អាហារពេលព្រឹកគឺជាការចាប់ផ្តើមនៃការរំលាយអាហារប្រសិនបើទទួលទានត្រឹមត្រូវនឹងជំរុញការដុតបំផ្លាញកាឡូរីពេញមួយថ្ងៃ។ ការទទួលទានអាហារពេលព្រឹកពេញលេញគឺទាក់ទងដោយផ្ទាល់ទៅនឹងសុខភាពរួមទាំងបង្កើនការចងចាំបង្កើនការផ្តោតអារម្មណ៍គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ការពារជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងលើសទម្ងន់។ ប្រសិនបើអ្នករំលងអាហារពេលព្រឹកជាប្រចាំអ្នកនឹងប្រឈមមុខនឹងហានិភ័យនៃសុខភាពខ្សោយនិងមានបញ្ហានៃការញ៉ាំអាហារ។ ខាងក្រោមនេះជាប្រភេទអាហារពេលព្រឹកល្អ ៗ ដែលអ្នកគួរតែញ៉ាំជារៀងរាល់ថ្ងៃ៖
១.ស៊ុត
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បានឲ្យដឹងថា ស៊ុតមានប្រហែល ៧២ កាឡូរី ប្រូតេអ៊ីន ៦ ក្រាម និងខ្លាញ់ ៥ ក្រាម។ លើសពីនេះទៅទៀតស៊ុតពណ៌លឿងសម្បូរទៅដោយសារជាតិ lutein និង zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺភ្នែក ដូចជា ជំងឺភ្នែកឡើងបាយនិងជំងឺភ្នែកចុះខ្សោយ។
ស៊ុតក៏ត្រូវបានគេដឹងថា ជាប្រភពដ៏ល្អនៃកូលីនដែលមានគុណភាពខ្ពស់និងមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សុខភាពខួរក្បាលនិងថ្លើម។ អ្នកដែលទទួលទានស៊ុតជាប្រចាំមានហានិភ័យកើតជំងឺបេះដូងទាបជាងមនុស្សទូទៅព្រោះវាធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL នៅក្នុងរាងកាយនិងធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន។
២.ត្រីសម្បូរអូមេហ្គា ៣
ការសិក្សាមួយនៅក្នុងទស្សនាវដ្តីពិភពលោកនៃក្រពះពោះវៀនបានរកឃើញថា ការទទួលទានត្រីសម្បូរអាស៊ីតខ្លាញ់និងអាហារបំប៉នខ្លាញ់ត្រីអាចជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺ ដូចជា ជំងឺខ្លាញ់រុំថ្លើមដែលមិនមានជាតិអាល់កុល។ ខ្លាញ់ទាំងនេះអាចមានប្រយោជន៍ជាពិសេសចំពោះថ្លើមព្រោះវាមានប្រសិទ្ធភាពការពារការប្រមូលផ្តុំជាតិខ្លាញ់លើសនិងរក្សាកម្រិតអង់ស៊ីមនៅក្នុងថ្លើម។
៣.ផ្លែឈើ
ផ្លែឈើសម្បូរទៅដោយវីតាមីនប៉ូតាស្យូម ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែមានកាឡូរីទាប។ ការញ៉ាំផ្លែឈើនៅពេលព្រឹកជួយកាត់បន្ថយហានិភ័យនៃជំងឺដាស់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបន្ទាប់ពីគេងមួយយប់និងពង្រឹងប្រព័ន្ធការពាររាងកាយ។ នៅពេលញ៉ាំផ្លែឈើអ្នកគួរតែផ្សំវាជាមួយយ៉ាអួក្រិចដើម្បីធ្វើឲ្យអាហារពេលព្រឹកដែលមានជីវជាតិគ្រប់គ្រាន់។
៤.ទឹកដោះគោជូរ
មានប្រូតេអ៊ីនខ្ពស់នៅក្នុងទឹកដោះគោជូរជួយទ្រទ្រង់ការសម្រកទម្ងន់និងកាត់បន្ថយការឃ្លានអាហារ។ នៅក្នុងសមាសភាពមាន probiotics ជាច្រើនដែលមានប្រយោជន៍ ដូចជា Bifidobacteria ជួយលើកកម្ពស់សុខភាពពោះវៀន។ តាមពិតទឹកដោះគោយ៉ាអួមានជាតិខ្លាញ់កាបូអ៊ីដ្រាតនិងស្ករទាប៕
ដោយ៖ សុភាព