មិនមែន​មក​ពី​គ្រូ តែ Ronaldo ជា​អ្នក​សុំ​អង្គុយ​បម្រុង​ខ្លួន​ឯង​ ដោយសារ​ហេតុផល​នេះ

នៅ​ប្រកួត​ទល់ Udinese កាល​ពី​យប់មិញ ​អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល ការ​ដែល Cristiano Ronaldo ត្រូវ​អង្គុយ​បម្រុង​ជិត ៦០ នាទី ហើយ​ឡើង​មក​រក​បាន​គ្រាប់​បាល់​ តែ​ចុងក្រោយ​ត្រូវ VAR ឆែក​ឃើញ Offside និង​មិន​ផ្តល់​ឲ្យ​ថែម​ទៀត។

CR7 210822 Shrugging G1050

1180

មូលហេតុ​ដែល CR7 មិន​បាន​ជាប់​ជម្រើស​ដំបូង មតិ​ខ្លះ​យល់​ឃើញ​ថា វា​ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​ជំនាញ​លើ​ទីផ្សារ​ដោះដូរ​លោក Fabrizio Romano បែរ​ជា​យល់​ឃើញ​ផ្សេង ដោយ​លើក​ឡើង​ថា នេះ​ជា​សំណើ​ដ៏​ពិសេស​មួយ​របស់​ម្ចាស់​ពាន Ballon d'Or ៥ សម័យ​កាល​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ។

ហេតុផល​គឺ​ដោយសារ​កីឡាករ​ព័រទុយហ្គាល់ ចង់​រំអុក​ឲ្យ​បណ្តា​ក្លឹប​ដែល​ចាប់​អារម្មណ៍​ខ្លួន ដាក់​សំណើ​នៅ​កំឡុង​ពេល ១ សប្ដាហ៍​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ ថា​ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ចង់​ចាកចេញ​ពី Juventus។ ប៉ុន្តែ​យ៉ាង​ណា​មក​ទល់​ពេល​នេះ សេះ​បង្កង់​មិន​ទាន់​ទទួល​បាន​ការ​ផ្តល់​សំណើ​ចរចា​ជា​ផ្លូវការ​ណា​មួយ​ឡើយ ជុំវិញ​ការ​ផ្ទេរ​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ។

Hh

គួរ​ឲ្យ​ដឹង​ដែរ​ថា តាម​ពិត​ទៅ Juventus ក៏​មិន​ចង់​រក្សា​ទុក Ronaldo ប៉ុន្មាន​នោះ​ដែរ ​ព្រោះ​ក្លឹប​ត្រូវ​ការ​សម្រាល​បន្ទុក​ចំណាយ ហើយ​ថ្លៃ​ពលកម្ម​របស់ Ronaldo គឺ​ជា​បញ្ហា​ចោទ​មួយ​ផ្នែក​ធំ​ដែល​ក្លឹប​ត្រូវ​ដោះស្រាយ។ យើង​មាន​តែ​រង់ចាំ​មើល ខណៈ​ដែល​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ សេសសល់​ត្រឹម​ថ្ងៃ​ទី ៣១ ​សីហា​ខាង​មុខ​នេះ​ប៉ុណ្ណោះ ចំណែក​ឯ​កុងត្រា​របស់​លោក​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក