ទឹកត្របែកក្រៅពីមានរសជាតិឆ្ងាញ់ វាថែមទាំងផ្តល់នូវប្រយោជន៍អស្ចារ្យជាច្រើនទៀតផងដល់សុខភាពរាងកាយរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញ ៥ ចំណុចដូចតទៅ៖
៥) ល្អសម្រាប់ការសម្រកទម្ងន់
មិនត្រឹមតែជួយឲ្យស្បែកស្អាតប៉ុណ្ណោះទេ ទៀតសោតទឹកត្របែកក៏ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ផ្លែត្របែកមិនមានកាឡូរីច្រើនទេ តែសម្បូរទៅដោយវីតាមីននិងសារធាតុចិញ្ចឹម ដែលល្អសម្រាប់អ្នកដែលចង់ស្រកទម្ងន់ ព្រោះវាមានកាឡូរីទាប ហើយមានការផ្គត់ផ្គង់ពេញលេញដល់រាងកាយ។
៤) ការពារការទល់លាមក
ប្រសិនអ្នកមានបញ្ហាទល់លាមក យើងណែនាំឲ្យសាកល្បងទឹកត្របែក គឺជាជម្រើសល្អបំផុតមួយ។ ដោយសារតែជាតិសរសៃមាននៅក្នុងនោះ អាចជួយជំរុញកាកសំណល់ចេញពីរាងកាយបានយ៉ាងរលូន។
វាក៏ផ្តល់ជាតិទឹកដល់រាងកាយផងដែរ ជួយដល់ប្រព័ន្ធរំលាយអាហារ ហើយល្អសម្រាប់អ្នកអ្នកមានបញ្ហាឈឺក្រពះ ឬរលាកក្រពះជាដើម។
៣) ជួយដល់សុខភាពបេះដូង
ទឹកត្របែកនឹងជួយរក្សាតុល្យភាពត្រឹមត្រូវនៃកម្រិតសូដ្យូម និងប៉ូតាស្យូម ហើយរក្សាតុល្យភាពសម្ពាធឈាមរបស់អ្នកថែមទៀត។ វាក៏ជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ ដែលចាំបាច់សម្រាប់សុខភាពបេះដូងផងដែរ។
២) ជួយដល់ការរំលាយអាហារ
ដូចបញ្ជាក់ពីខាងលើ ដោយសារតែវាសម្បូរទៅដោយជាតិសរសៃជាច្រើន ដូច្នេះហើយវាអាចជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អ។ សារធាតុហឺតដែលមាននៅក្នុងផ្លែត្របែកនេះសោត ក៏ជួយសម្អាតក្រពះ និងពោះវៀន ហើយការពារនៅការរីកលូតលាស់នៃបាក់តេរីបង្កទៅជាការបង្ករោគថែមទៀតផង។
១) ជួយព្យាបាលជំងឺក្អកនិងគ្រុនផ្តាសាយ
ដោយសារវាសម្បូរនៅវីតាមីន C ជាតិដែក ដូច្នេះវាក៏មានប្រយោជន៍ក្នុងការការពារខ្លួនអ្នក និងកាត់បន្ថយពីអត្រានៃការឆ្លងរោគ ដូចជាជំងឺផ្តាសាយ ក្អក ហើយក៏ជួយសម្អាតផ្លូវដង្ហើមបានយ៉ាងល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក