ល្បីឃើញទឹកពណ៌ស្អាតៗ កុំស្មានតែល្អដូចរូប! មកដឹងពីផលប៉ះពាល់ទាំងអស់គ្នា

ថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជាយើងកំពុងតែល្បីទៅដើរកម្សាន្ត ហែលលេង និងថតរូបកម្សាន្តលេងនៅភ្នំមួយចំនួនដែលមានទឹកពណ៌ខៀវស្រងាត់ប្លែកនោះគឺ ភ្នំចំបាប់ ឬ ភ្នំបាប់ ភ្នំជើងឆ្នុក ជារណ្ដៅរំសេវ និងនៅភ្នំផ្សេងៗទៀតដែលសម្បូរទៅដោយជាតិកំបោរ និងជាពិសេសសាធាតុ តេអុិនតេ (TNT) ដែលលោកអ្នកមិនគួរទៅជិត ប៉ះពាល់ ឬហែលកម្សាន្តនោះឡើយ។

226416708_372696907775908_1921010492879935818_n

216133418_1871164553060948_3018830507794926811_n

184368093_322812142905520_2737422235009558471_n

#តើ តេអុិនតេ (TNT) ជាអ្វី?

(TNT) វាគឺជាការលាយបញ្ចូល កាបូន (C) អុីដ្រូហ្សែន (H) នីត្រូសែន(N) និងអុកស៊ីហ្សែន(O) ដែលកូដវាគឺ #C7H5N3O6 ជាសារធាតុរំសេវ ដែលគេធ្វើឡើងដើម្បីងាយស្រួលយកថ្មភ្នំ រ៉ែ ឬការបង្កើតផ្លូវក្រោមដី កាត់ភ្នំ ។ល។

បច្ចុប្បន្នការប្រើគ្រាប់បែកបំផ្ទុះគឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន ហើយគ្រាប់បែកទាំងនោះផ្ទុកទៅដោយសាធាតុ TNT ទាំងនោះឯង។ ហើយក្រោយពីបំផ្ទុះយកថ្ម ឬរ៉ែជាទូទៅការដ្ឋានទាំងនោះបន្សល់នូវណ្ដៅជ្រៅៗ ដែលមិនមានចរន្តហូរចេញចូល ហើយទឹកដែលដក់ក្នុងរណ្ដៅទាំងនោះ គឺពោពេញទៅដោយសារធាតុគីមីជាច្រើន រួមទាំងតេអុិនតេផងដែរ។

222846953_372696937775905_2310539655528104510_n

#ផលប៉េះពាល់ដល់សុខភាព

ការប៉ះពាល់រ៉ាំរ៉ៃជាមួយសារធាតុ តេអុិនតេ (TNT) អាចធ្វើឱ្យខូចថ្លើម និងតម្រងនោម។ ជាមួយនឹងការប៉ះពាល់ម្តងហើយម្តងទៀត អាចបណ្តាលឱ្យចំនួនកោសិកាឈាមចុះទាប (ភាពស្លេកស្លាំង) និងការខូចខាតប្រព័ន្ធសរសៃប្រសាទ។ រោគសញ្ញាផ្សេងទៀតពីការប៉ះពាល់រយៈពេលវែងរួមមាន ឈឺក្បាល ងងុយដេក ឈឺទ្រូង និងពិបាកដកដង្ហើម។ នៅក្នុងនោះក៏មានអាការៈ ហូរទឹកមាត់ ដង្ហើមខ្លី ក្អក និងហើមសួតក៏ត្រូវបានគេរាយការណ៍ផងដែរ។ ការប៉ះពាល់កម្រិតខ្ពស់ អាចរំខានដល់សមត្ថភាពឈាមក្នុងការដឹកអុកស៊ីសែនបណ្តាលឱ្យឈឺក្បាល អស់កម្លាំង វិលមុខ និងមានពណ៌ខៀវចំពោះស្បែក និងបបូរមាត់។ល។

222640506_372696894442576_5374427832701118625_n

 

គួរឱ្យដឹងផងដែរថា មិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ នៅលើពិភពលោកមានទឹក និងបឹងពណ៌ស្អាតៗជាច្រើនគឺសុទ្ធតែជាបឹងគ្រោះថ្នាក់ដែលពោរពេញដោយជាតិគីមី និងវិទ្យុសកម្ម ដូចជា៖

-បឹង Kawah Ijen (ប្រទេសឥណ្ឌូនេស៊ី) មានពណ៌ខៀវបៃតងស្រាល ហើយនៅបាតបឹងមានកម្ដៅដល់ទៅ ២០០អង្សាសេ និងពោរពេញទៅដោយឧស្ម័នមេតានដែលមានគ្រោះថ្នាក់យ៉ាងខ្លាំង។

Default

-បឹង Hillier (ប្រទេសអូស្ត្រាលី) មានពណ៌ផ្កាឈូកពណ៌ស្អាតណាស់ តែបណ្តាលមកពីបាក់តេរី ឬក៏វីរុសដែលមាននៅក្នុងទឹកនោះ។

3d882046b5d473e2a2beda3c1dc5c25d

LIQENI_HILLIER_ _ROZE

-បឹង Gafsa (ប្រទេសទុយនេស៊ី) កណ្តាលវាលខ្សាច់ មានទឹកពណ៌ស្អាត តែពោរពេញដោយសារាយពុល និងជាតិវិទ្យុសកម្ម។

Gafsa Lake Tunisia 2

-បឹង Natron (ប្រទេសតង់ហ្សានី) ពណ៌ស្រស់ស្អាតតែពោរពេញទៅដោយជាតិអ៊ីដ្រូសែន និងសារជាតិអាល់កាឡាំងគ្រោះថ្នាក់។

ក្រៅពីនេះ ក៏មានរួមទាំងបឹងដទៃជាច្រើនទៀតដែលមិនអាចរៀបរាប់អស់នៅលើពិភពលោកយើងនេះ។

Deadly

Untitled 20 980x655

ដូច្នេះកុំមើលតែម្បកក្រៅ ឃើញស្អាតៗតែពោរពេញទៅដោយគ្រោះថ្នាក់ណាស់ ព្រោះតែប្រតិកម្មណាមួយហើយទើបវាប្រែពណ៌ និងរូបរាងខុសធម្មជាតិបែបនេះ៕

ប្រភពពី​:​Keo Rattanna

ប្រែសម្រួលបន្ថែម៖ ក្នុងស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: