នៅពេលអ្នកសារព័ត៌មានសួរអំពីអវត្តមានរបស់ Donny Van de Beek ក្នុងការប្រកួតស្មើ ១-១ របស់ Man United ទល់នឹង Southampton លោក Ole Gunnar Solskjaer បាននិយាយថា៖“ នៅពេលណាដែលអ្នកមិនឈ្នះការប្រកួត អ្នកមើលឃើញវា(មិនដាក់អ្នកនេះលេង មិនដាក់អ្នកនោះលេង) ប៉ុន្តែខ្ញុំតែងតែសម្លឹងមើលវាច្រើនជាងអ្នកទៅទៀត ពិសេសពេលដែលយើងឈ្នះ។"
"ខ្ញុំគិតថា Nemanja [Matic] ល្អឥតខ្ចោះ Antho [Martial] ជិតរកគ្រាប់បាល់បានហើយ ប៉ុន្តែ Jadon និង Donny នឹងសំខាន់សម្រាប់យើង”។
Donny Van de Beek ធ្វើបានយ៉ាងល្អនៅក្នុងយុទ្ធនាការការប្រកួតមុនបើករដូវកាលរបស់ United ហើយមើលទៅមានលក្ខណៈផ្លាស់ប្តូរច្រើនបើធៀបពីរដូវកាលមុន។
ទោះយ៉ាងណាក៏ដោយ! គាត់មិនទាន់ទទួលបានឱកាសសូម្បីតែមួយនាទីនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់បិសាចក្រហមទេ ទោះបីលោក Ole អះអាងថាគាត់នឹងសំខាន់សម្រាប់យុទ្ធនាការនេះក៏ដោយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក