ស្រួល​រក​ហើយ​តម្លៃ​ថោក​ទៀត! នេះ​របស់ ៧ ជួយ​ការពារ​មិន​ឲ្យ​​ជួប​ជំងឺ​ដាច់​សរសៃឈាម

សរសៃឈាម​ក្រហម​ដើរ​តួ​យ៉ាង​សំខាន់ ហើយ​ប្រសិន​វា​ស្ទះ នោះ​អាច​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ជា​ច្រើន​ដល់​អាយុ​ជីវិត។ បើ​អ្នក​ចង់​ឲ្យ​សរសៃឈាម​ដើរ​ស្រួល ​នឹង​មិន​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ អ្នក​គួរ​ជ្រើសរើស​ការ​ទទួល​ទាន​អាហារ​ទាំង ៧ ខាង​ក្រោម​ជា​ប្រចាំ៖

៧) រមៀត

1

រមៀត​មាន​ផ្ទុក​នូវ​សារធាតុ​ប៉ូលីហ្វេណុល ដែល​ត្រូវ​បាន​គេ​ស្គាល់ មាន​ប្រយោជន៍​ចំពោះ​ការ​ការពារ​បេះដូង។ លើស​ពី​នេះ​វា​ក៏​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់ ដែល​បង្កើត​ឲ្យ​ស្ទះ​សរសៃឈាម​ផង​ដែរ។

៦) ផ្លែ​ទទឹម

Pomegranate_image_hrws

សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​សរសៃឈាម​ពី​ការ​ខូចខាត។ ក្រៅ​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​បេះដូង​ល្អ​ប្រសើរ​ឡើង និង​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៥) ខ្ទឹម​ស

ល្អ​បំផុត​សម្រាប់​ជួយ​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ខ្ទឹម​ស​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ​និង​ការពារ​ជំងឺ​បេះដូង។ លើស​ពី​នេះ​វា​ក៏​អាច​ព្យាបាល​ជំងឺ​ក្រិន​សរសៃឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គាំង​បេះដូង ក៏​ដូច​ជា​ដាច់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ។

៤) ផ្លែ​បេរ៊ី

4

វា​មាន​ប៉ូតាស្យូម​ខ្ពស់ អាច​កាត់​បន្ថយ​ការ​កើន​ឡើង​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង ៤០ ភាគរយ។

៣) ខ្ញី

Tam_dem_va_dot_quy_c8d3565f49

ក្រៅ​ពី​ប្រឆាំង​ការ​រលាក ជាង​នេះ​វា​ក៏​ជួយ​បញ្ចុះ​កូលេស្តេរ៉ុល​អាក្រក់​ និង​ទ្រីគ្លីសេរីដ​នៅ​ក្នុង​ឈាម និង​ការ​ប្រមូល​ផ្តុំ​ខ្លាញ់ Peroxide ថែម​ទៀត​ផង។

២) ឪឡឹក

L-citruline នៅ​ក្នុង​ផ្លែ​ឪឡឹក អាច​ពង្រីក​ភាព​តឹង​នៃ​សរសៃឈាម​និង​កាត់​បន្ថយ​ការ​កើន​ឡើង​សម្ពាធ​ឈាម។

១) ផ្លែ​បឺរ

7

Avocado ឬ​ផ្លែ​បឺរ បើ​អាច​ទទួល​ទាន​រាល់​ថ្ងៃ មិន​ត្រឹម​តែ​ជួយ​សម្អាត​ឈាម​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​បង្កើន​កូលេស្តេរ៉ុល​ល្អ​មក​ក្នុង​រាងកាយ​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក