មេរៀនសំខាន់ទាំង៣ បើចង់ឱ្យខ្លួនឯងមានក្ដីសុខ និងជោគជ័យ មនុស្សស្រីត្រូវចងចាំឱ្យច្បាស់ នៅពេលដែលអ្នកឈានដល់អាយ ៣០ឆ្នាំ

មែនហើយ បើនិយាយដល់អាយុដែលមានលេខ៣នៅពីមុខ គឺមានន័យថា ឈានដល់អាយុ ៣០ឆ្នាំឡើងទៅ គឺអាចនិយាយបានថា ជាវ័យមួយដែលចាស់គួរសម ព្រោះអ្នកបានចំណាយពេលរស់នៅអស់រយៈពេល៣០ឆ្នាំហើយ ដូច្នេះ ទាំងវ័យ ទាំងបទពិសោធន៍ជីវិត ទាំងចំណេះដឹងដែលទទួលបាន ក្នុងរយៈពេលនេះ វាក៏សមល្មមដែលឱ្យអ្នក ចាស់ចិត្តចាស់គំនិតបានហើយ។ ដូច្នេះ ឈានដល់វ័យនេះ អ្នកគួរតែចងចាំមេរៀនទាំង៣ខាងក្រោមនេះឱ្យបានល្អ ដើម្បីជួយជម្រុញឱ្យជីវិតរបស់អ្នករឹតតែមានន័យ មានក្ដីសុខ និងជោគជ័យពិតប្រាកដ។

0f1cc9a04960f611c95ced65837335e1

១. កុំឆ្លាតខ្លាំងពេក

ភាពឆ្លាតវៃ គឺជារឿងល្អណាស់ ជាពិេសសសម្រាប់ស្រីៗ ទាល់តែអ្នកឆ្លាត ពូកែ ទើបអាចមើលថែ ការពារ និងជួយខ្លួនឯងបាន ហើយមនុស្សស្រីដែលឆ្លាតពូកែបែបហ្នឹង អ្នកណាក៏ប្រាថ្នាចង់បានជាគូជីវិតដែរ។ ប៉ុន្តែ មានមួយបែបទៀត គឺឆ្លាតជ្រុលខ្លាំងពេកឆ្លាតបែបខ្សែលើអ្នកដទៃ ឆ្លាតបែបហ្នឹង គឺគ្មានន័យទេ មានតែត្រូវគេស្អប់តែប៉ុណ្ណោះ។

កុំគិតថា ភាពឆ្លាតវៃ សុទ្ធតែអាចផ្ដល់នូវគុណប្រយោជន៍ល្អៗដល់អ្នកបានឱ្យសោះ មនុស្សដែលឆ្លាតខ្សែលើអ្នកដទៃ កេងប្រវញ្ចលើអ្នកដទៃ គឺមានតែធ្វើឱ្យអ្នកបង់ខាតទៅវិញទេ គឺបង់មនុស្សល្អៗដែលនៅក្បែរខ្លួន ខាតប្រយោជន៍ផ្សេងទៀតដែលកើតពីទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញ ព្រោះមនុស្សឆ្លាតបែបខ្សែលើគេ គ្មានអ្នកណាស្រឡាញ់ រាប់រក ឬចង់នៅក្បែរនោះឡើយ។

2f64fc8e0e0dcf9dfd43605cd7caa762

២. កុំឆេវឆាវពេក

ឈានដល់អាយុ៣០ឆ្នាំហើយ វាក៏សមគួរដែរ ដែលយើងគួរតែចេះរក្សាចិត្ត គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឱ្យបានល្អ មនុស្សឆ្លាត គេមិនប្រើអារម្មណ៍ ធ្វើរឿងផ្ដេសផ្ដាសដោយភាបឆេវឆាវនោះឡើយ។ មនុស្សឆ្លាត គឺត្រូវតែចេះគ្រប់គ្រងអារម្មណ៍ និងកំហឹងខ្លួនឯង មិនឱ្យជះទៅលើអ្នកណាជាដាច់ខាត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

កំហឹង គឺជាសភាវគតិរបស់មនុស្ស ប៉ុន្តែអ្នកគួរតែមានភាពឈ្លាសវៃក្នុងការគ្រប់គ្រងវាឱ្យបានល្អ។ មនុស្សឆ្លាតតែងតែដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនគួរនិយាយ ដើម្បីឱ្យអ្នកដទៃស្តាប់ពួកគេដោយការគោរពពិតប្រាកដ។

ឈានដល់វ័យនេះហើយ បើអ្នកនៅតែធ្វើអ្វីដោយប្រើតែអារម្មណ៍ និងភាពឆេវឆាវទៀតនោះ នោះជីវិតរបស់អ្នក នឹងរឹតតែដុនដាបកាន់តែខ្លាំង។ លើសពីនេះ អ្នកនឹងមិនអាចមានបាននៅក្នុងជីវិតឡើយ ព្រោះមនុស្សដែលមិនចេះគ្រប់គ្រងសតិអារម្មណ៍ កុំថាឡើយឱ្យធ្វើការងារធំ ទោះការងារតូចតាច ងាយៗ ក៏គេមិនចេះទ្រាំអំណត់ និងគ្មានការផ្ដោតអារម្មណ៍ធ្វើឱ្យបានល្អដែរ ដូច្នេះ ជីវិតគេក៏គ្មានរឿងល្អ និងមិនអាចជោគជ័យបានឡើយ។

38d18def1eaa35fc43c1c2b99a48dd80

៣. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ការប្រៀបធៀបបញ្ហា និងការលំបាកច្រើនពេក ដែលជាហេតុធ្វើឱ្យកើតមានអារម្មណ៍មិនល្អ។ តែងតែកោតសរសើរសុភមង្គលរបស់អ្នកដទៃ រហូតដល់ភ្លេចធ្វើឱ្យខ្លួនឯងនេះសប្បាយចិត្ត។

ការពិតដែលអ្នកតែងតែប្រៀបធៀបជាមួយអ្នកដទៃ នឹងធ្វើឱ្យខ្លួនឯងខូចខាត ធ្វើឱ្យខ្លួនឯងវេទនាទៅវិញទេ។ ជីវិតរបស់មនុស្សម្នាក់ៗតែងតែមានភាពខុសគ្នា។ ការមិនប្រៀបធៀប ការមិនកោតសរសើរអ្នកដទៃ ហើយបង្អាប់បង្អោនខ្លួនឯង នឹងជួយឱ្យយើងផ្តោតអារម្មណ៍ពេញលេញលើការរស់នៅរបស់យើងពិតប្រាកដ។

គ្រាន់តែរីករាយនឹងជីវិតរបស់អ្នក។ អ្វីដែលល្អបំផុតនៅក្នុងជីវិតរបស់យើង គឺសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងចិត្តយើងនេះឯង។ កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកណា បើមិនប្រៀបធៀប បេះដូងអ្នកនឹងមិននឿយណាយឡើយ។ ធ្វើជាមនុស្សគួរតែដឹងឱ្យបានគ្រប់គ្រាន់ កុំព្យាយាមបង្ខំ កុំទាមទារជ្រុលហួសហេតុពេក ជីវិតរបស់មនុស្សម្នាក់ៗ គឺមាននិយមន័យផ្សេងគ្នា សុភមង្គលផ្សេងគ្នា ហើយក៏ជួបបញ្ហា ការលំបាកក៏ផ្សេងគ្នាដែរ។

ត្រូវចាំថា មនុស្សឆ្លាត គឺចេះពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន រៀនទទួលស្គាល់ការពិត ហើយធ្វើរឿងដែលខ្លួនឯងគួរធ្វើ ដើម្បីបំពេញនូវអ្វីដែលខ្លួនឯងគ្មាន និងទាញយកអ្វីដែលខ្លួនឯងចង់បាន មិនមែនដេកអស់សង្ឃឹម ចេះតែកើតទុក្ខមិនសុខចិត្ត យកបញ្ហាក្នុងជីវិតខ្លួនឯង ទៅប្រៀបធៀបនឹងក្ដីសុខ សុភមង្គលរបស់អ្នកដទៃនោះឡើយ៕

អត្ថបទ ៖​ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: