ថ្លើមដើរតួយ៉ាងសំខាន់សម្រាប់រាងកាយមនុស្សយើងម្នាក់ៗ ដូច្នេះបើវាមានបញ្ហាហើយ នោះវាក៏នឹងទាញឲ្យផ្នែកផ្សេងទៀត ចាប់ដំណើរការខុសប្រក្រតីដូចគ្នា។ យើងអាចកត់សម្គាល់មើលបាន ពីសុខភាពថ្លើម តាមរយៈសញ្ញាទាំង ៤ ខាងក្រោម៖
១) ស្បែកមុខខ្មៅស្រអាប់
នៅពេលថ្លើមដើរមិនល្អ ស្បែកមុខរបស់អ្នកនឹងឡើងស្រអាប់ ហើយមានមុនលេចឡើងទៀតផង។ មុខងារថ្លើមកំពុងដំណើរការចុះខ្សោយ មានការបន្សាបជាតិពុលមិនបានល្អ ដូច្នេះជាតិពុលនឹងកកកុញក្នុងរាងកាយច្រើន ហើយពិបាកបញ្ចេញមកក្រៅ ទើបនាំឲ្យផ្ទៃមុខឡើងប្រែពណ៌ខុសធម្មតា។
២) ក្រចកឡើងឆ្នូតខ្មៅ
បន្ទាប់ពីថ្លើមខូច នោះក្រចករបស់អ្នកក៏នឹងរំលេចនៅស្នាមឆូតពណ៌ខ្មៅ ដែលអ្នកអាចសង្កេតមើលបាន។ សម្រាប់មនុស្សសុខភាពល្អធម្មតា ក្រចកនឹងមានពណ៌ស៊ីជម្ពូ ពុំមានប្រែពណ៌អ្វីនោះទេ។
៣) ក្លិនខ្លួន
ថ្លើមគឺជាសរីរាង្គបន្សាបជាតិពុលដ៏សំខាន់ក្នុងរាងកាយ ដូច្នេះនៅពេលរបបអាហារមិនល្អចូលទៅ គឺថ្លើមនេះហើយជាអ្នកបន្សាប។ ជាតិពុលនិងកាកសំណល់ក្នុងរាងកាយ បើវាបន្សាបមិនបានល្អ នោះវានឹងរលួយស្អុយ ហើយវាបញ្ចេញក្លិនមកតាមក្រពេញញើស ដែលងាយនឹងនាំឲ្យក្លិនខ្លួនយើង ជាពិសេសតំបន់ក្លៀកធំក្លិនមិនល្អ។
៤) ក្លិនមាត់មិនល្អ
ដង្ហើមជះក្លិនមកមិនល្អ អាចមកពីបញ្ហាមាត់ រលៀកក្រពះ។ នោះក៏ដោយសារតែថ្លើម មិនអាចកម្ចាត់ជាតិពុលក្នុងរាងកាយបានទាន់ពេលវេលា ហើយការកើនឡើងកម្រិតអាម៉ូញាក់នៅក្នុងឈាម នឹងធ្វើឲ្យក្លិនមាត់ឡើងចំហាយភាយអាក្រក់ ខុសពីក្លិនមាត់មនុស្សទូទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក