តាមក្បួនហុងស៊ុយ មិនថាអ្នកខ្វះខាត ឬមិនសូវមានទ្រព្យកម្រិតណា ក៏មិនត្រូវសន្សំសំចៃ ឬមានការត្បិតត្បៀតទៅលើខ្ទង់ចំណាយជាមួយរបស់របរខាងក្រោម ៤ នេះដែរ ព្រោះវាជារបស់ដែលជះឥទ្ធិពលដល់យីអ៊ុនរបស់អ្នក៖
៤) អាសនៈនិងកំប៉ុងជើងធូប
ក្នុងក្បួនហុងស៊ុយ សម្រាប់ប្រភេទអាសនៈ និងចានដោតធូប ហាមផ្តាច់មិនឲ្យទិញរបស់មួយតឹកតពី គេ ឬយកពីគេមកប្រើប្រាស់បន្តនោះទេ។ មូលហេតុគឺដោយសាររបស់ទាំងនោះ ជាទូទៅគេអញ្ជើញមកប្រទានពរជ័យដល់ម្ចាស់ផ្ទះនីមួយៗជាក់លាក់។
៣) កញ្ចក់ចាស់ឬបែក
យោងទៅតាមក្បួនហុងស៊ុយ កញ្ចក់ប្រៀបដូចជាស្ពានតភ្ជាប់រវាងភាពវិជ្ជមាន និងអវិជ្ជមាន។ ដូច្នេះបើកញ្ចក់ចាស់ ឬប្រេះស្រាំ វានឹងនាំឲ្យម្ចាស់ផ្ទះបាត់លាភ មានខ្យល់មិនល្អហោះចូលផ្ទះ។ អ៊ីចឹងហើយបានគេឲ្យប្រយ័ត្នមែនទែន រឿងកញ្ចក់ប្រើប្រាស់ហ្នឹង បើវាបែកបាក់ហើយ ត្រូវតែផ្លាស់ប្តូរថ្មី ឬស៊ូបោះចោលមិនប្រើប្រាស់តែម្តង។
២) កាបូបដែលគេប្រើហើយ
មិនត្រូវយកកាបូបលុយពីគេមកប្រើប្រាស់បន្តនោះទេ មិនថាវានៅថ្មីក៏ដោយ។ ជាងនេះម្ចាស់កាបូបក៏ដូចគ្នា មិនត្រូវទម្លាប់ឲ្យអ្នកទីពីរប្រើបន្តទេ ព្រោះលាភទាំងអំបាលម៉ានអាចផ្ទេរពីអ្នកឲ្យទៅគេបាន ហើយអ្នកខ្លួនឯងបែរជាជួបសំណាងមិនល្អទៅវិញ។ បើចង់ឲ្យកាបូបទៅកាន់នរណាម្នាក់ ត្រូវតែទិញរបស់ថ្មី។
១) នាឡិកាចាស់ដែលងាប់
នាឡិកាជានិមិត្តសញ្ញានៃលំហូរពេលវេលាជីវិតរបស់មនុស្សម្នាក់ៗ បើវាលែងដំណើរការ ប្រៀបដូចជាជីវិតយើងជាប់គាំងដូច្នោះដែរ។ អ៊ីចឹងហើយបើនាឡិកាងាប់ឬអស់ថ្ម ចូរដោះវាទុក កុំដាក់វាតាំងប្រើប្រាស់ទៀត ហើយបើខូចក៏ប្រញាប់យកទៅជួសជុលភ្លាមៗ ដើម្បីបញ្ចៀសការសាយភាយថាមពលអវិជ្ជមានចូលមកក្នុងជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក