ជ្រើសរើសទេវតាមួយ ដើម្បីទទួលយកសារណែនាំនៅពាក់កណ្តាលខែសីហានេះ

ធ្មេចបើកពាក់កណ្តាលខែសីហា បានឈានចូលមកដល់ទៀតបាត់។ ពេលវេលារយៈពេលជាង ១០ ថ្ងៃមកនេះ តើអ្នកបានជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិត? យ៉ាងណាតាមរយៈអត្ថបទនេះ យើងនឹងបង្ហាញសារណែនាំដ៏ល្អសម្រាប់ជីវិតរបស់អ្នកនៅពាក់កណ្តាលខែខាងមុខ ដែលអ្នកគួរតែទទួលបាន៖

ទេវតាទី ១

1

អ្នកជាមនុស្សដែលកំណត់គោលដៅច្បាស់លាស់ និងដឹងច្បាស់ថាអ្នកគួរធ្វើអ្វីក្នុងជីវិត។ អ្នកមានទេពកោសល្យក្នុងការបង្កើតកិច្ចប្រាស្រ័យទាក់ទង ហើយនាំឲ្យមនុស្សជុំវិញខ្លួនគោរពស្រលាញ់អ្នកខ្លាំងបំផុត។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺភាពស្មុគស្មាញនៅខាងក្នុងរបស់អ្នក ដែលអ្នកលាយឡំនូវអារម្មណ៍សោកសៅជាច្រើន ហើយមិនសូវមានអ្នកដឹងពីអ្នកនោះទេ។

យល់ល្អពេលខ្លះគួរតែរៀនបើកចំហ ឲ្យមនុស្សក្បែរខ្លួននិងជិតស្និទ្ធនឹងអ្នកបំផុត បានដឹងលឺខ្លះ ព្រោះមិនប្រាកដថាគេមិនអាចជួយអ្នករហូតនោះទេ ក៏មានពេលខ្លះគេអាចមានយោបល់ល្អៗសម្រាប់អ្នកខ្លះដែរ។

ទេវតាទី ២

2

អ្នកជាមនុស្សដែលមានមិត្តភ័ក្ដិតិច តែពួកគេជាមិត្តល្អ ហើយទំនាក់ទំនងជ្រាលជ្រៅខ្លាំងណាស់។ អ្នកជាមនុស្សរាងត្រង់បន្តិច ឃើញអីនិយាយហ្នឹងមិនសូវចេះលាក់ពុតច្រើនឡើយ យ៉ាងណាអ្នកគួរតែមានការគិតឲ្យបានល្អិតល្អន់បន្តិច ទោះពេលខ្លះត្រូវនិយាយក៏គួរគិតពីអារម្មណ៍អ្នកដទៃបន្តិចដែរ ជាពិសេសមនុស្សថ្មី ដែលទើបតែជួបអ្នក ត្រូវប្រយ័ត្នសម្តីជាមួយពួកគេបន្តិច ព្រោះគេមិនស្គាល់ច្បាស់ពីអ្នកឡើយ។

ទេវតាទី ៣

3

បញ្ហារបស់អ្នក គឺអ្នកជាមនុស្សដែលមានភាពខ្មាសអៀនច្រើនបន្តិច ហើយមិនសូវក្លាហាន ដែលនាំឲ្យពេលខ្លះវាបានក្លាយទៅជាឧបសគ្គសម្រាប់អ្នក។ អ្នកមានឱកាសបែរជាមិនហ៊ានចាប់យក អ្នកមានមនុស្សល្អក្បែរខ្លួន បែរជាមិនចេះយកចិត្តទុកដាក់ហ្នឹងគេ ទាំងអស់ហ្នឹងហើយជារឿងដែលអ្នកត្រូវកែប្រែ។

ទេវតាទី ៤

4

អ្នកមិនទាន់បានបង្កើតគុណតម្លៃសម្រាប់ជីវិតខ្លួនឯងទេ ហើយមានតែការខិតខំធ្វើការងារ និងការបង្កើតជំនួញដោយខ្លួនឯង នោះទើបអាចធ្វើឲ្យទឹកមាត់ដែលសាបរបស់អ្នក ទៅជាមានឱជារសសម្រាប់មនុស្សរាល់គ្នានៅជុំវិញខ្លួន។

អ្នកត្រូវចាំថាមនុស្សដែលជោគជ័យពិត គេមិនឲ្យតម្លៃលើរូបសម្រស់នោះទេ តែឲ្យតម្លៃលើកិច្ចការដែលអ្នកធ្លាប់សម្រេចបាន និងបទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់រាប់មិនអស់កន្លងមក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក