ជ្រើសរើស​កាត​មួយ ដើម្បី​ទម្លាយ​ដឹង​ថា​គេ​កំពុង​ច្រណែន​អ្នក​ដោយសារ​រឿង​អ្វី?

ជឿ​ថា​មនុស្ស​យើង​ម្នាក់ៗ​គ្មាន​នរណា​ដែល​ថា​គ្មាន​គេ​ច្រណែន ឈ្នានីស​នោះ​ទេ។ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ​ព្រោះ​ជីវិត​យើង​មិន​អាច​បំពេញ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​សប្បាយ​រីករាយ​ សាទរ​នឹង​យើង​បាន​ទាំង​អស់​នោះ​ទេ។

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សុំ​ឲ្យ​អ្នក​ជ្រើសរើស​នៅ​កាត​មួយ ដើម្បី​ទម្លាយ​ដឹង​ថា តើ​មាន​មនុស្ស​កំពុង​ច្រណែន​អ្នក​ដែរ​ឬ​ទេ ហើយ​ពួក​គេ​ច្រណែន​អ្នក​នឹង​រឿង​អ្វី?

កាត​ទី ១

1

អ្នក​ជា​មនុស្ស​ដ៏​ជោគជ័យ​ម្នាក់ ហើយ​បើ​និយាយ​ពី​កម្រិត​នៅ​ក្នុង​តំបន់​មួយ​នោះ គឺ​អ្នក​ហាក់​លេចធ្លោ​ជាង​គេ​ហើយ។ ដូច្នេះ​ទើប​មាន​មនុស្ស​មួយ​ចំនួន ដែល​គេ​កំពុង​ប្រកួតប្រជែង​នឹង​អ្នក គេ​មាន​ការ​បារម្ភ មាន​ការ​ភិតភ័យ​ថា​គេ​ពិបាក​នឹង​តាម​ស្មើ​ភាព​ខ្លាំង​ដូច​ជា​អ្នក។ មនុស្ស​នោះ​ច្រើន​តែ​ជា​ភេទ​ផ្ទុយ​នឹង​អ្នក មិន​ថា​តែ​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី​ក្តី។

កាត​ទី ២

2

វា​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ តាម​ពិត​ទៅ​ទ្រព្យ​អ្នក​មិន​ច្រើន​នោះ​ទេ តែ​អ្នក​ចេះ​បង្កើត​ក្តីសុខ​ឲ្យ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​ជីវិត​មើល​ទៅ​ហាក់​បី​ដូច​ល្អ​ប្រសើរ​ជាង​ជីវិត​មនុស្ស​មួយ​ចំនួន។ ពួក​គេ​នោះ​ហើយ​ដែល​កំពុង​ច្រណែន​អ្នក តែ​វា​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ភាព​លោភលន់​ហួស​ប្រមាណ​របស់​អស់​មនុស្ស​ទាំង​នោះ ដែល​មាន​មិន​ចេះ​ស្កប់ស្កល់។

កាត​ទី ៣

3

អាច​ជា​អតីត​មិត្ត​រួម​ការងារ ឬ​មនុស្ស​ដែល​ធ្លាប់​ស្រលាញ់​អ្នក​ពី​មុន គេ​ឃើញ​អ្នក​ពេល​នេះ​ជោគជ័យ អ្នក​មាន​គេ​ទទួល​ស្គាល់​ច្រើន​នៅ​ទេពកោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង​ពិត​របស់​អ្នក។

ប្រសិន​ជា​អ្នក​ជួប​ពួក​គេ​នៅ​ក្នុង​អាជីព​ការងារ​តែ​មួយ ឬ​ស្ថាប័ន​តែ​មួយ នោះ​គេ​ប្រហែល​ជា​មិន​សូវ​ពេញ​ចិត្ត​នឹង​ការ​រួបរួម​ជាមួយ​អ្នក​ប៉ុន្មាន​ទេ ព្រោះ​តាំង​ពី​ដើម​មក គេ​មិន​ធ្លាប់​មាន​ចិត្ត​គិត​ថា​ចង់​ឃើញ​អ្នក​ជោគជ័យ​ដូច​ពេល​នេះ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក