អ្នក​គាំទ្រ​ស្រែក​ឲ្យ​ Arteta ចាកចេញ ហើយ​សុំ​ក្លឹប​យក​ម្នាក់​នេះ​មក​ចាត់ការ​ជំនួស​វិញ

អ្នក​គាំទ្រ​ក្លឹប​កាំភ្លើង​ធំ Arsenal ហាក់​អស់​ការ​អត់ធ្មត់​ត​ទៅ​ទៀត​ហើយ ជាមួយ​នឹង​វត្តមាន​ឈរ​ជើង​របស់​លោក Mikel Arteta បន្ទាប់​ពី​ក្រុម​ធ្លាក់​ទម្រង់​លេង និង​បាន​បរាជ័យ​ ២ ប្រកួត​ជាប់​គ្នា​បើក​ឆាក​នៅ Premier League។

2099

តាម​ពិត​ទៅ​បើ​យើង​មើល​ស្ថានការណ៍​ជាក់ស្តែង​អាច​ថា កីឡាករ​របស់​ក្រុម​ជួប​របួស​និង​មាន​ជំងឺ COVID-19 ច្រើន តែ​ការ​រៀបចំ​ប្រព័ន្ធ​ថ្មី ឬ​ប្រព័ន្ធ​បម្រុង​របស់​លោក Arteta ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ​បើ​ថា​ចាញ់ Chelsea មធ្យម តែ​ងំ​ចាញ់​ទាំង Brentford ជា​ក្រុម​ទើប​ឡើង​ពី​លីគ​ទី ២ ថែម​ទៀត។

Mikelarteta0210

H_56865300

បើ​តាម​របាយការណ៍​ពី The Telegraph និង​សារ​មួយ​ចំនួន​លើ Twitter បាន​ឲ្យ​ដឹង​ថា លោក Arteta គួរ​តែ​ដល់​ពេល​វេលា​ត្រូវ​ចាកចេញ​ហើយ ឬ​ម្យ៉ាង​ទៀត​ក្លឹប​អាច​ទុក​ពេល ៥ ប្រកួត​ចុងក្រោយ​សម្រាប់​បុរស​វ័យ ៣៩ ឆ្នាំ​ឲ្យ​នៅ​បន្ត​ដឹកនាំ ដើម្បី​ស្ទាបស្ទង់​នឹង​ធ្វើ​ការ​សម្រេច​ថា​គួរ​ទុក​ឬ​ឲ្យ​បន្ត​នៅ។

ជំនួស​មក​វិញ គ្រប់​គ្នា​ចង់​ឲ្យ​ក្លឹប Arsenal ចរចា​យក​គ្រូ​ទំនេរ​ជើង​ គឺ​លោក Antonio Conte ដែល​ទើប​តែ​បាន​សុំ​ក្លឹប Inter Milan លា​ឈប់​កាល​ពី​រដូវ​ក្តៅ។ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា Conte ក៏​ធ្លាប់​ដឹកនាំ Chelsea ជោគជ័យ​ខ្លាំង​ដែរ ជា​ពិសេស​ធ្លាប់​ជួយ​ក្រុម​លើក​ពាន PL រដូវ​កាល ២០១៦/១៧ ជាមួយ​នឹង​ស្ថិតិ​រួម ៧៦ ប្រកួត​ឈ្នះ​ដល់​ទៅ ៥១ ឯ​ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក