បើក​ទ្វារ​ផ្ទះ​មក​ឃើញ​របស់ ៣ យីអ៊ុន​ម្ចាស់​ផ្ទះ​នឹង​ដាំ​ក្បាល​ចុះ រី​ឯ​ប្តីប្រពន្ធ​ក៏​ទាស់​សម្តី​គ្នា​ច្រើន

តាម​ក្បួន​ហុងស៊ុយ​នៅ​ទ្វារ​មេ​នៃ​ផ្ទះ​របស់​អ្នក គេ​មិន​ឲ្យ​បើក​មក​ឃើញ​របស់​ទាំង ៣ នេះ​នៅ​នឹង​មុខ​នោះ​ទេ ព្រោះ​តាម​ក្បួន​គឺ​វា​ងាយ​នឹង​នាំ​ឲ្យ​អ្នក​ក៏​ដូច​ជា​សមាជិក​គ្រួសារ​ជួប​បញ្ហា​នានា​ជា​បន្តបន្ទាប់៖

៣) បើក​ទ្វារ​មក​ឃើញ​ផ្ទះ​បាយ

1

ក្នុង​ក្បួន​ហុងស៊ុយ ចង្រ្កាន​បាយ​តំណាង​ឲ្យ​អគ្គីភ័យ (ការ​ឆេះ)។ ប្រសិន​អ្នក​ដាក់​ទីតាំង​ផ្ទះ​បាយ​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល​ផ្ទះ វា​ជា​ហេតុ​មិន​ល្អ ដែល​ងាយ​ឲ្យ​ម្ចាស់​ផ្ទះ​របូត​ទ្រព្យ និង​មាន​ការ​ខាតបង់។ ដូច​គ្នា​ទៅ​នឹង​ទូ​ទឹកកក ក៏​មិន​ណែនាំ​ឲ្យ​ដាក់​ក្បែរ​មាត់​ទ្វារ​ចូល​ផ្ទះ​ដែរ ព្រោះ​វា​អាច​បង្ក​ការ​លំបាក​ដល់​ផ្លូវ​រកស៊ី រាំងស្ទះ​មិន​ឲ្យ​ទទួល​បាន​ជោគជ័យ។

២) បើក​ទ្វារ​មក​ឃើញ​បង្គន់

2

រចនាបថ​នៃ​ផ្ទះ​របស់​អ្នក ហាម​ដាច់​ខាត​មិន​ត្រូវ​បើក​ទ្វារ​មក​ឃើញ​បង្គន់​នៅ​ចំ​ពី​មុខ​នោះ​ទេ។ ក្រៅ​ពី​ការ​សាយភាយ​នៅ​បាក់តេរី ដែល​តាម​បែបបទ​វិទ្យាសាស្រ្ត មក​មើល​បែបបទ​ក្បួន​ហុងស៊ុយ ​ធម្មតា​ទ្វារ​មេ​ជា​កន្លែង​ស្វាគមន៍​ទ្រព្យ ស្វាគមន៍​សំណាង​ចូល​ផ្ទះ ដល់​តែ​បើក​មក​ឃើញ​បង្គន់ វា​នឹង​ផ្ទុយ​ពី​លាភ​មក​ក្លាយ​ជា​គ្រោះ​វិញ។

១) បើក​ទ្វារ​មក​ឃើញ​អាសនៈ

3

កន្លែង​ថ្វាយ​បង្គំ គោរព​បូជា ទី​អាសនៈ​ជា​កន្លែង​សក្ដិសិទ្ធិ​ដែល​គ្រួសារ​នីមួយៗ​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​ណាស់។ យ៉ាង​ណា​បើ​ទីតាំង​អាសនៈ​នៅ​ចំ​ពី​មុខ​ទ្វារ​ធំ គឺ​ជា​ការ​នាំ​សំណាង​មិន​ល្អ​ទៅ​​វិញ អ្នក​គួរ​ដាក់​នៅ​ទីតាំង​ស្ងប់ស្ងាត់​ណា​មួយ ឬ​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​បើ​ជា​អាច៕

បញ្ជាក់​ថា​ទាំង​អស់​នេះ​ គ្រាន់​តែ​ជា​ការ​ប្រែសម្រួល​តាម​ឯកសារ​យោង​ប៉ុណ្ណោះ ហើយ​វា​ផ្អែក​តាម​ទំហំ​នៃ​ផ្ទះ​របស់​មនុស្ស​ម្នាក់ៗ​ដែរ បើ​សម្រាប់​ប្រភេទ​ផ្ទះ​តូច ឬ​បន្ទប់​ខុនដូ គឺ​យើង​មិន​រាប់​បញ្ចូល​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក