ពិបាក​លេប​បន្តិច តែ​បើ​ទម្លាប់​ទទួល​ទាន​ទឹក​ខ្ញី​រៀងរាល់​ព្រឹក​បាន ​នឹង​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ធ្លាប់​សាក​យក​ខ្ញី​មក​ក្រឡុក ទទួល​ទាន​ដែរ​ទេ? តាម​ពិត​ទៅ​វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ ដ្បិត​បើ​រសជាតិ​អាច​ជា​ពិបាក​លេប​បន្តិច​ក៏​ដោយ។ ខាង​ក្រោម​យើង​បង្ហាញ​អត្ថប្រយោជន៍​ធំ ៥ ពី​ការ​ទទួល​ទាន​ទឹក​ខ្ញី​ក្រឡុក​នៅ​ពេល​ព្រឹក៖

៥) ជួយ​ជំងឺ​រលាក​ថ្លើម

1

លក្ខណៈ​សម្បត្តិ​ដ៏​ធំ​មួយ​របស់​ខ្ញី គឺ​ការ​ជះ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ជំងឺ​រលាក​ថ្លើម។ វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​បើ​អ្នក​មាន​បញ្ហា​ថ្លើម​ដំណាក់​កាល​ស្រាល ដាក់​ទឹក​ខ្ញី​ជា​ប្រចាំ​ទៅ នឹង​អាច​កាត់​បន្ថយ​បញ្ហា​រលាក​នេះ​បាន។

៤) លើស​ឈាម

2

នៅ​ពេល​សម្ពាធ​ឈាម​ហូរ​ចូល​ជញ្ជាំង​សរសៃឈាម​ខ្ពស់​ពេក វា​នឹង​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ខ្ពស់។ យ៉ាង​ណា​សារធាតុ​ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​ល្បាយ​ខ្ញី គឺ​វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​រូបមន្ត​ធម្មជាតិ។

៣) ជួយ​សម្រក​ទម្ងន់

Ice_screenshot_20210814 122943

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​វីតាមីន Kពេល​លាយ​បញ្ចូល​គ្នា​វា​ជួយ​បង្កើន​ដល់​សមត្ថភាព​នៃ​ការ​រំលាយ​អាហារ។ គួប​ផ្សំ​នឹង​ភេសជ្ជៈ​នេះ មាន​កាឡូរី​ទាប​ផង ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

២) ជួយ​បញ្ចុះ​កម្តៅ​រាងកាយ

Ginger Juice Shutterstock_174029117

ជា​ពិសេស​នៅ​រដូវ​ក្តៅ ការ​ទទួល​ទាន​ទឹក​ខ្ញី​គឺ​ល្អ​បំផុត ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ​ឡើង​ត្រជាក់ ហើយ​អាច​គ្រប់គ្រង​សីតុណ្ហភាព​នៅ​ខាង​ក្នុង​រាងកាយ​បាន​ល្អ។

១) បង្កើន​ថាមពល

Bi Quyet Giam Cang Thang Va Tang Cuong Nang Luong 34ab1d

ទឹក​ខ្ញី​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​រ៉ែ​សំខាន់ និង​ស្ករ​ល្អ​ចំពោះ​សុខភាព​ផង​ដែរ ដូច្នេះ​ការ​ទទួល​ទាន​ល្បាយ​ក្រឡុក​វា​នៅ​ពេល​ព្រឹក ពិត​ជា​អាច​បង្កើន​ថាមពល​សម្រាប់​អ្នក​បាន​ពេញ​មួយ​ថ្ងៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក