នៅពេលស្ត្រីមានអាយុ ៣០ ឆ្នាំ ប្រាកដជាមានការផ្លាស់ប្តូរបទពិសោធន៍ និងភាពចាស់ទុំច្រើននៅក្នុងជីវិត។ មានរឿងជាច្រើនដែលអ្នកធ្វើមុនអាយុ ៣០ ឆ្នាំ ដែលងាយស្រួល និងធម្មតាបំផុត ប៉ុន្តែបន្ទាប់ពីអាយុ ៣០ ឆ្នាំវាមិនមែនជារឿងល្អនោះឡើយ។
ដូច្នេះនៅពេលអ្នកឈានចូលវ័យដល់អាយុ ៣០ ឆ្នាំ អ្នកអាចភ្លេចរឿងជាច្រើនបាន ប៉ុន្តែស្ត្រីត្រូវតែចងចាំរឿងទាំង ៩ យ៉ាងនេះ មិនត្រូវភ្លេច ឬមើលរំលងនោះឡើយ។
១. ស្ទាយម៉ូដសក់ ឬការស្លៀកពាក់របស់អ្នក ត្រូវតែស្របទៅតាមវ័យ ដាច់ខាតកុំធ្វើឱ្យមើលទៅជ្រុលហួសហេតុ ឬទាន់សម័យជ្រុលនិយមខ្លាំងពេក។ អ្វីដែលសំខាន់ជាងនេះ ត្រូវតែមានស្ទីល ឬរបៀបជាខ្លួនឯងផ្ទាល់ កុំចេះតែដេញតាម ឬត្រាប់តាមអ្នកដទៃឱ្យសោះ។
២. សូមឈប់ទិញគ្រឿងសម្អាងថោក ៗ ជាបន្ទាន់។ កុំទិញច្រើនពេក តែត្រូវទិញរបស់ដែលអ្នកត្រូវការ និងមានតម្លៃល្អ មានគុណភាពខ្ពស់។ ការធ្វើឱ្យថ្លៃដើមមានតុល្យភាពនៅពេលទិញគ្រឿងសម្អាង ក៏ដូចជាការផ្តោតលើគុណភាពនឹងជាជំហានដ៏ឈ្លាសវៃ ដើម្បីជួយអ្នកមិនចំណាយច្រើន ប៉ុន្តែនៅតែធានាថាផ្ទៃមុខស្រស់ស្អាតរបស់អ្នក មិនត្រូវបានបំផ្លាញដោយក្រែមលាបមាត់ដែលមានគុណភាពអន់។
៣. បន្ទាប់ពីផ្តោតលើគ្រឿងសម្អាងដែលមានគុណភាព សូមមើលភ្លាមៗនូវស្បែកជើងកែងខ្ពស់ ដែលអ្នកកំពុងពាក់ជារៀងរាល់ថ្ងៃ។ សាកម្តងដោយប្រើលុយដើម្បីទិញស្បែកជើងមួយគូដែលថ្លៃបន្តិច ប៉ុន្តែមានទាំងម៉ូតមានផាសុកភាព និងមិនបង្កការខូចខាត ឬខូចស្បែកឡើយ។
៤. បញ្ឈប់ការផឹកស្រាច្រើន ត្រូវដឹងថា បន្ទាប់ពីអាយុ៣០ឆ្នាំឡើងទៅ នៅពេលដែលអ្នកផឹកស្រាស្រវឹង វាមិនមើលទៅស្អាត ស៊ិចស៊ីទៀតឡើយ ដូច្នេះហើយ ត្រូវតែចៀសវាងការផឹកស្រាច្រើនផ្ដេសផ្ដាស ដែលមើលទៅវាហាក់ដូចជាមិនថ្លៃថ្នូរត្រូវនឹងវ័យរបស់អ្នកឡើយ។
៥. កាត់បន្ថយការញុំាអាហារសម្រន់ ឬអាហារក្រៅផ្ដេសផ្ដាសទៀត ត្រូវរៀបចំលើរបបអាហាររបស់អ្នកឱ្យបានល្អ និងត្រឹមត្រូវ ដើម្បីពង្រឹងលើខួរក្បាល សុខភាព ជាពិសេសគឺ ការថែរក្សាសម្រស់ និងរូបរាងរបស់អ្នក។
៦. សូមបញ្ជាក់ប្រាប់អ្នកដទៃអំពីសមត្ថភាព និងភាពស្រស់ស្អាតនៃព្រលឹងអ្នកបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។ សូមឱ្យមនុស្សស្រឡាញ់អ្នកដោយភាពស្មោះត្រង់ និងពេញលេញបំផុត កុំធ្វើឱ្យពួកគេ "ធុញទ្រាន់" ដោយរូបរាងរបស់អ្នក វត្ថុសម្ភារ ឬអ្វីផ្សេងទៀតដែលមិនសំខាន់នោះទេ។
៧. ដល់ពេលហើយអ្នកគួរតែប្រើបណ្តាញសង្គមតិច ហើយចំណាយពេលច្រើនលើអ្វីដែលមានប្រយោជន៍ច្រើននៅក្នុងជីវិតរបស់អ្នក បញ្ឈប់ការចំណាយពេលវេលាផ្ដេសផ្ដាសដោយគ្មានគោលដៅ និងច្បាប់ទម្លាប់ទៀត។
៨. ប្រសិនបើអ្នកនៅលីវ នោះគ្មានហេតុផលអ្វីដែលអ្នកមិនគួរបន្តណាត់ជួបនរណាម្នាក់នោះឡើយ ឈប់ខ្មាសអៀន ឈប់មើលខ្លួនឯងក្នុងផ្លូវមិនល្អ ឬក៏គិតថាខ្លួនឯងអន់ជាងគេ ប្រសិនបើថ្ងៃណាមួយអ្នកដើរចូលទៅកន្លែងដែលមានមនុស្សច្រើន ហើយមាននរណាម្នាក់ណែនាំអ្នកថាជា“ ក្មេងស្រីអាយុជាង ៣០ ប៉ុន្តែនៅតែនៅលីវ” វាពិតជាគួរឱ្យរំខានណាស់មែនទេ? តើធ្វើដូចម្តេចទើបខ្ញុំអាចក្លាយជាស្រីសិចស៊ីអាយុជាង ៣០ ឆ្នាំជាមួយបុរសថ្មីអស្ចារ្យជាច្រើន។
៩. ចំពោះនារីដែលរៀបការហើយ កុំរុំខ្លួនអ្នកនៅជ្រុងមួយនៃបន្ទប់ ហើយដើរលេងជាមួយរបស់របរប្រចាំថ្ងៃ។ មានអារម្មណ៍សេរីដើម្បី "ដោះលែង" ប្រសិនបើអ្នកចង់បានស្រស់ស្អាត និងមានទំនុកចិត្តតាមដែលអ្នកអាចធ្វើបាន។ ធ្វើជាស្ត្រីម្នាក់ ដែលត្រូវបានមនុស្សក្នុងសង្គមស្រឡាញ់ និងកោតសរសើរ៕
ប្រភព ៖ Phunutoday / Knongsrok