រឿងមិនធម្មតានេះតែងតែគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកសង្ស័យ។ មនុស្សខ្លះជឿលើជំនឿអរូបី ហើយខ្លះទៀតមិនជឿទេ។ប៉ុន្តែពេលខ្លះរូបថតសាមញ្ញ បានក្លាយទៅជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។
យើងខ្ញុំសូមបង្ហាញរូបថតចំនួន១០ ដែលភាគច្រើនមិនត្រូវបានពន្យល់។ ប្រហែលជាអ្នកអាន របស់យើងខ្លះនឹងដោះស្រាយអាថ៌កំបាំងរបស់ពួកគេ?
1. អាថ៌កំបាំងគ្រួសារ Cooper នៅតែមិនទាន់ត្រូវបានដោះស្រាយ។ រូបថតនេះត្រូវបានថតក្នុងអំឡុងពេលប្រារព្ធពិធីមួយ នៅក្នុងផ្ទះថ្មីរបស់ពួកគេនៅក្នុងរដ្ឋតិចសាស។ នៅពេលនេះរូបថតត្រូវបានថត ហើយក្រុមគ្រួសារនេះ មិនបានឃើញអ្វីដែលមិនប្រក្រតី។ ប៉ុន្តែការពិតដែលថាមាននរណាម្នាក់ កំពុងធ្លាក់ចុះពីពិដាន គឺមិនអាចប្រកែកបានទេ។
2. វីដេអូនេះទទួលបានទស្សនៈរាប់លាន ហើយបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង: តើវាជាការរញ្ជួយដី ឬពិតជាមានខ្មោចមែនទេ? តាមការពិតវាមានភាពសាមញ្ញជាងនេះទៅទៀត: វាជាពាណិជ្ជកម្មសម្រាប់ខ្សែភាពយន្តម៉ាឡេស៊ី Bangunan ប៉ុណ្ណោះ។
3. នេះគឺជារូបភាពខ្មោចដ៏ល្បីល្បាញបំផុតមួយ។ វាត្រូវបានគេជឿថានៅក្នុងរូបថតនេះយើងឃើញ Dorothy Walpole ត្រូវបានគេស្គាល់ផងដែរថាជា "នារីពណ៌ត្នោត" ។ ប្តីរបស់នាងសង្ស័យថានាងលួចបន្លំនិង បានឃុំឃាំងនាងនៅ សាល Raynham អស់មួយជីវិត។ បន្ទាប់ពីការស្លាប់របស់ Dorothy មានសេចក្តីរាយការណ៍ជាច្រើនអំពី ការឃើញខ្មោចនាង។
4. រូបថតនេះបានធ្វើឱ្យអ្នកដែលឃើញ ជាច្រើនភ័យខ្លាច។ អ្នកអាចមើលឃើញយ៉ាងច្បាស់ ខ្មោចរាំនៅលើគ្រែរបស់អ្នកជំងឺ, ពិតឬ? ខ្មោចគឺគ្មានអ្វីលើសពីការបំភាន់ទេ។ អ្វីដែលមើលទៅដូចជាជើងរបស់ខ្មោច គឺជើងរបស់អ្នកជម្ងឺត្រគាក គឺជាគ្រែដេកហើយក្បាលដែលមានផ្នែកខាងលើនៃរាងកាយ គឺជាសំភារៈពេទ្យ។
5. រូបភាពនេះត្រូវបានថតនៅលើនាវាដឹកប្រេង SS Watertown ក្នុងឆ្នាំ១៩២៤។ មានទ្រឹស្ដីជាច្រើនអំពីទឹកមុខដែលងងឹតនៅក្នុងទឹក ប៉ុន្តែមិនមានភស្តុតាងទាល់តែសោះ។ វាត្រូវបានគេជឿថាពួកគេ គឺជាមុខរបស់ James Courtney និង Michael Meehan ដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុសោកនាដកម្មមួយ។
6. រូបថតនេះត្រូវបានថតក្នុងឆ្១៩៦២ ហើយគ្មាននរណាម្នាក់អាចបង្ហាញថា វាក្លែងក្លាយបានទេ។ នៅឆ្នាំ១៩៧៨ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល បានប្រកាសឯកសាររាប់រយដែលទាក់ទងនឹងយាន UFOs (Unidentified Flying Objects) ។
7. រូបថតនេះត្រូវបានថតដោយម៉ាប៊ែលជិននីរីនៅឆ្នាំ១៩៥៩។ នាងនិងស្វាមីរបស់នាង នឹងទៅសួរសុខទុក្ខម្ដាយរបស់នាងនៅក្នុងទីបញ្ចុះសព ហើយម៉ាបែលចង់ថតរូបប្តីរបស់នាងនៅក្នុងឡាន។ បន្ទាប់ពីនាងបានបោះពុម្ពរូបថត នាងបានឃើញម្តាយរបស់នាងនៅកៅអីខាងក្រោយ។ មានទ្រឹស្តីជាច្រើនអំពីរូបថតនេះ ប៉ុន្តែការពិតនៅតែមិនទាន់ដឹង។
8. រូបថតនេះត្រូវបានថតនៅលើមូលដ្ឋានកងទ័ពជើងទឹកនៅ Somerset ប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៨៧។ ស្ត្រីនោះមានម្នាក់ឯង ប៉ុន្តែក្រោយមក នាងបាននិយាយថានាងត្រជាក់ណាស់ បើទោះបីជាអាកាសធាតុក្តៅនៅថ្ងៃនោះក៏ដោយ។ នាងបានរកឃើញនរណាម្នាក់ផ្សេងទៀត នៅក្បែរនាងនៅក្នុងរូបភាពនេះ។ មិនមានភស្តុតាងច្បាស់លាស់ទេ ប្រសិនបើរូបថតនេះពិត ឬក្លែងក្លាយ។
9. សង្ឃម្នាក់បានយករូបភាពអាសនៈមួយនៅវិហារ Newby នៅ North Yorkshire ប្រទេសអង់គ្លេស។ អ្នកអាចមើលឃើញខ្មោចគួរឱ្យខ្លាចនៅក្នុងរូបភាព។ ការស្រាវជ្រាវបានបង្ហាញថារូបថតនេះ គឺពិតហើយមិនត្រូវបានគេកែប្រែឡើយ។
10. មនុស្សជាច្រើនបាននិយាយថារូបថតនេះ ត្រូវបានគេថតក្នុងកំឡុងពេលនៃកម្មវិធីអាថ៌កំបាំងមួយនៅក្នុងប្រទេសជប៉ុន។ ទោះយ៉ាងណាក៏ដោយ វាបានក្លាយទៅជារឿងក្លែងក្លាយ។ វីដេអូពិតប្រាកដ ត្រូវបានរកឃើញនៅកន្លែងដែលវាច្បាស់ថា ក្មេងស្រីនេះគ្រាន់តែញញឹមដាក់កាមេរ៉ាប៉ុណ្ណោះ។
ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល