កុំ​ឆ្ងល់​ថា​ចេះ​តែ​លឺ​មាត់​ក្នុង​ផ្ទះ ខំ​រក​ក៏​មិន​សល់ តាម​ក្បួនគេ​មិន​ឲ្យ​រក្សា​ទុក​របស់ ៤ នេះ​ទេ

តាម​ក្បួន​ហុងស៊ុយ គេ​ណែនាំ​ឲ្យ​បញ្ចៀស​ការ​រក្សា​ទុក​របស់ ៤ នេះ​នៅ​ខាង​ក្នុង​ផ្ទះ ព្រោះ​អី​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ និង​ផ្នែក​ទ្រព្យ៖

៤) កាបូប​រហែក

1

កាបូប​លុយ​ដែល​ខូច រហែក លែង​ប្រើប្រាស់ អ្នក​ត្រូវ​តែ​បោះ​វា​ចោល រួច​ទិញ​ថ្មី។ ជា​ទូទៅ​តាម​ក្បួន​គេ​មិន​ឲ្យ​ប្រើ​កាបូប​លុយ​ដដែល​លើស​ពី ៣ ឆ្នាំ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​ម្ចាស់​ទ្រព្យ​ពិបាក​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​បោះ​ជំហាន​ទៅ​មុខ។ ដូច្នេះ​បើ​ចង់​ទទួល​បាន​សំណាង ប្រសិន​មាន​កាបូប​ចាស់​រហែក ត្រូវ​បោះ​វា​ចោល ហើយ​ហាម​បន្ត​ប្រគល់​ឲ្យ​អ្នក​ដទៃ រួច​ប្តូរ​កាបូប​ថ្មី​ដើម្បី​លើក​យីអ៊ុន។

៣) នាឡិកា​ខូច

Broken Time Concept. Old Dusty Pocket Clock With Broken Glass. S

នាឡិកា​គឺ​ជា​និមិត្តសញ្ញា​នៃ​ពេលវេលា​ជីវិត ហើយ​ប្រសិន​វា​ខូច​ឬ​អស់​ថ្ម អ្នក​ត្រូវ​តែ​យក​វា​ទៅ​ជួសជុល ឬ​ដាក់​ថ្ម​ឲ្យ​វា​ដំណើរការ​វិញ។ បើ​ស៊ូ​ថា​អស់​ថ្ម មិន​ប្រើ ក៏​ដោះ​វា​មក​ទុក កុំ​ដាក់​តាំង​ឲ្យ​សោះ​នៅ​ខាង​ក្នុង​ផ្ទះ។

តាម​ក្បួន​ប្រសិន​អ្នក​បន្ត​ប្រើប្រាស់​នាឡិកា​ដែល​ខូច​ឬ​អស់​ថ្ម នោះ​មិន​យូរ​ទេ ងាយ​នឹង​នាំ​ឲ្យ​បាត់បង់​ទ្រព្យ​សម្បត្តិ ហើយ​ជួប​រឿង​មិន​ល្អ​ចូល​ដល់​ក្រុម​គ្រួសារ។

២) ដាំ​រុក្ខជាតិ​មាន​បន្លា

3

រុក្ខជាតិ​ដែល​មាន​បន្លា បើ​ដាក់​នៅ​ខាង​ក្រៅ​ផ្ទះ​ល្អ តែ​បើ​ដាក់​ខាង​ក្នុង​ផ្ទះ ជា​ពិសេស​បន្ទប់​គេង គឺ​គេ​មិន​អនុញ្ញាត​ឡើយ។ តាម​ក្បួន​វា​ងាយ​ធ្វើ​ឲ្យ​ប្តីប្រពន្ធ​ទាស់​ពាក្យ ទាស់​សម្តី​គ្នា​ឥត​ឈប់ ហើយ​ងាយ​មាន​ការ​បែកបាក់​ទៅ​ពេល​ខាង​មុខ។

១) កញ្ចក់​បែក

4

កញ្ចក់​ដែល​បែក​ហើយ គួរ​តែ​យក​វា​ទៅ​បោះ​ចោល មិន​គួរ​រក្សា​ទុក​ខាង​ក្នុង​ផ្ទះ​ទេ វា​ដូច​នឹង​រុក្ខជាតិ​ខាង​លើ​ដែរ ដោយ​វា​ក្រៅ​ពី​នាំ​ឲ្យ​គ្រួសារ​ពិបាក​បង្កើន​ចំណូល ទៀត​សោត​ទំនាក់ទំនង​ស្នេហា ក៏​ងាយ​នឹង​មាន​អ្នក​ទី ៣ ចូល​មក​ជ្រែក​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក