នៅដំណាក់កាលចាប់ផ្តើមស្នេហាដំបូងៗ មនុស្សស្រីជាច្រើនតែងតែគិតថាអត្តចរិតខាងក្រោម ៣ នេះ ជាទង្វើដែលមើលទៅគួរឲ្យស្រលាញ់ មើលទៅក្នក់ក្នាញ់ ឲ្យបុរសនោះកាន់តែលង់ស្នេហ៍ តែឈប់គិតបែបហ្នឹងទៅ ការពិតវាជារឿងដែលបុរសស្អប់បំផុតទៅវិញទេ៖
៣) តុបតែងខ្លួន និងស្លៀកពាក់ខ្លាំងពេកពេលណាត់ជួប
មនុស្សស្រីខ្លះគិតថា ការ Makeup ខ្លាំងជាអ្វីដែលបុរសចាប់អារម្មណ៍បំផុត និយាយទៅគិតថាគេមើលរូបសម្រស់ជាងផ្នែកណាទាំងអស់ ហើយបានចំណាយទាំងថវិកានិងពេលវេលា ទៅតុបតែងមុខមាត់ រាងកាយមួយអស់ដៃតែម្តង។
ទោះយ៉ាងណាមិនសុទ្ធតែបុរសគ្រប់គ្នាចង់បានបែបហ្នឹងទេ សម័យនេះភាគច្រើនបុរសមានអារម្មណ៍ធុញទ្រាន់ទៅវិញទេ បើពួកគេដឹងថាអ្នកចាយពេលរាប់ម៉ោងគ្រាន់តែការតុបតែងខ្លួន ពោលពួកគេចង់បាននារីដែលរស់នៅបែបធម្មជាតិជាខ្លួនឯង ដោយថែមថយបន្តិចបន្តួចគឺគ្រប់គ្រាន់។
២) ចូលចិត្តលាក់អារម្មណ៍ទុកឲ្យគេទាយ
នាងតែងតែមិនចូលចិត្តនិយាយចំៗទេ ហើយធ្វើញឹកញ៉ក់ចង់ឲ្យគេដឹងថាខ្លួនកំពុងត្រូវការអ្វី ចង់និយាយអ្វី។ ភាពអៀនខ្មាសជ្រុលពេកនេះ នឹងធ្វើឲ្យបុរសជាដៃគូមានអារម្មណ៍ថានឿយណាយ ឬហត់នឿយទៅវិញ ពេលដែលនៅក្បែរអ្នក។
១) កំហឹងគ្មានហេតុផល
នៅក្នុងសេចក្តីស្រលាញ់បើអ្នកទាមទារចង់ឲ្យគេតាមលួងគ្រប់ពេល នៅមិននៅបង្កើតឲ្យមានរឿងឈ្លោះ ដើម្បីទទួលបានពាក្យលួងលោមពីបុរស នោះក៏ជារឿងដែលនារីមិនគួរគប្បីធ្វើដែរ។ ភាពគ្មានហេតុផល ការខឹងដោយមិនមានមូលហេតុសមរម្យច្បាស់នេះ ផ្ទុយស្រឡះមកវិញ ធ្វើឲ្យបុរសកាន់តែឆាប់អស់ចិត្តពីអ្នក ល្មមៗមិនទាន់បានសាងស្នេហ៍អ្វីផង គេរាជើងថយវិញក៏មានដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក