(វីដេអូ) អ្នក​គាំទ្រ Nice ​សម្រុក​ចូល​កីឡដ្ឋាន​ដូច​ទឹក​បាក់​ទំនប់ ដោយសារ​ហេតុផល​នេះ

ការ​ប្រកួត​នៅ​ឯ​លីគ​កំពូល​បារាំង Nice ទល់​នឹង​ក្លឹប Marseille ដែល​ជា​ក្រុម​ភ្ញៀវ​កាល​ពី​យប់​មិញ បាន​លើក​ពេល​នៅ​ពាក់​កណ្តាល​ទី ក្រោយ​ពី​មាន​ជម្លោះ​ក្នុង​កីឡដ្ឋាន​រវាង​អ្នក​គាំទ្រ​និង​កីឡាករ។

AFP AFP_9LH7TD.JPG S SOC FRA AL

3205578 65666828 2560 1440

ដំបូង​ឡើយ​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​មួយ​គ្រាប់ ដោយ Kasper Dolberg នៅ​ដើម​តង់​ទី​ពីរ លុះ​រំលង​បាន​ប៉ុន្មាន​នាទី​បន្ទាប់ នៅ​ពេល​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ភ្ញៀវ Dimitri Payet ដើរ​ទៅ​ត្រៀម​លើក​បាល់​ជ្រុង គេ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​គ្រវែង​ដប​ទឹក​ស៊ុត​មក​ត្រូវ​ខ្លួន ហើយ​ដោយ​ខ្វះ​ការ​អត់ធ្មត់ Payet ក៏​យក​ដប​នោះ គ្រវែង​ទៅ​កាន់​អ្នក​គាំទ្រ​វិញ នាំ​ឲ្យ​ពួក​គេ​កាន់​តែ​ឆួល​កំហឹង ហើយ​សម្រុក​រត់​ចូល​កីឡដ្ឋាន​ដូច​ទឹក​បាក់​ទំនប់។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://twitter.com/i/status/1429544669923454980

https://twitter.com/i/status/1429540577402576901

សកម្មភាព​នៅ​នាទី ៧៥ នោះ ក្រុម​សន្តិសុខ​ក្នុង​កីឡដ្ឋាន​មិន​អាច​ទប់​អ្នក​គាំទ្រ​ឈ្នះ​នោះ​ទេ ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រកួត​សម្រេច​ផ្អាក​ពាក់​កណ្ដាល​ទី ហើយ​មិន​ទាន់​ច្បាស់​ថា​លើក​ពេល​ទៅ​ប្រកួត​នៅ​ពេលវេលា​ណា​វិញ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក