នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ អ្នកចាត់ការទូទៅក្រុមហង្សក្រហមលោក Jurgen Klopp បានសម្តែងការភ្ញាក់ផ្អើលចំពោះការចំណាយរបស់ Man United នៅរដូវក្តៅនេះដែលមានកម្រិតដូចគ្នាទៅនឹងក្លឹបមហាសេដ្ឋីប្រេងដូចជា Man City ឬ Chelsea ។
Klopp បាននិយាយអំពី United ដែលបានចំណាយប្រាក់ជាង ១០០ លានផោនទៅលើ Jadon Sancho និង Raphael Varane ថា៖“ ខ្ញុំមិនដឹងថាពួកគេកំពុងធ្វើនោះទេ"។ តែយ៉ាងណា! នៅពេលសួរអំពីរឿងនេះលោក Ole Gunnar Solskjaer បានពន្យល់ថាគ្មានអ្វីគួរឱ្យសង្ស័យអំពីការចំណាយរបស់ពួកគេទេ។
កាសែត The Telegraph បានដកស្រង់សម្ដីគ្រូបង្វឹកសញ្ជាតិន័រវែស ថា៖“ យើងគឺជាក្លឹបដែលដំណើរការល្អ” ។
“ យើងមានអ្នកគាំទ្រជាច្រើននៅទីនោះ ហើយយើងមានកិច្ចព្រមព្រៀងជាមួយម្ចាស់ឧបត្ថម្ភល្អ។
“ របៀបដែលយើងទទួលបានប្រាក់ក្នុងនាមជាអ្នកចាត់ការ គឺមានន័យថាអ្នកចង់បានកាន់តែច្រើន។ ខ្ញុំបានលឺថា“ ដឹកនាំក្លិបដោយមិនបាច់ចំណាយលុយ” ពីរបីដងហើយ។
“ របៀបដែលក្លឹបផ្សេងទៀតដំណើរការគឺខុសៗគ្នា ក្លឹបបាល់ទាត់មានម៉ូឌែលខុសៗគ្នា ក្លិបខ្លះគេចំណាយ ហើយក្លិបខ្លះគេអត់ចំណាយ” ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក