មនុស្សដែលមានទម្រង់រូបរាងដូចបង្ហាញខាងក្រោម នោះអាចបញ្ជាក់ពីភាពមានសុខភាពល្អ ឬអាក្រក់បាន ដែលវាក៏ជាកត្តាជះឥទ្ធិពលដល់អាយុកាលជីវិតរបស់អ្នកផងដែរ៖
១) ចង្កេះស្តើង
អ្នកដែលមានចង្កេះស្តើង ឬទំហំតូច គឺជាមនុស្សស្រី ដែលមានសុខភាពល្អ មានន័យថាពួកគេរក្សាទម្ងន់ខ្លួនប្រាណបានល្អ។ ក្រៅពីជួយឲ្យរាងកាយមើលទៅក្មេងជាងវ័យ ទៀតសោតក៏បញ្ចៀសនៅការកើតមានជំងឺមួយចំនួនថែមទៀតផង។
២) ខ្នងស្តើង
ស្រ្តីដែលមានខ្នងស្តើង ឬទំហំខ្នងតូច ក៏មានន័យថាសុខភាពរបស់នាងល្អផងដែរ។ ប្រសិនខ្នងធំ នោះគឺប្រមូលផ្តុំជាតិពុល និងខ្លាញ់លើសច្រើនក្នុងរាងកាយ ដែលវាមិនល្អនោះទេចំពោះសុខភាព។
៣) ជើងនិងដៃស្តើង
ទាំងទំហំជើងនិងដៃមើលទៅស្តើង តូច បើជាមនុស្សស្រីឈានចូលវ័យ ៣០-៤០ ឆ្នាំហើយ នោះមានរាងកាយស្ថិតនៅទម្រង់ល្អបែបហ្នឹងទៀត នោះមានន័យថា អ្នកមិនចាំបាច់ហត់នឿយនឹងមើលជំងឺប៉ុន្មានឡើយ ជាពិសេសគឺភាពក្មេងជាងវ័យនៅតែបន្តកើតមាន ហើយរមែងជាមនុស្សមានស្បែកភ្លឺថ្លា និងគ្រឿងក្នុងនៅល្អ មិនមានជាតិពុលច្រើន។
៤) ស្បែកប្រែស្រអាប់
បើចូលវ័យរាងជ្រេបន្តិច ស្បែកបែរជាប្រែពណ៌ស្រអាប់ខុសពីពេលមុន ហើយឡើងជ្រីវជ្រួញ នោះភាគច្រើនមកពីអ្នកមានបញ្ហាថ្លើម ដែលអាចនិយាយថា ថ្លើមលែងសូវដំណើរការល្អ ហើយវាមិនអាចបន្សាបជាតិពុលទៀងទាត់ ឬល្អដូចមុន។ ដូច្នេះអ្នកគួរតែឆ្លៀតពេលទៅពិនិត្យសុខភាពជាបន្ទាន់។
៥) ក្រចកមានឆ្នូតខ្មៅ
អ្នកដែលមានក្រចកឡើងឆ្នូតខ្មៅ មិនថាឆ្នូតបញ្ឈរ ឬឆ្នូតភ្នែក នោះជាសញ្ញាបង្ហាញច្បាស់ណាស់ ថាអ្នកមានបញ្ហាថ្លើម ដែលទាមទារឲ្យត្រូវទៅពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់។ ផ្ទុយទៅវិញបើអ្នកមានសភាពពណ៌ក្រចក ឡើងពណ៌ស៊ីជម្ពូ នោះជាមនុស្សមានសុខភាពល្អ មិនចាំបាច់បារម្ភច្រើនឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក