(វីដេអូ) Lukaku រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យ Chelsea ហើយ​ស្ថិតិ​លេង​យប់​មិញ​ល្អ​ហួស

Romelu Lukaku បាន​ជាប់​ជម្រើស​ដំបូង​នៅ​ការ​ប្រកួត​ឲ្យ​ Chelsea ទល់​ក្លឹប Arsenal កាល​ពី​យប់​មិញ ហើយ​គេ​ក៏​ជា​ចំណែក​រក​បាន​មួយ​គ្រាប់ នៅ​ជ័យជម្នះ ២-០ ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ។ ការ​បង្ហាញ​ខ្លួន​សារ​នេះ កីឡាករ​បែលហ្សិក​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​មែន ដោយ​គេ​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​ផង​ដែរ។

0_GettyImages 1335689334

ខ្សែ​ប្រយុទ្ធ​តម្លៃ ៩៧,៥ លាន​ផោន បាន​បើក​ការ​រក​គ្រាប់​បាល់​នៅ​នាទី​ទី ១៥ ​តាម​រយៈ​ការ​ក្រុស​បាល់​ចេញ​ពី​ជើង Reece Jame មក​ក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​ Lukaku បាន​រត់​ប្រជែង Pablo Mari ឆ្មក់​យក​ឱកាស​ស៊ុត​បាល់​ចូល​ទី​យ៉ាង​ស្អាត។

Sipa_34676224

Lukaku Arsenal

ដោយឡែក​បើ​យើង​ទៅ​មើល​ស្ថិតិ​ជា​រួម ដែល​រុញ​ឲ្យ Lukaku ជាប់​ឈ្មោះ​ជា Man Of The Match គឺ​ក្រៅ​ពី​រក​បាន​មួយ​គ្រាប់ គេ​ក៏​មាន​ស្ថិតិ​ស៊ុត​ចេញ​ពី​ជើង​ដល់​ទៅ ៨ លើក ច្រើន​ជាង​គេ​បំផុត ស៊ុត​ត្រូវ​គោលដៅ ២ លើក ច្រើន​ជាង​គេ​បំផុត និង​ការ​ប៉ះ​បាល់ ១១ លើក​ក្នុង​ប្រអប់​គ្រោះថ្នាក់​ក្រុម​គូ​ប្រជែង ច្រើន​ជាង​គេ​បំផុត​ដូច​គ្នា។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://twitter.com/i/status/1429507516866744331

គួរ​ឲ្យ​ដឹង​ដែរ​ថា Lukaku កាល​ពី​យប់​មិញ គឺ​បាន​ចូល​ជំនួស​តំណែង Timo Werner ដូច​ការ​រំពឹង​ទុក រហូត​ដល់​នាទី ៩០ ទើប​កីឡាករ​អាល្លឺម៉ង់​ទទួល​បាន​ឱកាស​ចូល​លេង មក​ជំនួស​តំណែង Kai Havertz។ យើង​នឹង​រង់ចាំ​មើល​ប្រកួត​បន្ទាប់​ទៀត តើ Chelsea នឹង​អាច​បន្ត​ជ័យជម្នះ​ទៅ​លើ Liverpool បាន​ឬ​យ៉ាង​ណា?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក