ជឿទេថា ក្ដីស្រឡាញ់ ទោះបីមានធំធេង ឬខ្លាំងប៉ុនណាក៏ដោយ តែបើមិនមានការឆ្លើយតបពីម្ខាងទៀតហើយនោះ គឺមិនអាចលើសពី ១ឆ្នាំ ទៅ១ឆ្នាំកន្លះឡើយ

មិនដឹងថា តើមានមនុស្សប៉ុន្មាននាក់ដែលដឹង មិនដឹងថា តើមានមនុស្សប៉ុន្មាននាក់ ដែលធ្លាប់ឆ្លងកាត់ ហើយតើមនុស្សប៉ុន្មាននាក់ ដែលធ្លាប់អះអាងថា ខ្លួនស្រឡាញ់មនុស្សម្នាក់ខ្លាំង ទោះយ៉ាងណា ក៏នៅតែស្រឡាញ់ គឺស្រឡាញ់រហូត ស្រឡាញ់ពេញមួយជីវិត មិនគិត មិនខ្វល់ពីការតបស្នងត្រឡប់មកវិញឡើយ ទោះបីមនុស្សម្នាក់នោះ មិនស្រឡាញ់ខ្លួនវិញក៏ដោយ ក៏ក្ដីស្រឡាញ់មួយនេះ នៅតែបន្ត ហើយក៏នៅតែរង់ចាំថ្ងៃមួយមកដល់។

ជាក់ស្ដែងណាស់ គឺមនុស្សភាគច្រើនតែងតែគិត និងនិយាយបែបនេះ ទាំងដែលការពិតទៅ មនុស្សដែលអាចធ្វើបែបនេះបាន គឺមានត្រឹមតែ១%តែប៉ុណ្ណោះ។ ព្រោះថាការពិត នៃក្ដីស្រឡាញ់ បើមានទៅមានមក គឺអាចបន្តបានយូរអង្វែង។ ប៉ុន្តែ​ បើនោះជាក្ដីស្រឡាញ់ ដែលចាប់ផ្ដើមតែម្នាក់ឯង ចំណែកឯម្ខាងទៀត មិនខ្វល់ មិនអើពើ ធ្វើមិនដឹង ច្បាស់ណាស់ថា ក្ដីស្រឡាញ់មួយនេះ គឺមានសុពលភាពត្រឹមតែ ១ឆ្នាំ ឬយ៉ាងយូរបំផុត គឺ២ឆ្នាំតែប៉ុណ្ណោះ​ តើអ្នកជឿទេ?

73329c359422ecec588b30fa0b8fe28a

មនុស្សមួយចំនួន ដ្បិតថា ការដាក់ចិត្តស្រឡាញ់ ស្រឡាញ់ខ្លាំងអស់ពីចិត្ត អស់ពីបេះដូង លះបង់សម្រាប់មនុស្សម្នាក់ទៀតច្រើនខ្លាំងយ៉ាងណាក៏ដោយ តែកម្លាំងនៃសេចក្ដីស្រឡាញ់មួយនេះ បើចាប់ផ្ដើម និងលះបង់តែម្ខាង ចំណែកម្ខាងទៀតមិនដែលតបស្នងមកវិញសូម្បីតែក្ដីសង្ឃឹមតូចមួយ ប្រាកដណាស់ថា ការលះបង់មួយនេះ វានឹងត្រូវសាបសូន្យបន្តិចម្ដងៗ ហើយវាក៏រលាយបាត់អស់ទៅវិញក្នុងអំឡុងពេលត្រឹមតែ១ឆ្នាំ ទៅ២ឆ្នាំយ៉ាងយូរ ហើយចុងក្រោយ អាចនឹងត្រូវធ្វើជាអ្នកដទៃ ឬធ្វើជាមិត្តធម្មតា។

ផ្ទុយទៅវិញ បើសិនការលះបង់មួយនេះ លះបង់ដោយសេចក្ដីស្រឡាញ់ ភាពអត់ធ្មត់គ្រប់បែបយ៉ាង ហើយម្ខាងទៀតបែរជាធ្វើមិនដឹងមិនឮ ប៉ុន្តែគេនៅតែធ្វើល្អចំពោះយើង គេនៅតែធ្វើធម្មតា រក្សាទំនាក់ទំនង ហើយក៏មានពេលខ្លះ គេយកចិត្តទុកដាក់ខ្វាយខ្វល់ពីយើងខ្លះៗ នោះក្ដីស្រឡាញ់មួយនេះ អាចនឹងមានរយៈពេលយូរជាង២ឆ្នាំ រហូតដល់សូម្បីតែគេនោះមានមនុស្សថ្មី ឬគេមានដៃគូដែលគេបានជ្រើសរើសក៏ដោយ ក៏យើងនៅតែស្ម័គ្ររង់ចាំគេ ព្រោះតែគេតែងតែតបមកយើងវិញ ជាមួយនឹងក្ដីសង្ឃឹមដ៏តូចមួយ នោះហើយដែលធ្វើឱ្យយើងមានកម្លាំងចិត្តនឹងនៅតែស្រឡាញ់គេបន្តទៀត។

335558c068058d9ef9ed7f754883c301

ដូច្នេះហើយ ការស្រឡាញ់គេតែម្ខាង ​ដ្បិតថាវាមានក្ដីសង្ឃឹមតិចតួចបំផុតក៏ដោយ តែបើម្ខាងទៀតឱ្យស្នាមញញឹម និងភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ខ្លះៗចំពោះយើងវិញ យើងនឹងសុខចិត្តនៅត្រាំត្រែងបន្ត ដោយមិនខ្វល់ថា អនាគតទៅបានេមកនៅក្បែរ បានគេជាគូឬក៏អត់។

តែបើគេមិនខ្វល់ពីយើងទេ គេមិនដែលអើពើ គេធ្វើមិនដឹងមិនឮ មិនមានទំនាក់ទំនងនឹងយើងសោះ នោះក្ដីស្រឡាញ់នេះ នឹងត្រូវផ្ទេរឱ្យទៅអ្នកផ្សេងដែលយើងបានជួបថ្មីៗមិនខាន៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុក (Knongsrok)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: