ចែក​គ្នា​បាន​ដឹង! បន្លែ​ឆ្អិន​ទាំង ៥ ទទួល​ទាន​កាន់​តែ​ច្រើន ជួយ​ឲ្យ​សាច់ចាំ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ

ប្រភេទ​បន្លែ​ផ្សេង​មិន​ដឹង​ទេ តែ​ជាមួយ​បន្លែ​ទាំង ៥ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម ពេល​អ្នក​ចម្អិន​យក​មក​ទទួល​ទាន ដោយ​មិន​ប្រើប្រាស់​ប្រេង ត្រឹម​តែ​ជា​ការ​ស្រុះ​លើក​មក​ធម្មតា ​ក្រៅ​ពី​មាន​ឱជារស​វា​ក៏​ជួយ​ឲ្យ​សុខភាព​រាងកាយ​អ្នក​ដំណើរការ​ល្អ និង​មាន​សម្រស់​ក្មេង​ជាង​វ័យ ៥-១០ ឆ្នាំ៖

៥) ស្ពៃក្ដោប

1

បរិមាណ​វីតាមីន​នៅ​ក្នុង​ស្ពៃក្តោប​គឺ​ខ្ពស់​ជាង​នៅ​ក្នុង​ការ៉ុត ដំឡូង​និង​ខ្ទឹម​បារាំង។ វា​មាន​ផ្ទុក​នូវ​វីតាមីន A និង P ដែល​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​មាន​ស្ថិរភាព។ បន្ថែម​ពី​នេះ​វា​ក៏​ជួយ​លាង​សម្អាត​ឈាម​បាន​យ៉ាង​ល្អ ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ត្រជាក់​ចេញ​ពី​ក្នុង​ខ្លួន។

៤) ស្ពៃតឿ

2

ស្ពៃ​ជា​បន្លែ​ដែល​អាច​បន្សាប​ជាតិ​ពុល និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដំណើរការ​ល្អ។ វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ឡើង​មុន​លើ​ផ្ទៃ​មុខ​ទៀត។ លើស​ពី​នេះ វា​សក្តិសម​សម្រាប់​ស្រ្តី​ដែល​ចង់​សម្រក​ទម្ងន់ និង​ចង់​ទទួល​បាន​ស្បែក​ស្អាត​ ភ្លឺ​រលោង។

៣) ផ្កា​ខាត់​ណា​ខៀវ

3

បន្លែ​នេះ​មាន​ផ្ទុក​នូវ​ជាតិ​ដែល កាល់ស្យូម កាបូអ៊ីដ្រាត វីតាមីន A និង C ហើយ​ក៏​មាន​សារធាតុ​ប្ឆាំង​ភាព​ចាស់ និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​ការ​ឆ្លង​មេរោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សាច់​ចាំ​ក្មេង​បាន​យូរ។

២) ល្ពៅ​

4

ល្ពៅ​មាន​សារធាតុ​ដែល​ជួយ​បង្កើត​កោសិកា​ថ្មី ជួសជុល​លើ​កោសិកា​ចាស់ ហើយ​ក៏​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ផង​ដែរ។ លើស​ពី​នេះ​វា​មាន​វីតាមីន ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ការងារ​រាងកាយ​ពី​ជំងឺ​ផ្សេងៗ​ដូច​ជា​បេះដូង មហារីក និង​ល្អ​ខ្លាំង​ណាស់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង​ម្នាក់ៗ។

១) ប៉េងប៉ោះ

5

ប៉េងប៉ោះ​សម្បូរ​ទៅ​ដោយ​សារធាតុ Lycopene ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​រាងកាយ​ប្រឆាំង​ជំងឺ​មហារីក​និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត។ លើស​ពី​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C ជួយ​ឲ្យ​ស្បែក​ស​ស្អាត​តាម​បែប​ធម្មជាតិ ហើយ​អ្នក​ដែល​មាន​មុន​ក្បាល​ខ្មៅ ឡើង​ខ្លាញ់​លើ​ស្បែក​មុខ​ច្រើន គួរ​តែ​ទទួល​ទាន​ប៉េងប៉ោះ​ជា​រៀងរាល់​ថ្ងៃ នោះ​អ្នក​នឹង​ឃើញ​ការ​ប្រែប្រួល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មិន​ខាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក