សាច់​ត្រី​បង្កប់​ប្រយោជន៍​ជា​ច្រើន តែ​ចំពោះ​មនុស្ស ៥ ប្រភេទ​នេះ​ មិន​ត្រូវ​ទទួល​ទាន​ទេ

សាច់​ត្រី​គឺ​ជា​អាហារ​ដែល​មាន​ខ្លាញ់​ធាត់​ទាប ហើយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ចាំ​បាច់​ជា​ច្រើន​សម្រាប់​រាងកាយ។ ជា​ទូទៅ​អ្នក​រាល់​គ្នា​គួរ​តែ​ទទួល​ទាន​សាច់​ត្រី​ជា​ប្រចាំ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស ៥ ប្រភេទ​ខាង​ក្រោម​នេះ មិន​គួរ​ទទួល​ទាន​ឡើយ៖

៥) អ្នក​ជំងឺ​រលាក​សន្លាក់

`1

អ្នក​ដែល​មាន​បញ្ហា​រលាក​សន្លាក់ ជា​ទូទៅ​គឺ​មាន​ការ​កើន​ឡើង​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម ដូច្នេះ​ហើយ​ត្រី​ដែល​មាន​សារធាតុ​ Purines ខ្ពស់ ​វា​ប្រែ​ជា​អាហារ​មិន​ល្អ​ទៅ​វិញ​សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ។ បើ​អ្នក​ទទួល​ទាន ក៏​គួរ​តែ​ទទួល​ទាន​នៅ​បរិមាណ​តិច។

៤) អ្នក​ដែល​ខ្សោយ​តម្រង​នោម​និង​ថ្លើម

Boy And Vaccine Syringe

ត្រី​មាន​ប្រូតេអ៊ីន​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​ភាគ​ច្រើន​វា​ត្រូវ​បាន​រំលាយ​ទោ​ក្នុង​ថ្លើម និង​តម្រង​នោម។ យ៉ាង​ណា​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ខូច​ថ្លើម ឬ​ខ្សោយ​តម្រង​នោម មិន​គួរ​ស្រូប​យក​ប្រូតេអ៊ីន​ច្រើន​ពេក​ទេ ព្រោះ​វា​ជា​ការ​បន្ថែម​បន្ទុក​ទៅ​វិញ​ទៅ​ដល់​ផ្នែក​ទាំង​ពីរ​នោះ។

៣) អ្នក​ជំងឺ​របេង

Ice_screenshot_20210809 125441

អ្នក​ដែល​កើត​ជំងឺ​របេង ជា​ទូទៅ​គឺ​ទាមទារ​ឲ្យ​ទទួល​ទាន​ថ្នាំ​ជា​ប្រចាំ​រយៈ​ពេល​វែង។ នៅក្នុងសាច់ត្រីមានផ្ទុកអ៊ីស្តឌីអ៊ីនច្រើន បន្ទាប់ពីចូលរាងកាយមនុស្សវានឹងត្រូវបានបំលែងទៅជាអ៊ីស្តាមីននៅក្នុងថ្លើមប៉ុន្តែត្រូវបានកត់សុីដោយអង់ហ្ស៊ីមម៉ូណូមីនអុកស៊ីដ។ ថ្នាំប្រឆាំងនឹងជំងឺរបេងមួយចំនួនអាចប៉ះពាល់ដល់ការបម្លែងនិងការសំយោគម៉ូណូមីនអុកស៊ីត។

ដូច្នេះ​នៅ​ពេល​វា​ប្រតិកម្ម​គ្នា វា​អាច​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​ឈឺក្បាល ក្អួត​ចង្អោរ ឈឺ​ពោះ ឬ​ឡើង​កន្ទួល​លើ​ស្បែក។

២) មនុស្ស​ដែល​មាន​អាឡែរហ្សី

3

ប្រសិន​អ្នក​មាន​ជំងឺ​អាឡែរហ្សី ក៏​គួរ​តែ​ដក​ឃ្លា​ពី​ការ​ទទួល​ទាន​ត្រី បង្គា ពោល​ភាគ​ច្រើន​ជា​អាហារ​សមុទ្រ ឬ​ទឹក​សាប​ក៏​ដោយ ងាយ​នឹង​ប៉ះពាល់​ខ្លាំង​ណាស់។

១) អ្នក​មាន​បញ្ហា​ហូរឈាម

4

ខ្លាញ់​ត្រី​មាន​បរិមាណ​អាស៊ីដ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Eicosapentaenoic ដែល​វា​នៅ​ជាប់​នឹង​ជញ្ជាំង​សរសៃ​ឈាម ហើយ​កាត់​បន្ថយ​ការ​ឡើង​រឹង​នៃ​សរសៃឈាម។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំងឺ​ដែល​កំពុង​ហូរ​ឈាម​ស្រាប់ ពេល​ទទួល​ទាន វា​នឹង​បណ្តាល​ឲ្យ​ហូរ​ឈាម​កាន់​តែ​ខ្លាំង​លើស​ដើម ពោល​ត្រូវ​រង់ចាំ​ដល់​ជំងឺ​អ្នក​ជា​សះស្បើយ​សិន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក