មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ មិនថាធ្វើអ្វីនោះទេ តែងតែគិតដល់អ្នក ខ្វល់ពីអារម្មណ៍អ្នក ជាងខ្លួនគេទៅទៀត

បើមនុស្សម្នាក់ស្រលាញ់អ្នក គេនឹងថ្នាក់ថ្នមអ្នកដោយឯកឯង មិនចង់ឃើញអ្នករងទុក្ខ មិនចង់ឃើញអ្នកឈឺចាប់ រមែងតែងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យអ្នកសប្បាយចិត្ត ស្របតាមចិត្តអ្នកគ្រប់បែបយ៉ាងដើម្បីឱ្យអ្នករីករាយ។

មានពេលខ្លះ អ្នកនឿយហត់ អ្នករងទុក្ខ ដ្បិតតែមិនបានបង្ហាញលើទឹកមុខរបស់អ្នកមែន តែគេគ្រាន់តែក្រឡេកក៏ដឹងភ្លាម មិនចង់ឱ្យអ្នករឹងមាំពេក ក៏មិនចង់ឱ្យអ្នកនឿយហត់ពេកដែរ សុខចិត្តឱ្យអ្នកនិយាយចេញមក ដើម្បីឱ្យគេមានឱកាសមកប្រឈមមុខជាមួយគ្នា ក៏មិនដាច់ចិត្តឱ្យអ្នករ៉ាប់រងតែម្នាក់ឯងដែរ។

អ្វីទៅជាក្តីស្រលាញ់? អ្វីទៅជាការថ្នាក់ថ្នម? ក្តីស្រលាញ់ គឺជាការមិនបោះបង់ចោលគ្នា រួមរស់ជាមួយគ្នាដល់ចាស់ស្លាប់ រីឯការថ្នាក់ថ្នម គឺជាសេចក្តីនឹករឭក យកចិត្តទុកដាក់ព្រួយបារម្ភ។

2e41734c87d5dc4563985fdde019f43e

មនុស្សដែលខ្វល់ខ្វាយពីអ្នកដោយពិតប្រាកដ គឺមិនអាចទុកអ្នកចោលនោះទេ ក៏មិនអាចកុហកអ្នកដែរ។

- ពេលដែលអ្នកឈឺ គេយកចិត្តទុកដាក់មើលថែអ្នក!

- ពេលដែលអ្នកពិបាកចិត្ត គេនៅកំដរនៅក្បែរខ្លួនអ្នក!

- ពេលមេឃត្រជាក់ គេយកអាវមកដណ្តប់ឱ្យអ្នក!

- ពេលឃើញអ្នកនឿយហត់ គេតឿនអ្នកឱ្យឆាប់សម្រាក!

18c35563da415ce7bb54210705ec0201

ស្នេហាពិតប្រាកដ មិនមែននិយាយតែមាត់នោះទេ គឺត្រូវការសកម្មភាព ត្រូវការភាពអត់ឱន គេនឹងសុខចិត្តសុខកាយលះបង់ដើម្បីអ្នក គេនឹងសុខចិត្តចុះចាញ់ដោយគ្មានស្ទាក់ស្ទើរឡើយ។ គេមិនដាច់ចិត្តឱ្យអ្នកចាកចេញ ក៏មិនដាច់ចិត្តឱ្យអ្នកហូរទឹកភ្នែកដែរ។ គេជ្រើសរើសអធ្យាស្រ័យ ស្រុះស្រួល តាមចិត្តអ្នក ចាត់ទុកអ្នកជាជីវិតរបស់គេ ស្រលាញ់អ្នកពេញក្នុងក្រអៅបេះដូងរបស់គេ។ ពេលដែលមនុស្សម្នាក់ស្រលាញ់អ្នកនោះ រាល់ទង្វើកាយវិការ សម្ដីវាចារបស់អ្នក សុទ្ធតែអាចជះឥទ្ធិពលដល់ចិត្តអារម្មណ៍របស់គេ។ ហើយពេលដែលអ្នកស្រលាញ់មនុស្សម្នាក់ដោយពិតប្រាកដ ចរិតរបស់អ្នក ភាពរឹងរូសរបស់អ្នក នឹងមានការរៀបឫកពារ ប្រែទៅជាទន់ភ្លន់។ ស្រលាញ់មនុស្សម្នាក់ មិនអាចលាក់ពុតក្លែងបន្លំបានឡើយ ទោះជាអ្នកមិនល្អយ៉ាងណា ក៏គ្មានមនុស្សជំនួសបានទេ អ្នកជាវត្ថុមានតម្លៃនៅក្នុងចិត្តគេតែម្នាក់គត់។

Eae8d97c1650f1efbf34b52a6fdc21bd

ស្នេហា ត្រូវការប្រើចិត្តមកមើល មនុស្សនៅក្នុងលោកនេះច្រើនរាប់មិនអស់ មនុស្សដែលល្អចំពោះអ្នកដោយពិតប្រាកដ តើមានប៉ុន្មាននាក់ទៅ? មិត្តភាពក៏អ៊ីចឹង ស្នេហាក៏អ៊ីចឹងដែរ ឱ្យតែមានចិត្តស្មោះ គឺមានការលះបង់ ឱ្យតែចេះក្តោប់ក្តាប់ នឹងអាចយូរអង្វែង។

ស្នេហាដែលល្អបំផុត = ការទុកចិត្ត + ការកំដរ + ភាពស្មោះត្រង់!

ស្នេហាដ៏ពិតប្រាកដ = យល់ពីអ្នក + ថ្នាក់ថ្នមអ្នក + អត់ឱនដល់អ្នក!

ស្នេហាដ៏មានតម្លៃបំផុត = ចេះស្តាយស្រណោះ + យកចិត្តទុកដាក់ + ចិត្តពិត!

ស្នេហាដ៏ស្រស់ស្អាតបំផុត = មិនចាកចោលគ្នា + មិនបោះបង់ + មិនផ្លាស់ប្តូរ!៕

អត្ថបទ ៖ Mythical Bird / Knongsrok