បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ -១៩ រួចមក ប្រាកដណាស់គ្រូពេទ្យនិងត្រូវព្រមានប្រជាជនឱ្យអនុវត្តតាម ៤ ចំណុចនេះឱ្យបានតឹងរ៉ឹង ជារៀងរល់ថ្ងៃដើម្បីបង្កើនការការពាររបស់ខ្លួន។ ខាងក្រោមនេះជាចំណុចសំខាន់ដែលអ្នកតរូវតែធ្វើ៖
១. ផឹកទឹក ២ លីត្រជារៀងរាល់ថ្ងៃ
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ទាប់ពីទទួលវ៉ាក់សាំង Covid-19 ហើយ។ ជាទូទៅផលប៉ះពាល់ដែលទទួលបានបន្ទាប់ពីចាក់វ៉ាក់សាំង Covid-19 មានដូចជា ការឈឺចាប់ អស់កម្លាំង ឈឺក្បាល ក្តៅខ្លួន និងឈឺសាច់ដុំ។ ដូច្នេះ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់មិនត្រឹមតែធ្វើឱ្យយើងមិនឈឺប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកាត់បន្ថយរយៈពេលឬអាំងតង់ស៊ីតេនៃផលប៉ះពាល់ផងដែរ។
២. ញ៉ាំបន្លែបៃតងនិងផ្លែឈើឱ្យបានច្រើន
បន្លែបៃតងមានសារធាតុចិញ្ចឹមខ្ពស់និងបង្កើនភាពស៊ាំដែលមានអត្ថប្រយោជន៍ចំពោះសុខភាពពោះវៀន។ ដូច្នេះ ចាំបាច់ណាស់អ្នកត្រូវបន្ថែមបន្លែបៃតងក្នុងរបបអាហាររាល់ថ្ងៃ បន្ទាប់ពីទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។ លើសពីនេះគ្រឿងទេស ដូចជា រមៀត ខ្ទឹមបារាំងនិងខ្ទឹមស ក៏ជាអាហារមួយប្រភេទសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងការរលាកនិងបំបាត់ស្ត្រេសផងដែរ។ ដូច្នេះអ្នកគួរតែបន្ថែមគ្រឿងទេសទាំងនេះនៅក្នុងអាហាររបស់អ្នកបន្ទាប់ពីការចាក់វ៉ាក់សាំង។
៣. គេងឱ្យបានគ្រប់គ្រាន់
បន្ទាប់ពីចាក់វ៉ាក់សាំងហើយ អ្នកត្រូវតែចូលគេងឱ្យបានយ៉ាងហោចណាស់ ៧-៨ ម៉ោង ព្រោះរាងកាយត្រូវការប្រព័ន្ធភាពសាំដើម្បីបង្កើនការការពារ។
យោងតាមវេជ្ជបណ្ឌិតបានឲ្យដឹងថា ការខ្វះការគេងអាចនាំឱ្យមានការថយចុះនៃភាពស៊ាំ ដោយសារតែរាងកាយស្តារយន្តការការពាររបស់ខ្លួនក្នុងកំឡុងពេលគេង។ កង្វះការគេងក៏អាចបណ្តាលឱ្យមានភាពតានតឹងដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
៤. ចៀសវាងទទួលទានគ្រឿងស្រវឹងជាដាច់ខាត
បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយមនុស្សមួយចំនួនក៏អាចមានអាការៈឈឺក្បាល អស់កម្លាំង ក្តៅខ្លួនជាដើម ដូច្នេះរាងកាយត្រូវការជាតិទឹកខ្លាំងបំផុត។ ប៉ុន្តែអ្នកមិនត្រូវបន្ថែមជាតិស្រវឹងចូលក្នុងរាងកាយទេ គ្រឿងស្រវឹងអាចនាំឱ្យខ្សោះជាតិទឹក និងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដូច្នេះ អ្នកត្រូវចៀសវាងការផឹកស្រា ពីរបីថ្ងៃ បន្ទាប់ពីទទួលវ៉ាក់សាំង Covid-19 ការពារជាមុន។
ប្រភព៖ បរទេស
ដោយ៖ SP