អត់​ពេល​ណា​បាន តែ​ ២ ពេល​នេះ ត្រូវ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​ព្រោះ​អាច​នាំ​ប្រយោជន៍​ទ្វេ​ដង

ទឹកក្ដៅឧណ្ហ៍ៗ​មិន​មែន​គ្រាន់​តែ​ជា​ភេសជ្ជៈ​ធម្មតា​នោះ​ទេ បើ​យើង​ដឹង​ពី​របៀប​ទទួល​ទាន​​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ ល្អ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រាប់​ពាន់​ដង។ ខាង​ក្រោម Knongsrok ណែនាំ​ពេលវេលា ២ ដែល​អ្នក​មិន​ត្រូវ​រំលង​ក្នុង​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ៖

១) ពេល​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​គេង

Nuocnong_nsor

យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និង​សុខភាព Stella Metsovas បាន​និយាយ​ថា ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម អ្នក​មិន​គួរ​ចាប់​យក​តែ ឬ​កាហ្វេ​មុន​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជា​ទឹកក្ដៅឧណ្ហ៍ៗ។

នៅ​ពេល​ព្រឹក​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ វា​អាច​ជួយ​បង្កើន​ការ​កន្រា្តក់​ពោះវៀន នាំ​ឲ្យ​វា​មាន​ចលនា​ល្អ​ប្រសើរ ហើយ​ក៏​ជួយ​សម្អាត​រាងកាយ​ពី​ជាតិ​ពុល​ដែល​សេសសល់​ទាំង​អំបាលម៉ាន និង​ជួយ​ប្រឆាំង​ភាព​ចាស់ ក៏​ដូច​ជា​ជួសជុល​កោសិកា​ឡើង​វិញ​ផង​ដែរ។

លើស​ពី​នេះ​វា​ក៏​កាន់​តែ​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ព្រោះ​អី​វា​អាច​បំបាត់​កាក​សំណល់​ចេញ​ពី​ក្រពះ ដែល​អាច​បង្កើន​សកម្មភាព​មេតាបូលីស និង​កាត់​បន្ថយ​ការ​ឃ្លាន។ បើ​និយាយ​ពី​ផ្នែក​អារម្មណ៍ គឺ​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ កាត់​បន្ថយ​ការ​តានតឹង និង​ជំងឺ​បាក់​ទឹក​ចិត្ត។

២) ទទួល​ទាន​ ៣០ នាទី​មុន​ចូល​គេង

Uong Cafe Giam Can 1

មនុស្ស​ខ្លះ​គិត​ថា​ខ្ជិល​ងើប​នោម​យប់ ហើយ​មិន​សូវ​ទទួល​ទាន​ទឹក​មុន​ចូល​គេង​ តែ​ជាក់ស្តែង​ទៅ​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ៣០ នាទី​មុន​ចូល​គេង​នេះ វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់។ វា​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ ជួយ​ដល់​ចរន្ត​ឈាម បំបាត់​ជាតិ​ពុល កាត់​បន្ថយ​ការ​ឈឺចាប់​មួយ​ចំនួន និង​ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​ដំណើរការ​ល្អ។

នៅ​ពេល​ដែល​វា​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ដំណើរការ​ល្អ​ហើយ នោះ​ពិត​ណាស់​នឹង​កាត់​បន្ថយ​ភាព​ស្រ្តេស ជួយ​ឲ្យ​យើង​អាច​គេង​លក់​ស្កប់ស្កល់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក