មិន​បាច់​ទៅ​រក​ថ្នាំ​នាំ​តែ​ប៉ះពាល់​សុខភាព អនុវត្ត​តែ ៧ វិធី​នេះ​ស្រក​គីឡូ​យក​ទៅ​ណា​អស់

អ្នក​ខ្លះ​ខំ​ទៅ​រក​ថ្នាំ​សម្រក​ទម្ងន់​មក​ជួយ តែ​ការ​ពិត​វា​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់។ ល្អ​បំផុត​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​ទម្លាប់​ប្រចាំ​ថ្ងៃ គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត សម្រាប់​អ្នក​លើស​គីឡូ​ដែល​ចង់​សម្រក។ ខាង​ក្រោម Knongsrok ចែករំលែក​នៅ​វិធី​ទាំង ៧ ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ជា​ប្រចាំ៖

៧) ដាក់​កំហិត​ការ​ទទួល​ទាន​អាហារ​សម្រន់

7

អ្នក​ធាត់​ភាគ​ច្រើន គឺ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​សម្រន់​មិន​ដក​មាត់។ យ៉ាង​ណា​អ្នក​គួរ​តែ​កាត់​បន្ថយ ហើយ​បញ្ចៀស​ការ​ទទួល​ទាន​ប្រភេទ​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ដោយ​អាច​ជំនួស​មក​ជា​ផ្លែឈើ​ឲ្យ​បាន​ច្រើន ដែល​វា​មិន​ត្រឹម​ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ តែ​ល្អ​ទាំង​ចំពោះ​ស្បែក​និង​សុខភាព​ទៀត​ផង។

៦) ដើរ​រៀងរាល់ ២០-៣០ នាទី

អ្នក​ធាត់​ភាគ​ច្រើន សុទ្ធ​តែ​ជា​អ្នក​អង្គុយ​យូរ។ មាន​ន័យ​ថា​ច្រើន​តែ​ធ្វើ​ការ​ជាប់​ម៉ោង ដែល​បណ្តាល​ឲ្យ​ឡើង​ខ្លាញ់​ក្បាល​ពោះ ស្រវាំង​ភ្នែក​អ្វី​ជា​ដើម។ ដូច្នេះ​អ្នក​គួរ​តែ​ងើប​ដើរ​ចុះ​ឡើង រៀងរាល់ ២០-៣០ នាទី​ម្តង ដើម្បី​កាត់​បន្ថយ​ការ​ប្រមូល​ផ្តុំ​នៅ​ខ្លាញ់​លើស។

៥) អង្គុយ​ឲ្យ​ត្រង់​ខ្លួន

4

ពេល​ធ្វើ​ការ​ត្រូវ​តែ​ទម្លាប់​អង្គុយ​ឲ្យ​ត្រង់​ខ្លួន កុំ​កោង​ ព្រោះ​ឥរិយាបថ​មិន​ត្រឹមត្រូវ​នេះ អាច​នាំ​ឲ្យ​ពោះ​ឡើង​តឹង ឬ​ប៉ះពាល់​ដល់​ការ​ឈឺ​ចុកចាប់​ផ្នែក​ក្បាល​ពោះ និង​ប្រមូល​ផ្តុំ​ខ្លាញ់​បាន​យ៉ាង​ងាយ​ទៀត​ផង។

៤) ឡើង​ជណ្តើរ

ការ​ឡើង​ជណ្តើរ​ជា​ប្រចាំ ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ការ​សម្រក​ទម្ងន់ ដែល​ជួយ​ឲ្យ​ស្រក​ផ្នែក​ជើង ភ្លៅ និង​ពោះ ហើយ​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​ទៀត​ផង។

៣) ទទួល​ទាន​ទឹក​ឲ្យ​គ្រប់គ្រាន់

3

ទឹក​សំខាន់​ណាស់​សម្រាប់​សុខភាព​រាងកាយ ដែល​វា​ជួយ​លើក​កម្ពស់​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ និង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត ហើយ​ក៏​បញ្ចៀស​អាហារ​សម្រន់​មួយ​ផ្នែក​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​មាន​ទម្លាប់​ទទួល​ទាន​ទឹក​ឲ្យ​គ្រប់គ្រាន់ ប្រមាណ ២ លីត្រ/ថ្ងៃ ដែល​ក្រៅ​ពី​ជួយ​ស្រក​ទម្ងន់​ ទៀត​សោត​ក៏​ជួយ​ថែរក្សា​ស្បែក ផ្តល់​សំណើម​បន្តឹង​ស្បែក និង​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​ផង​ដែរ។

២) កុំ​រំលង​អាហារ​ពេល​ព្រឹក

តាម​ពិត​ទៅ​អាហារ​ពេល​ព្រឹក​នេះ គឺ​ចាំ​បាច់​ មិន​ថា​តែ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ឬ​អត់​នោះ​ទេ។ ព្រោះ​វា​ផ្តល់​ថាមពល​សម្រាប់​យើង​ពេញ​មួយ​ថ្ងៃ ហើយ​មិន​នាំ​ឲ្យ​យើង​មាន​ចំណង់​ទទួល​ទាន​អាហារ​សម្រន់​ច្រើន។

១) ការ​ធ្វើ​លំហាត់​ប្រាណ​ពេល​ព្រឹក

1

ការ​ធ្វើ​លំហាត់ប្រាណ​ពេល​ព្រឹក ជា​រឿង​ដែល​អ្នក​គួរ​តែ​ធ្វើ។ អ្នក​អាច​ក្រោក​ពី​ព្រលឹម រត់​ក្នុង​ល្បឿន​យឺត ឬ​ធ្វើ​លំហាត់ប្រាណ​ប្រភេទ​ណា​មួយ ដែល​គេ​ជឿ​ថា ការ​ធ្វើ​លំហាត់ប្រាណ​ពេល​ព្រឹក នាំ​ឲ្យ​ស្រក​ទម្ងន់​លឿន​ជាង​ពេល​ណា​ទាំង​អស់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក