បញ្ជីវត្តមានអ្នកចូលរួម មហោស្រពពិព័រណ៍តន្ត្រីអាស៊ានឆ្នាំ ២០២១ 

នេះគឺជាឆ្នាំទី១ដែលសិល្បករបារមីយើងត្រូវបានអញ្ចើញឲ្យចូលរួមសម្ដែង ក៏ដូចជាបានតំណាងឲ្យប្រទេសកម្ពុជានៅក្នុងកម្មពិធីប្រគំតន្រ្ដី ASEAN Music Showcase Festival (AMS) ឆ្នាំ ២០២១ នេះ។

ពួកយើងសូមអរគុណជាពិេសសទៅកាន់ Foodpanda សម្រាប់ការឧបត្ថម្ភការសម្ដែងរបស់ប្រទេសកម្ពុជាយើង។ ឆ្នាំ ២០២១ នេះផងដែរ AMS នឹងមានការសម្ដែងពីសិល្បករ សិល្បការិនីដែលមាន

ប្រជាប្រិយភាព ព្រមទាំងមានកេរ្ដិ៍ឈ្មោះនៅតាមបណ្ដាប្រទេសចំនួន ៧ មានដូចជា៖ ឥណ្ឌូនេសុី ម៉ាឡេសុី ហ្វីលីពីន 

សិង្ហបុរី ថៃ ជាពិសេសឆ្នាំនេះ ក៏មានប្រទេស កម្ពុជា និងវៀតណាមចូលរួមផងដែរ។

ក្នុងការបង្ហាញពីស្ទាយនៃភាពបត់បែនចង្វាក់តន្ដ្រី និងប្រវត្តិពហុសិល្បៈវប្បធម៍ អ្នកតំណាងប្រទេសនីមួយៗបានធ្វើ

ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគាំទ្រនូវគោលដៅរបស់អ្នករៀបរៀងក្នុងការនាំយកតន្ដ្រីអាស៊ានទៅកាន់ឆាកអន្តរជាតិ។ 

សហស្ថាបនិករបស់ AMS MC Galang នាយកផ្នែក Creative និងសហស្ថាបនិកនៃអ្នករៀបចំព្រឹត្តិការណ៍ផ្សាយបន្ត

ផ្ទាល់ដែលមានមូលដ្ឌាននៅប្រទេសហ្វីលីពីន និងការផ្សព្វផ្សាយតន្ត្រីតាមប្រព័ន្ធអនឡាញ The Rest Is Noise បាន

និយាយថា៖ “ផ្នែកនៃការជ្រើសរើសរបស់យើង គឺដើម្បីស្ទង់មើលទៅលើសក្ដានុពលរបស់សិល្បករ ដែលយើងឃើញថា

គាត់មិនមែនជា តារាចម្រៀងតែម្យ៉ាងនោះទេ គឺពួកគាត់ក៏ជាអ្នកសម្ដែងផងដែរ។ ដោយបែបនេះហើយយើងសង្ឃឹមយ៉ាង

មុតមាំទៅតាមរយះ ការវាយតម្លៃទៅលើ បទពិសោធន៍និងសមត្ថភាពរបស់ពួកគាត់នៅក្នុងវិស័យសិល្បៈនៃប្រទេសនីមួយៗ

ថានេះគឺជាឱកាសមួយដែលអាចជួយពួកគាត់ឲ្យកាន់តែល្បីរន្ទឺទាំងក្នុងប្រទេសនិងទូទាំងពិភពលោក”។

ទន្ទឹមហ្នឹងនេះ! ជួបជាមួយនឹង សិល្បករ សិល្បការិនីដែលនឹងធ្វើការចូលរួមកម្មពិធីមហោស្រពពិព័រណ៍តន្ដ្រី

អាស៊ានឆ្នាំ ២០២១ 

សិល្បករ សិល្បការិនីនៃផលិតកម្មបារមី ដែលមកពីប្រទេសកម្ពុជាបានចូលរួមនៅក្នុងមហោស្រពតន្ត្រីឆ្នាំនេះ

មានដូចជា៖

  តារាចម្រៀងនិងអ្នកនិពន្ធចម្រៀងនិងជាសិល្បករម្នាក់ក្នុងចំណោមសិល្បករជាច្រើនអ្នកដែលជួយជ្រុមជ្រែង

អភិរក្សតន្ត្រីសម័យបុរាណគឺ សិល្បការិនី Laura Mam។ ក្រុម Omens Radio គឺជាក្រុមតន្ដ្រីដែលមានសមាស

ភាព និងមានភាពបត់បែនខ្ពស់ទៅលើ តន្ដ្រីផ្នែក R&B និង Electronic។ មិនតែប៉ុណ្ណោះ យើងក៏មាន តារា

ចម្រៀង និងអ្នកនិពន្ធចម្រៀង Sophia Kao ដែលជាសិល្បការនីផ្នែក soul-R&B។ ជាងនេះទៅទៀតយើងក៏មាន 

កំពូលតារាចម្រៀងក្នុងប្រទេសគឺ VannDa ដែលជាសិល្បករផ្នែក hip-hop។

ក្រុម eleventwelfth ដែលជាក្រុមតន្ដ្រីផ្នែក  Indie-math rock ក្រុម Guernica Club ដែលជាក្រុមតន្ដ្រីផ្នែក

Disco synth pop ក្រុមចម្រៀងប៉ុប Irama Pentai Selatan, និង Sunwich ដែលជាក្រុមតន្ដ្រីផ្នែក Indie pop act មកពីប្រទេស ឥណ្ឌូនេសុី 

វិស័យតន្ដ្រីនៅប្រទេសម៉ាឡេសុីបានពឹងផ្អែកទៅលើ ហ្គីតា និង electronica-heavy ensembles

 with two-piece experimental។ ក្រុមតន្ដ្រីដែលចូលរួមក្នុងកម្មពិធីមានដូចជាក្រុម LUST ដែលជាក្រុម

តន្ដ្រីផ្នែក indie rock actNO GOOD ជាក្រុមតន្ដ្រី punk ដែលមានសមាជិកដើមនៃ indie mainstays 

killeur Calculateur និង Dirgahayu។ ក្រុម Ramayan ដែលជាក្រុមតន្ដ្រីផ្នែក neo-psychedelic 

pop/rock outfit និងក្រុម Shelhiel ដែលជាក្រុមតន្ដ្រីផ្នែក multi hyphenate artist។

ស្វាគមន៍មកកាន់ប្រទេស ហ្វីលីពីន ដែលជួបជាមួយនឹងសិល្បករ Gabba ដែលជាសិល្បករផ្នែក ឧបករណ៍តន្ដ្រី

Rock។ ក្រុម Oh, Flamingo! ដែលជាក្រុមតន្ដ្រីផ្នែក indie rock act។ ជួបជាមួយ DJ និង ផលិតករ 

Phamcy និង ក្រុមតន្ត្រី Tarsius ដែលជាក្រុមតន្ដ្រីផ្នែក Live electronic music duo មិនតែប៉ុណ្ណោះក៏នឹងមានការ mix ផ្សេងៗបន្ថែមទៀត។

ក្រុមដែលមកពីប្រទេស សិង្ហបុរីមានដូចជាក្រុម M1LDL1FE ដែលជាក្រុមតន្ដ្រីផ្នែក indie pop-rock band និងក្រុម .gif ដែលជាក្រុមតន្ដ្រីផ្នែក Electronica duo។ ក៏មានវត្តមានសិល្បការិនី Kitty Purnaz ដែលគាត់ជាអ្នកចម្រៀង និងជាអ្នកផលិតតន្ដ្រី។

ក្រុមចុងក្រោយ គឺក្រុម Sobs ដែលជាក្រុមតន្ដ្រីផ្នែក Pop។ ការដែល indie scene មានការរីកចម្រើនក្នុង

ប្រទេស សិង្ហបុរីគឺផ្ដើមចេញមកពីការយកចិត្តទុកដាក់ ដែលយើងក៏នឹងមានការប្រកាសមួយក្នុងពេលឆាប់ៗនេះ។

ក្រុមដែលមកពីប្រទេស ថៃ ដែលមានការចូលរួមដោយ Singer-songwriter Alec Orachi ដែលជាសិល្បករ

ផ្នែក soul-R&B។ ក្រុមតន្ត្រី ASIA7 ដែលជាក្រុមតន្ត្រីដ៏ពេញនិយមផ្នែក popនៅប្រទេសថៃ។

សិល្បករ Rèjizz ដែលជាសិល្បករផ្នែក  Hip-hop និងក្រុម S.O.L.E. “rave n’ roll។

Screen Shot 2021 08 11 At 9.55.38 PM

Screen Shot 2021 08 11 At 10.13.21 PM

Screen Shot 2021 08 11 At 10.14.26 PM

Screen Shot 2021 08 11 At 10.14.50 PM

Screen Shot 2021 08 11 At 10.15.08 PM

ជាចុងក្រោយ យើងក៏មានប្រទេស វៀតណាមដែលមានការចូលរួមដោយ ក្រុម Limebócx ដែលជាក្រុមតន្ដ្រីផ្នែក

Ca Trù-centered electronic act។ ក្រុម Ngâm ដែលជាក្រុមតន្ដ្រីផ្នែក indie electronica quartet។ 

ក្រុម Tiny Giant ដែលជាក្រុមតន្ដ្រីផ្នែក ethereal/ambient electronic duo និងក្រុមចុងក្រោយគេនោះគឺ

ក្រុមតន្ដ្រី rock Nhung Dua Tre (The Children)

 

រៀបរៀង និងចាត់ចែងដោយ

 Fungjai  NYLON Thailand និង Bangkok Music City មកពីប្រទេស ថៃ

The Rest Is Noise PH មកពីប្រទេស ហ្វីលីពីន

Steady State Records មកពីប្រទេស សិង្ហបុរី

SRM មកពីប្រទេស ឥណ្ឌូនេសុី

City Roars Festival មកពីប្រទេស ម៉ាឡេសុី

Baramey Production និងមានការចូលរួគាំទ្រដោយ Foodpanda  មកពីប្រទេស កម្ពុជា

Monsoon Music Festival និង Swan Zoo មកពីប្រទេស វៀតណាម

 

ASEAN Music Showcase Festival (AMS) ឆ្នាំ ២០២១នឹងប្រារព្ធនៅថ្ងៃ សៅរ៍ ទី ១១ និងថ្ងៃ អាទិត្យ 

ទី ១២ ខែកញ្ញា ឆ្នាំ ២០២១ខាងមុខនេះ។ នៅក្នុងការប្រគំមហោស្រពពិព័រណ៍តន្ដ្រីអាស៊ានឆ្នាំ ២០២១ នេះត្រូវបានចូលរួម

សហការដោយ៖ 

Cultural Economy Development Agency (CENDANA) មកពី ម៉ាឡេសុី 

Thailand Convention and Exhibition Bureau (TCEB) មកពី​ ថៃ

TuneCore អ្នកចែកចាយតន្ដ្រីតាមបែបឌីជីថលដែលមានមូលដ្ឌាននៅសហរដ្ឌអាមេរិក

*SCAPE ជា NPO មកពីសិង្ហបុរីដែលគាំទ្រ យុវជនមានទេពកោសល្យនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ

AMS គឺមានការគាំទ្រដោយ Music Copyright (Thailand) Ltd. (MCT) និង ដៃគូសហការពិធីបុណ្យតន្រ្ដី Global Toronto មកពីប្រទេស កាណាដា Live at Heart មកពីប្រទេស ស៊ុតអែត Golden Melody Awards & Festival និង LUCfest មកពីប្រទេស តៃវ៉ាន់ Sound of the Xity មកពីប្រទេស ចិន Trans Asia Music Meeting (TAMM) មកពីប្រទេស ជប៉ុន និង Victorian Music Development Office (VMDO) មកពីប្រទេស អូស្រា្ដលី។