ស្រលាញ់​ខ្លាំង​ប៉ុណ្ណា តែ​បើ​ខាង​ស្រី​ចេញ​ចរិត ៣ នេះ​មក ដូច​យក​កាំបិត​ទៅ​កាត់​ចោល​ការ​ស្រលាញ់

មាន​រឿង​អ្វី​ក៏​គួរ​តែ​និយាយ​គ្នា ចូរ​កុំ​បៀម​វា​ទុក្ខ​តែ​ម្នាក់​ឯង។ ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ទាមទារ​ឲ្យ​ច្បាស់លាស់​នឹង​គ្នា មាន​ការ​យោគយល់​គ្នា ទើប​អាច​ទៅ​មុខ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។ ខាង​ក្រោម​ជា​ចំណុច​ធំ ៣ ដែល​បុរស​ភាគ​ច្រើន នឹង​ឆាប់​អស់​ចិត្ត បើ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​បង្ហាញ​វា​ចេញ​មក៖

៣) កំហឹង​ដោយ​គ្មាន​ហេតុផល

Ice_screenshot_20210812 122012

ពេល​ខ្លះ​មនុស្ស​ស្រី​ចង់​បាន​ការ​លួងលោម​ពី​បុរស​ខ្លាំង​ពេក នាង​ក៏​បង្កើត​រឿង​ឈ្លោះ​ដោយ​គ្មាន​ហេតុផល កុំ​គិត​ថា​វា​វិធី​នេះ​ធ្វើ​ឲ្យ​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​អី​ឲ្យ​សោះ។ យូរ​ទៅ​ខាង​បុរស​នឹង​មាន​ការ​ហត់នឿយ​ចិត្ត ហើយ​គេ​ក៏​មិន​មាន​ពេលវេលា​តាម​លួង​អ្នក​រហូត​នោះ​ដែរ។

អ្នក​ត្រូវ​ដឹង​ថា​រឿង​ណា​គួរ​ខឹង រឿង​ណា​គួរ​លើកលែង មិន​ចេះ​តែ​ចង់​ខឹង ចង់​អន់ចិត្ត​តាម​តែ​ខ្លួន​ឯង​គ្រប់​ពេលវេលា​នោះ​ឡើយ។

២) ប្រច័ណ្ឌ​ខ្លាំង​ពេក

Ice_screenshot_20210812 121959

នៅ​ពេល​ដែល​អ្នក​បង្ហាញ​ចេញ​មក​នៅ​កាយវិការ​សម្តី​​ប្រច័ណ្ឌ​ទៅ​លើ​បុរស​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ពេក យូរ​ទៅ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​គេ​មាន​សម្ពាធ​លែង​ហ៊ាន​ជួប​នារី​ដទៃ​ណា​ទាំង​អស់។ តាម​ពិត​ទៅ​ល្អ​បំផុត អ្នក​គួរ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តម្លៃ បង្ហាញ​ពី​តម្លៃ​សំខាន់​របស់​ខ្លួន​ឯង​ទៅ​កាន់​មនុស្ស​ប្រុស​ម្នាក់​នោះ ជា​ជាង​តាម​ទាញ​គេ​ចេញ​ពី​ទំនាក់ទំនង​ជាមួយ​នារី​ដទៃ ហើយ​ត្រូវ​ចាំ​ថា បើ​គេ​ស្មោះ​នឹង​អ្នក​មែន គេ​ក៏​មិន​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់នឿយ​រឿង​ហ្នឹង​ដែរ។

១) ​ច្បាប់​ទម្លាប់​ពេក និង​ចូលចិត្ត​ឲ្យ​ខាង​ប្រុស​ចាំ

មនុស្ស​ស្រី​ខ្លះ នៅ​ជាមួយ​មិត្តភក្តិ ឬ​សាច់ញាតិ​មិន​សូវ​ទេ តែ​ពេល​នៅ​ជាមួយ​ដៃ​គូ​ខ្លួន​ឯង​ ហាក់​មាន​ច្បាប់​ទម្លាប់​ខ្លាំង​ពេក ដែល​មើល​ទៅ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ទើសទាល់ និង​មិន​ជិតស្និទ្ធ​នឹង​គ្នា ហើយ​មនុស្ស​ប្រុស​ក៏​មិន​ចង់​បាន​មនុស្ស​ស្រី​ដែល​ប្រកាន់​ច្បាប់​ទម្លាប់​ច្រើន​ពេក​នោះ​ដែរ ពោល​គឺ​សមរម្យ​ដូច​គេ​ទូទៅ។

Unnamed

មួយ​ទៀត​ការ​រង់ចាំ ជា​ការ​ពិត​មនុស្ស​ស្រី​ប្រាកដ​ណាស់​ថា​ត្រូវ​ការ​ពេលវេលា​តុបតែង​ខ្លួន តែ​កុំ​ឲ្យ​គេ​រង់ចាំ​យូរ​ពេក ហើយ​ក្លាយ​ទៅ​ជា​ទម្លាប់ ព្រោះ​មនុស្ស​យើង​សុទ្ធ​តែ​មាន​ពេលវេលា​ធ្វើ​កិច្ច​ការងារ​រៀង​ខ្លួន​ ដូច្នេះ​ហើយ​គួរ​តែ​កុំ​ឲ្យ​មាន​ទម្លាប់​យឺតយ៉ាវ​នៅ​ពេល​ណាត់​ជួប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក