ជ្រើសរូប១ ទាយដូចដឹងចិត្ត ពីអនាគតនៃជីវិត ការងារ និងគោលដៅរបស់អ្នកទៅជាយ៉ាងណា!

តោះចង់ដឹងពីវាសនា និងអនាគតអ្នកល្អ ឬសម្រេចជោគជ័យដែលឬក៏អត់ ពេលនេះយើងនឹងមកលេងហ្គេមទស្សន៍ទាយសន្លឹកបៀរមួយ ដែលអាចមើលដឹងពីវាសនារបស់អ្នកបាននៅថ្ងៃមុខ។

ជាដំបូងធ្វើចិត្តឱ្យស្ងប់ រំងាប់អារម្មណ៍ ហើយនឹងដល់អនាគតអ្នក រួចធ្វើការជ្រើសរើសសន្លឹកបៀរ ពីលេខ ១ ដល់លេខ ៤ រួចអានលទ្ធផលខាងក្រោមនេះ៖

33985679 2160532903973518 6961694751871467520 N 1527672184

 

#កាតទី១

អ្នកនឹងមានតែរឿងល្អៗ និងវិជ្ជមាននៅក្នុងជីវិត ឆាប់ៗនេះ ចាប់ពីពេលនេះតទៅ។ គម្រោង និងផែនការអនាគតដែលអ្នកកំពុងតែគិត និងរៀបគម្រោងរយៈពេលវែងនៅខាងមុខនឹងរលូនហើយប្រកបដោយភាពជោគជ័យជាមិនខានសមតាមក្តីបំណង។ យ៉ាងណាមិញ នៅក្នុងរយៈពេលនេះ អ្នកមិនគួរយកចិត្តមកខ្វាយខ្វល់ ឬគិតពីរឿងតូចតាចនោះទេ​ ព្រោះរឿងធំៗជាច្រើនកំពុងតែរង់ចាំអ្នកសម្រេចវា។

#កាតទី២

នៅថ្ងៃខាងមុខនេះ ជីវិតអ្នកនឹងជួបប្រទះនឹងការលំបាកខ្លះ មិនអាចចៀសផុត។ តែទោះបីជាលំបាកប៉ុនណា ត្រូវចាំថា អ្នកមិនត្រូវពឹងលើអ្នកដទៃជាដាច់ខាត គឺត្រូវចាំថាអ្នកត្រូវតែពឹងលើខ្លួនឯង និងជឿជាក់តែលើខ្លួនឯងម្នាក់គត់ ព្រោះអ្នកដទៃក្រៅពីមិនអាចជួយអ្នកបានស្មោះត្រង់ហើយ ពិសេសពួកគេថែមទាំងអាចវាយប្រហារអ្នកពីក្រោយខ្នងទៀតផង។

ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺឈប់ជឿអ្នកដទៃហើយរៀនជឿជាក់លើខ្លួនឯង និងធ្វើគ្រប់យ៉ាងដោយសមត្ថភាពខ្លួនឯង នោះទីបំផុត អ្នកនឹងដឹងថាអ្នកពូកែប៉ុណ្ណា ដែលអាចទ្រាំនឹងសម្ពាធគ្រប់យ៉ាង ថែមទាំងអាចជោគជ័យនៅថ្ងៃមុន។

#កាតទី៣

បន្ទាប់ពីអ្នកបានតស៊ូ និងពុះពារជាច្រើនកន្លងមក ឆាប់ៗនេះអ្នកនឹងទទួលបានអ្វីមួយធំនៅក្នុងជីវិត។ នៅថ្ងៃខាងមុខ ក្រោមការតស៊ូ និងក្តីស្រមៃដែលអ្នកប្រាថ្នាចង់បានក្លាយជាការពិត។ បន្ថែមពីនេះ ប្រសិនជាពេលនេះអ្នកកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងស្មុគស្មាញដោះស្រាយមិនចេញ ពេលនេះជាវេលាដ៏ល្អមួយដែលអាចដើរចេញ និងដោះស្រាយវបានហើយ។

និយាយរួមនៅពេលនេះ គ្រប់យ៉ាងដែលអ្នកខិតខំកន្លងមកនឹងលេចចេញផ្លែផ្កា និងត្រូវបានគេទទួលស្គាល់ផងដែរ។

#កាតទី៤

អ្នកនឹងសម្រេចបាននូវក្តីស្រមៃ និងក្តីប្រាថ្នារបស់អ្នកនៅពេលឆាប់ៗនេះ តែវាមិនបានដូចចិត្តដែលអ្នកប៉ងចង់បានទាំងស្រុងទេ ដូច្នេះកុំដាក់ចិត្ត និងមានក្តីរំពឹងថាបានដូចចិត្ត១០០% អី នាំតែខកចិត្តខ្លាំង និងមានបញ្ហានោះទេ។ ម្យ៉ាងវិញទៀតអ្នកត្រូវតែគោរព និងឱ្យតម្លៃដល់អ្នកដែលបានជួយអ្នក និងជ្រោមជ្រែងអ្នកឱ្យទទួលបានភាពជោគជ័យនៅថ្ងៃមុខផង ចាំថាធ្វើល្អ និងដឹងគុណកាន់តែច្រើន នឹងទទួលបានផ្លែផ្កានៅក្នុងជីវិតកាន់តែច្រើន៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក