​សប្ដាហ៍​ថ្មី ៩-១៥ សីហា៖ ផ្លូវ​​ទ្រព្យ​បើក​ទ្វារ​ហើយ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤

ស្ថានភាព​ជំងឺ​រាតត្បាត COVID-19 នៅ​តែ​បន្ត​ញាំញី​សេដ្ឋកិច្ច​ប្រជាជន​ទូទាំង​សកលលោក តែ​យ៉ាង​ណា​តាម​ក្បួន​ហោរាសាស្រ្ត​ក៏​បាន​ដំណាល​មក​ថា នៅ​សប្តាហ៍​ថ្មី​ពី​ថ្ងៃ​ទី ៩ ដល់ ១៥ ​សីហា​ខាង​មុខ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤ នឹង​មាន​រាសី​ខ្ពស់​ត្រដែត​ហើយ​ត្រៀម​ថង់​ដាក់​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់​ទៅ៖

អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ)

4

អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​ជោគវាសនា​អស្ចារ្យ​រក​លេខ​ដាក់​គ្មាន​នៅ​សប្តាហ៍​ថ្មី​នេះ ដោយ​អាជីព​ការងារ ការ​រកស៊ី​របស់​ពួក​គេ​នឹង​ឡើង​កូដ​មិន​គួរ​ឲ្យ​ជឿ។ បំណង​ប្រាថ្នា​ធំៗ​កាល​ពី​មុន​ទាំង​អំបាលម៉ាន​នឹង​លេចចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ។

និយាយ​ពី​ទំនាក់ទំនង​ស្នេហា​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត​វិញ គឺ​ពោរពេញ​ដោយ​ក្តី​សុខ ហើយ​នឹង​កាន់​តែ​បន្ថែម​ពណ៌​ផ្កាឈូក​ទៅ​កាន់​ទំនាក់ទំនង​ជាមួយ​ដៃ​គូ ភាព​ល្អូកល្អិន​ក៏​ស្អិត​រមួត​ជាង​មុន មិន​មាន​ទាស់​ពាក្យ​ទាស់​សម្តី​គ្នា​កើត​ឡើង​ឡើយ។

អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

3

យីអ៊ុន​អ្នក​កើត​ឆ្នាំ​ខាល​សប្តាហ៍​ថ្មី ​ចាំ​ត្រង​លាភ​សំណាង​ធំ​ទៅ ដោយ​ពេលវេលា​ខាង​មុខ គឺ​ពួក​គេ​នឹង​មាន​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច គួបផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង និង​ភាព​ឈ្លាសវៃ​ពី​ដើម​ផង​នោះ នាំ​ឲ្យ​អ្នក​កើត​ឆ្នាំ​ខាល ទទួល​បាន​ភាព​វិជ្ជមាន​ច្រើន​នៅ​ក្នុង​អាជីព​ការងារ​និង​ការ​រកស៊ី។

បើ​ជួប​បញ្ហា​ក៏​កុំ​បាច់​ភ័យ ដោយ​មាន​គេ​ចាំ​ជួយ ចាំ​ទាញ​ដៃ​អ្នក​មក​រក​ភាព​ប្រក្រតី​វិញ​ជា​និច្ច ប៉ុន្តែ​ត្រូវ​ចាំ​រឿង​មួយ ពេល​ខាង​មុខ​នេះ​ធ្វើ​អ្វី​កុំ​ប្រញាប់​ពេក ត្រូវ​ធ្វើ​មួយៗ​ហើយ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ផង។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

2

សម្រាប់​អ្នក​កើត​ឆ្នាំ​មមី​ឯ​ណេះ​វិញ ដូច​បាន​ឆ្លង​ផុត​ជម្រាល​ឧបសគ្គ​កាល​ពី​សប្តាហ៍​ចាស់ ហើយ​ឆ្លង​មក​សប្តាហ៍​ថ្មី ពោរពេញ​ដោយ​លាភ​សំណាង។

ទ្រព្យ​នឹង​សាយភាយ​នៅ​គ្រាប់​ខ្សាច់ សំខាន់​ឲ្យ​តែ​អ្នក​ប្រឹងប្រែង និង​ចេះ​ចាប់​យក​ឱកាស​នៅ​ពេល​ខាង​មុខ គឺ​អ្នក​នឹង​អាច​បង្កើន​ចំណូល​បាន​ច្រើន​លើស​ពី​ពេល​មុន។ និយាយ​ទៅ​ ៧ ​ថ្ងៃ​ខាង​មុខ​នេះ សេះ​ដូច​ជា​ព្រះចៅ​អធិរាជ​កំពុង​នៅ​លើ​បល្ល័ង្ក​នៃ​កំពូល​អំណាច។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

1

ជា​មនុស្ស​ដែល​មើល​ពី​ក្រៅ​រាង​ទន់ តែ​នៅ​ខាង​ក្នុង​គឺ​រឹងមាំ​ល្អ​ណាស់ ទាំង​ផ្លូវ​អារម្មណ៍ និង​ការ​គិត។ សម្ពាធ​នៃ​បញ្ហា ការងារ គ្រួសារ​ដែល​កើត​មាន​នៅ​សប្តាហ៍​ចាស់ នឹង​ធូរ​ដូច​គេ​ដក​ចេញ​ពី​ស្មា​នៅ​សប្តាហ៍​ថ្មី។

មនុស្ស​ដែល​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​ដូច​ជា​អ្នក ទោះ​បាន​លាភ​ធំ​ក៏​មិន​ចេះ​ដើរ​ស្រែក​ឲ្យ​គេ​ដឹង​ដែរ តែ​ត្រឹម​ញញឹម​បិទ​មាត់​មិន​ជិត ហើយ​សម្ងំ​សាទរ​វា​ម្នាក់​ឯង ព្រោះ​តែងតែ​គិត​ថា​ក្រែងលោ​ជីវិត​ពេល​ស្រុត​ទៅ​វិញ នាំ​តែ​គេ​សើច។ ពេល​ខាង​មុខ​នេះ​ហើយ ជា​ពេល​ផ្កាយ​លើក​យីអ៊ុន​ចូល​មក​ដល់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក