អាហារដែលមនុស្សជាច្រើនទម្លាប់ទទួលទាន មិនសុទ្ធតែល្អនោះទេ ដោយខ្លះក្រៅពីមិនបានផ្តល់អាហារូបត្ថម្ភមកកាន់រាងកាយ ទៀតសោតក៏ថែមទាំងបង្កផលប៉ះពាល់មកវិញ តាមរយៈជាតិពុល ឬសារធាតុមិនល្អមួយចំនួនផងដែរ។ ខាងក្រោម Knongsrok បង្ហាញអាហារ ២ ដែលងាយមានជាតិពុល បង្កមកក្នុងរាងកាយ៖
១) ត្រកួន
ត្រកួនជាប្រភេទបន្លែ ដែលមនុស្សជាច្រើនចូលចិត្តយកមកច្នៃធ្វើម្ហូបទទួលទាន។ តាមពិតទៅវាមិនសូវបានផ្តល់ប្រយោជន៍អ្វីនោះទេដល់រាងកាយ ហើយវាងាយប្រឈមនឹងហានិភ័យនៃការបង្កឲ្យមានពិការភាពថែមទៀត។ ជាពិសេសសម្រាប់ក្មេងៗដែលទទួលទានប៉ះត្រកួនបាញ់ថ្នាំគីមីច្រើន គឺងាយនឹងប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
ប្រភេទបន្លែមួយនេះ វាងាយនឹងចម្លងមេរោគតាមរយៈថ្នាំដែលគេបាញ់សម្លាប់សត្វល្អិត ឬសារធាតុរំញោច ជាងបន្លែដទៃទៀត។ បើចង់ទទួលទាន អ្នកគួរតែជ្រើសរើសការដាំបែបធម្មជាតដោយខ្លួនឯងគឺល្អបំផុត។
នៅពេលដែលអ្នកទទួលរងអាការៈពុលត្រកួន វាអាចនាំឲ្យអ្នកក្អួតចង្អោរ រមាស់ក្រហាយមាត់ ឈឺពោះ លាមកប្រែពណ៌ខ្មៅ ទល់លាមក ឬខូចតម្រងនោមជាដើម។
១) ខ្យងស្ងោរ
តាមរយៈការសិក្សាមួយចំនួនបង្ហាញថា ប្រភេទខ្ចងខ្ចៅ ក្តាមស្ងោរជាដើមនោះ ច្រើនតែមានជាតិកខ្វក់ដូចជាសំណ បារត អាសនិក នីកែល ក្រូមជាដើម។ ជាពិសេសនៅរដូវប្រាំងកម្រិតនៃការបំពុលខ្ពស់ជាងរដូវវស្សា ២-៣ ដង។ តាមការឲ្យដឹងគេបញ្ជាក់ថា ជាទូទៅមានត្រឹម ២៥ ភាគរយប៉ុណ្ណោះនៃអាហារប្រភេទហ្នឹងភាគច្រើន ដែលមានស្តង់ដារត្រឹមត្រូវមិនប៉ះពាល់សុខភាព។ ដូច្នេះហើយបើជៀសបាន អ្នកមិនគួរទទួលទានវាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក