អ្នក​កំពុង​លើស​ជាតិ​ប្រៃ​ហើយ បើ​ចេញ​សញ្ញា ៦ នេះ​មក ត្រូវ​ប្រញាប់​ប្តូរ​របប​អាហារ​ជា​បន្ទាន់

របប​អាហារ​ប្រចាំ​ថ្ងៃ​ហ្នឹង​ហើយ​ ជា​កត្តា​កំណត់​ពី​សុខភាព​របស់​អ្នក​មួយ​ផ្នែក​ធំ ដែល​នាំ​ឲ្យ​បងប្អូន​យើង​ខ្លះ​ទៅ​មាន​ជំងឺ​ទឹក​នោម​ផ្អែម/ប្រៃ ឬ​លើស​ឈាម​ជា​ដើម ក៏​ដោយសារ​តែ​មិន​បាន​ពិនិត្យ​សុខភាព​ជា​ប្រចាំ ឬ​ព្រងើយ​កន្តើយ​នៅ​រោគ​សញ្ញា​មួយ​ចំនួន។

ខាង​ក្រោម Knongsrok សូម​ចែករំលែក​នូវ​សញ្ញា​ព្រមាន​ទាំង ៦ បង្ហាញ​ច្បាស់​ថា រាងកាយ​កំពុង​លើស​ជាតិ​ប្រៃ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់៖

៦) តែងតែ​មាន​អារម្មណ៍​ស្រេក​ទឹក

6

ការ​ទទួល​ទាន​អំបិល​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​រាងកាយ​ត្រូវ​ការ​បន្ថែម​ជាតិ​ទឹក​ជា​ញឹកញាប់។ វា​ងាយ​យល់​ទេ ដូច​គ្នា​ទៅ​នឹង​ពេល​អ្នក​ទទួល​ទាន​អាហារ​ប្រៃ គឺ​អ្នក​រមែង​ស្រេក​ទឹក​ជាង​ពេល​ទទួល​ទាន​អាហារ​ផ្អែម​ហើយ។

៥) សម្ពាធ​ឈាម​ឡើង​ខ្ពស់

Danger Eat Salt

សញ្ញា​ចម្បង​មួយ​ផ្សេង​ទៀត​ គឺ​ការ​កើន​ឡើង​នៅ​សម្ពាធ​ឈាម ដោយសារ​តែ​តម្រង​នោម​របស់​អ្នក។ នោះ​គឺ​ត្រង់​ថា​ពេល​អ្នក​ទទួល​ទាន​ជាតិ​ប្រៃ​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិ​ទឹក​មិន​ត្រូវ​ការ​ ចេញ​ពី​រាងកាយ ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​មាន​ការ​កើន​ឡើង។

៤) ឈឺ​ឆ្អឹង

4

ការ​លូតលាស់​នៃ​ឆ្អឹង ក៏​មាន​ពាក់ព័ន្ធ​នឹង​បរិមាណ​អំបិល​ក្នុង​ខ្លួន​របស់​អ្នក​ផង​ដែរ។ ប្រសិន​អ្នក​ទទួល​ទាន​អំបិល​ច្រើន នោះ​តម្រង​នោម​នឹង​មិន​អាច​បណ្តេញ​ជាតិ​ពុល​ទាំង​អស់​ចេញ​បាន​ទេ នាំ​ឲ្យ​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ខ្លួន។ កង្វះ​ជាតិ​កាល់ស្យូម​នេះ​ហើយ ដែល​ងាយ​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ​បន្តិច​ម្តងៗ ហើយ​សូម្បី​តែ​ធ្មេញ​ក៏​ងាយ​ពុក​ផង​ដែរ។

៣) ហើម

ផ្នែក​មួយ​ចំនួន​លើ​ដង​ខ្លួន​ដូច​ជា​ដៃ ក​ជើង​វា​បាន​ឡើង​ហើម​ខុស​ពី​ធម្មតា នោះ​ក៏​ដោយសារ​តែ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​រាងកាយ​ច្រើន​ពេក​ផង​ដែរ។

២) ឧស្សាហ៍​ឈឺក្បាល

2

ពេល​សម្ពាធ​ឈាម​ឡើង ក៏​នាំ​ឲ្យ​សរសៃឈាម​វ៉ែន​រីក​ធំ បង្កើត​ទៅ​ជា​ហានិភ័យ​នៃ​ជំងឺ​លើស​ឈាម។ នេះ​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ឈឺក្បាល សឹង​តែ​រៀងរាល់​ថ្ងៃ។

១) ឡើង​ទម្ងន់

1

នៅ​ក្នុង​មួយ​សប្តាហ៍ ប្រសិន​សង្កេត​ឃើញ​ថា​ទម្ងន់​ខ្លួន​ឯង​ឡើង​យ៉ាង​ឆាប់​រហ័ស ឬ​វា​ឡើង​ស្រឺតៗ​លឿន​ពេក នោះ​ក៏​មក​ពី​ជាតិ​ប្រៃ​ក្នុង​រាងកាយ​លើស​ដូច​គ្នា។ សរុប​មក​បើ​ជួប​សញ្ញា​ព្រមាន​ទាំង​ ៦ ខាង​លើ សូម​អ្នក​កាត់​បន្ថយ​នៅ​អាហារ​ដែល​មាន​ជាតិ​ប្រៃ តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក