បញ្ចេញ​ឲ្យ​អស់​មក! ក្លឹប Arsenal ទុក​ពេល​ឲ្យ​អ្នកចាត់ការ Arteta ត្រឹម​ប្រកួត​មួយ​នេះ​ទេ

ស្ថានភាព​របស់​អ្នកចាត់ការ​លោក Mikel Arteta ហាក់​មិន​នឹងន​នោះ​ទេ បន្ទាប់​ពី​ដឹកនាំ​ក្រុម​បរាជ័យ​ផ្ទួន​គ្នា​នៅ​ប្រកួត​បើក​ឆាក​ទល់ Brentford និង Chelsea កាល​ពី​ពេល​កន្លង​ទៅ។ គ្រប់​គ្នា​ហាក់​រំអុក​ចង់​ឲ្យ​ក្លឹប​ដក​តំណែង​បុរស​វ័យ ៣៩ ឆ្នាំ ហើយ​ជំនួស​មក​វិញ ដោយ​គ្រូ​ពោរពេញ​ដោយ​បទពិសោធន៍​គឺ​លោក Antonio Conte។

0_Mikel Arteta

NewFile 2

ដ្បិត​បើ Arteta ​ធ្លាប់​បង្កើត​ជោគជ័យ តាម​រយៈ​ជ័យជម្នះ​នៅ FA Cup កាល​ពី​រដូវ​កាល ២០១៩/២០ តែ​មើល​ទៅ​លើ​ការ​លេង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ គឺ​ធ្លាក់​កូដ​ខ្លាំង ជាក់ស្តែង​ដូច​បញ្ចប់​រដូវ​កាល​មុន​ឈរ​លេខ​រៀង​ទី ៨ ខកខាន​ឱកាស​លេង​ពាន​អឺរ៉ុប UCL/UEL ដែល​មិន​ធ្លាប់​កើត​មាន​ ២៥ ឆ្នាំ​មក​ហើយ។

តា​ម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Telegraph បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​សេសសល់​ពេល​វាស់ស្ទង់​សមត្ថភាព ត្រឹម ៥ ប្រកួត​បន្ទាប់​ទៀត​តែ​ប៉ុណ្ណោះ ពោល​ទល់ West Brom (EFL Cup), Man City, Norwich, Burnley និង Tottenham (PL) អាច​ថា​ដល់​ដើម​ខែ​តុលា ប្រសិន​ណា​លទ្ធផល​ចេញ​មក​នៅ​ធ្លាក់​ចុះ​បន្ត​ទៀត នោះ​ក្លឹប​នឹង​សម្រេច​ដក​តំណែង​គេ​ចោល​ហើយ។

2.57340219

គួរ​ឲ្យ​ដឹង​ដែរ​ថា កុងត្រា​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ តែ​ក្លឹប​ក៏​មាន​សិទ្ធ​អាច​ផ្តាច់​កុងត្រា​មុន​កាល​កំណត់​ផង​ដែរ។ ស្ថិតិ​ដឹកនាំ​សរុប ៨៨ ប្រកួត Arteta ស្គាល់​ជ័យជម្នះ ៤៧ ស្មើ ១៦ និង​ចាញ់ ២៥ លើក។ លោក​ឈ្នះ​ពាន​ទាំង​អស់ ២ នៅ Arsenal រួម​មាន FA Cup និង FA Community Shield៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក