មិន​ចំណាយ​ច្រើន​! ក្បួន​ងាយៗ​ ៣ អាច​បន្សាប​ថាមពល​អាក្រក់ បញ្ចៀស​អស់​គ្រោះ​ក្នុង​ជីវិត

តាម​ក្បួន​ហុងស៊ុយ​ចិន គេ​មាន​ខែ​ល្អ និង​ខែ​អាក្រក់ ជាក់ស្តែង​ដូច​នៅ​ខែ​សីហា​នេះ ជា​ពេលវេលា​ដែល​គេ​ហៅ​ថា ខែ​ខ្មោច ដូច្នេះ​នឹង​មាន​វិញ្ញាណ​ជា​ច្រើន​ដែល​រំលេច​ចេញ​មក ខ្លះ​ក៏​ល្អ​ទៅ ខ្លះ​ក៏​អាក្រក់ ដែល​អាច​បង្ក​ជា​គ្រោះ​ដល់​មនុស្ស​ទាំង​ឡាយ។ អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ បាន​ណែនាំ​ក្បួន​សាមញ្ញ ៣ ដែល​អ្នក​អាច​អនុវត្ត ក្នុង​ការ​បញ្ចៀស​នៅ​ថាមពល​អាក្រក់ និង​គ្រោះ​ដែល​អាច​ចូល​មក​ក្នុង​ជីវិត​យើង៖

៣) ខ្ទឹម​ស

Ice_screenshot_20210824 123457

តាម​ជំនឿ ខ្ទឹម​ស​អាច​កាត់​បន្ថយ​ថាមពល​អវិជ្ជមាន​របស់​វិញ្ញាណ​បិសាច មិន​ឲ្យ​ពួក​វា​ចូល​មក​ជិត។ អ្នក​អាច​យក​ខ្ទឹម​ស​តូច​មួយ​តាម​ខ្លួន ឬ​ព្យួរ​ខ្ទឹម​ស​នៅ​មុខ​ខ្លោងទ្វារ​ផ្ទះ ឬ​ហាង​រកស៊ី ដើម្បី​កម្ចាត់​វិញ្ញាណ​អាក្រក់​ទាំង​ឡាយ​ឲ្យ​ជៀស​ចេញ​ឆ្ងាយ។

២) អំបិល

12_SRNF

អំបិល​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​របស់​បណ្ដេញ​វិញ្ញាណ​បិសាច​យ៉ាង​មាន​ប្រសិទ្ធភាព​មួយ​ផង​ដែរ។ វិធី​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ បើ​នៅ​តាម​វត្តអារាម​ចិន​មួយ​ចំនួន យើង​អាច​ទៅ​បួងសួង​សុំសេចក្តី​សុខ​នៅ​ទី​នោះ​បាន ហើយ​មុន​ត្រលប់​មក​វិញ​សុំ​អំបិល​មួយ​កូន​ថង់​យាម​តូច ដើម្បី​យក​មក​ផ្ទះ។

១) គ្រាប់​សណ្តែក​ខៀវ

31 1200x676

មាន​សណ្តែក​ខៀវ ព្យួរ​ក្នុង​ផ្ទះ​ចោល ក៏​ជា​របស់​ដែល​អាច​បណ្តេញ​វិញ្ញាណ​មិន​ល្អ​បាន​ផង​ដែរ ហើយ​ជាង​នេះ​ថែម​ទាំង​ជួយ​ឲ្យ​គ្រួសារ​ចម្រុងចម្រើន ទទួល​ទាន​មានបាន ត្រជាក់ត្រជំ​ត​ទៅ​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក