ពេលក្រោកពីគេងនៅព្រឹកព្រលឹម បើអ្នកសង្កេតឃើញខ្លួនឯងមានចេញសញ្ញាដូចបង្ហាញខាងក្រោមនេះមក អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះសុខភាពអ្នកកំពុងមានបញ្ហា ដោយសម្ពាធឈាមឡើងខ្ពស់ អាចវិវត្តទៅការកើតជំងឺដាច់សរសៃឈាម៖
៤) ឧស្សាហ៍ឈឺក្បាលញឹកញាប់
នៅពេលសម្ពាធឈាមឡើងចុះលឿន វានឹងធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលទទួលរងសម្ពាធ នាំឲ្យមានការឈឺចាប់ផ្នែកតំបន់ក្បាល។ ដូច្នេះហើយបើមានអាការៈឈឺក្បាល ក្អួតចង្អោរ ទាំងព្រឹក អ្នកគួរតែប្រយ័ត្នឲ្យមែនទែន និងឆ្លៀតពេលទៅពិនិត្យសុខភាពជាបន្ទាន់។
៣) ឧស្សាហ៍ឈឺត្រចៀក
នៅពេលដែលសរសៃឈាមឡើងក្រាស់ប្រមូលផ្តុំក្បែរតំបន់ត្រចៀក វានឹងបណ្តាលឲ្យអ្នកហាល់មានអាការៈឈឺចាប់ត្រង់ផ្នែកនោះ។
២) ភ្ញាក់មកឧស្សាហ៍វិលមុខ
បើអ្នកគេងគ្រប់គ្រាន់ហើយ ៦ ទៅ ៨ ម៉ោង តែក្រោកមកនៅតែមានអាការៈវិលមុខ នោះមានន័យថាខ្វះអុកស៊ីហ្សែនបញ្ជូនទៅកាន់ខួរក្បាល។ ស្ថានភាពនេះគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមួយរំពេចវាអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបាន។
ដូច្នេះហើយបើជួបបញ្ហាបែបហ្នឹង រៀងរាល់ពេលក្រោកកុំទម្លាប់ស្ទុះមកលឿនៗពេក ត្រូវសម្ងំចុះឡើងលើគ្រែរយៈពេល ៣ ទៅ ៥ នាទីសិន សឹមងើបមក ដើម្បីបញ្ចៀសការបុកសម្ពាធឈាមឡើងខ្លាំង។
១) មានអារម្មណ៍ស្ពឹកដៃស្ពឹកជើង
នៅពេលចរន្តឈាមមានការប្រែប្រួលលឿន ក៏នាំឲ្យផ្នែកដៃនិងជើង ប្រែទៅជាសភាពស្ពឹកផងដែរ។ ដូច្នេះវារមែងកើតឡើងនៅពេលយើងគេង ក៏ដូចជាពេលយើងក្រោកពីគេងមកវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក