា សូមចូលប្រឡូក "ធ្វើវា" ពិតផង ព្រោះង៉ូងហេងល្អ ឆ្លុះបញ្ចាំងពីឱកាសល្អៗ ប៉ុន្តែប្រសិនបើយើងមិនចាប់យកឱកាសនោះទេលទ្ធផល នឹងមិនប្រសើរដូចដែលយើងចង់បានទេ ៕
ប្រភព៖ Knongsrok