ការជ្រើសរើសទីតាំងដី ឬទីតាំងផ្ទះ អ្នកត្រូវតែគិតដល់ក្បួនហុងស៊ុយ ដោយមិនអាចប្រមាថបាននោះទេ។ ខាងក្រោមជាក្បួនហុងស៊ុយ ៤ ដែលអ្នកគួរតែដឹង មុនជ្រើសរើសទីតាំងផ្ទះណាមួយ៖
៤) ផ្ទះខ្វះពន្លឺ
ត្រូវរកផ្ទះណាដែលមានបង្អួច ឬគ្មានអគារបាំង ហើយមានពន្លឺព្រះអាទិត្យជះមកចូលល្អ។ ប្រសិនទទួលបានពន្លឺតិចពេក ឬគ្មានពន្លឺចូលសោះ តាមក្បួនគឺធ្វើឲ្យមានថាមពលខ្សោយហូរចូលផ្ទះ ហើយតែងតែមានអារម្មណ៍ត្រជាក់ ស្ងប់ខ្យល់ ដែលវាមិនល្អនោះទេ។ ជាពិសេសថ្ងៃពេញបូណ៌មី គេត្រូវមានផ្ទះដែលទទួលបានពន្លឺគ្រប់គ្រាន់ ហើយតាមជំនឿពីបុរាណបើនៅថ្ងៃនោះ ផ្ទះងងឹតឈឹង នោះសមាជិកក្នុងផ្ទះអាចមាននរណាម្នាក់ឈឺ។
៣) ផ្ទះបែរមុខ ចំផ្លូវចាក់មកត្រង់
ផ្ទះដែលបែរមុខ ចំផ្លូវធំត្រង់ វាមិនត្រឹមតែប្រឈមគ្រោះថ្នាក់ប៉ុណ្ណោះទេ តែតាមក្បួនគេជឿថានឹងធ្វើឲ្យម្ចាស់ផ្ទះរបូតទ្រព្យច្រើនទៀតផង។ បើជ្រុលជាទិញហើយ ពិបាកនឹងកែកុន អ្នកក៏អាចច្នៃធ្វើរបងធំ ឬដាំដើមឈើពីមុខនោះ ឬរៀបចំតម្កល់របស់ហុងស៊ុយនៅមាត់ទ្វារ ដើម្បីបន្ទន់ភាពរឹងចេញពីផ្លូវ។
២) មានដើមឈើច្រើនជុំវិញ
ផ្ទះដែលមានដើមឈើច្រើនជុំវិញ អ្នកអាចគិតថាត្រជាក់ ជាកន្លែងមានបរិយាកាសល្អ ប៉ុន្តែតាមក្បួនគេតម្រូវមិនឲ្យមានដើមឈើច្រើនពេកទេ ព្រោះវាគ្មានពន្លឺវិជ្ជមានហូរចូលមកក្នុងផ្ទះ។ ដូច្នេះអ្នកត្រូវកាត់បន្ថយ ដើមឈើឲ្យមានល្មមបានហើយ។
១) ផ្ទះដែលនៅក្បែរស្ថានីយប្រេងឥន្ធនៈ
វាងាយនឹងធ្វើឲ្យក្នុងគ្រួសារមានរឿងច្របូកច្របល់និងបញ្ហាមិនចេះអស់។ បើតាមក្បួនវិទ្យាសាស្រ្ត វាក៏ងាយនឹងនាំឲ្យសមាជិកគ្រួសារ ប្រឈមបញ្ហាសុខភាពខ្ពស់ និងហានិភ័យប៉ះពាល់ដល់អាយុជីវិតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក