គ្រប់​គ្នា​គិត​ថា​ល្អ​ចំពោះ​សុខភាព តែ​តាមពិត​ទម្លាប់ ៣ នេះ នាំ​ឲ្យ​អាយុ​ខ្លី​ទៅ​វិញ​ទេ

មាន​ទម្លាប់​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​និយម​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដោយ​ជឿ​ត​គ្នា​ថា វា​ល្អ​ចំពោះ​សុខភាព តែ​ការ​ពិត​ទៅ​វា​ជា​ទម្លាប់​អាក្រក់ ដែល​ប៉ះពាល់​ដល់​រាងកាយ នាំ​ឲ្យ​អាយុ​ខ្លី​ទៅ​វិញ​ទេ៖

៣) ទទួល​ទាន​ឲ្យ​ឆ្អែត​ដើម្បី​សុខភាព​ល្អ

Noname 19 800x400

ជា​រៀងរាល់​ថ្ងៃ​ក្រពះ ត្រូវ​បញ្ចេញ​សារធាតុ​រាវ​ប្រហែល ៨ ០០០ មិល្លីក្រាម ដើម្បី​រំលាយ​អាហារ​ទាំង​អស់​ដែល​យើង​ទទួល​ទាន។ ការ​ទទួល​ទាន​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​ធ្វើ​ចលនា ហើយ​ទឹក​រំលាយអាហារ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នាំ​ឲ្យ​អាហារ​ខ្លះ​ត្រូវ​កកកុញ​នៅ​ក្នុង​នោះ។

អ្នក​គួរ​តែ​ទទួល​ទាន​ក្នុង​បរិមាណ​ល្មម និង​ជ្រើសរើស​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​រាងកាយ ​ដើម្បី​កាត់​បន្ថយ​ការ​ដាក់​បន្ទុក​ទៅ​លើ​ក្រពះ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៅ​ពេល​ខាង​មុខ។

២) ការ​ទទួល​ទាន​ថ្នាំ​វីតាមីន

2

តាម​ពិត​ទៅ ការ​ទទួល​ទាន​ថ្នាំ​វីតាមីន​មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ។ នៅ​ឆ្នាំ ២០១៤ ធ្លាប់​មាន​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ ប្រភេទ​ថ្នាំ​គ្រាប់​វីតាមីន A,C,E និង​សារធាតុ​រ៉ែ​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បញ្ចៀស​ជំងឺ​មហារីក​ផ្សេងៗ បែរ​ជា​មក​បង្កើន​អត្រា​នៃ​ការ​ស្លាប់​ទៅ​វិញ។

ស្រដៀង​គ្នា​នឹង​ឆ្នាំ ២០១១ បោះ​ពុម្ព​ផ្សាយ​ដោយ​កាសែត​អាមេរិក គឺ​បន្ថែម​ថ្នាំ​គ្រាប់​វីតាមីន C គឺ​ដូច​បន្ថែម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ ល្អ​បំផុត​អ្នក​គួរ​តែ​ទទួល​ទាន​ចេញ​ពី​ប្រភព​ដើម​របស់​វា មាន​ន័យ​ថា ដូច​ជា​ការ​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់ បន្លែ​ស្រស់ មិន​ចាំ​បាច់​យក​ពី​អ្វី​ដែល​គេ​បាន​ចម្រាញ់​ហើយ​នោះ​ទេ។

១) ដើរ ១០ ០០០ ជំហាន​រៀងរាល់​ថ្ងៃ

៣

ការ​សិក្សា​នៅ​ឆ្នាំ ២០១៩ បាន​បង្ហាញ​ថា មនុស្ស​ជា​ទូទៅ​គឺ​ថ្មើរ​ជើង ៤ ៤០០ ជំហាន​ក្នុង​មួយ​ថ្ងៃ ដែល​នេះ​គ្រប់គ្រាន់​ហើយ​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​អ្នក​ដែល​លើស​ពី ៧ ៥០០ ជំហាន​ឡើង​ទៅ ឬ​អាច​ដល់ ១០ ០០០ ជំហាន នោះ​មិន​បាន​បន្ថែម​ប្រយោជន៍​សម្រាប់​រាងកាយ​ទេ ផ្ទុយ​ទៅ​វិញ​វា​នឹង​បង្កើត​ជំងឺ​ឈឺ​សន្លាក់ ការ​ខូច​ឆ្អឹង​ជា​ដើម។ ដូច្នេះ​ចូរ​ធ្វើ​លំហាត់​ប្រាណ​នៅ​កម្រិត​ល្មម នឹង​សមស្រប​ទៅ​តាម​រូបរាង​កាយ​មនុស្ស​ម្នាក់ៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក