បុរស​មាន​របស់ ៣ នេះ​ធំ ច្រើន​តែ​ចាស់​ទៅ​មាន​បាន តែ ១ នេះ​តូច ជីវិត​រាង​លំបាក​បន្តិច

តើអ្នកមានផ្នែកមួយក្នុងចំណោមផ្នែកទាំង ៣ ខាងក្រោមធំដែរឬទេ? ចុះផ្នែកតូចនោះ តើជាអ្នកដែរឬយ៉ាងណា? តាមដំណាលចាស់ៗពីបុរាណគេក៏អាចទស្សន៍ទាយ គ្រាន់តែមើលនៅទម្រង់រាងកាយរបស់មនុស្សប្រុស ថាពួកគេជាបុរសសំណាង ឬមានការលំបាកបែបណាក្នុងជីវិត៖

៤) បុរសដែលមានដៃធំ

1

បុគ្គលដែលមានដៃធំ រមែងទទួលបានជោគជ័យដ៏អស្ចារ្យក្នុងជីវិត ហើយតែងតែត្រូវបានមនុស្សជុំវិញខ្លួនអាណិតស្រលាញ់ រមែងនាំឲ្យអាជីពការងារ និងជំនួញរមែងទទួលបានកិច្ចសហការល្អច្រើន។

នៅក្នុងជីវិតរបស់ពួកគេ ជោគជ័យមិនជាពិបាកនឹងកើតឡើងនោះទេ ហើយគួបផ្សំនឹងភាពក្លាហានរបស់ពួកគេផង ក៏នាំឲ្យជម្នះបានរាល់គ្រប់បញ្ហាទាំងឡាយ។ ស្រ្តីណាដែលបានបុរសនេះជាដៃគូជីវិត ចាស់ទៅនឹងរស់នៅលើគំនរទ្រព្យរួមគ្នា។

៣) បុរសដែលមានចង្កាពេញ

2

ក្នុងផ្នែកនរវិទ្យានិងហោរាសាស្ត្រ បាននិយាយថា ប្រសិនបុរសនោះមានចង្កាធំ ហើយពេញ ពួកគេច្រើនតែជាមនុស្សថ្លៃថ្នូរ ចេះមានការយោគយល់អធ្យាស្រ័យ ហើយឈ្លាសវៃខ្លាំងណាស់ក្នុងជីវិត។

ទៅថ្ងៃមុខពួកគេនឹងមានលុយហូរចូលច្រើន ជាពិសេសនៅពេលមានចំណងអាពាហ៍ពិពាហ៍នឹងកាន់តែជួយបន្ថែមរសជីវិតរបស់គេ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។

២) បុរសដែលមានប្រអប់ជើងធំ

073552 Nguoi Co Ban Chan Bang Phang Rat De Bi Benh Xuong Khop 14 143519

បុរសដែលមានប្រអប់ជើងធំ និយាយពីចរិតលក្ខណៈ ពួកគេតែងមានទំនាក់ទំនងល្អ ដឹងពីរបៀបចាប់យកឱកាសដើម្បីទទួលបានជោគជ័យ។ បុរសប្រភេទនេះ ធ្វើការអ្វីក៏ងាយនឹងបានឡើងមុខមាត់ឡើងឋានៈដែរ ព្រោះគេមានទេពកោសល្យឈ្លាសវៃពីកំណើត និយាយទៅគឺដាក់អីអណ្តែតហ្នឹងឃើញតែឡើងខ្ពស់មិនងាយធ្លាក់ចុះឡើយ។

១) បុរសដែលមានត្រចៀកតូច

4

មនុស្ស​ប្រុស​ដែល​មាន​ច្រមុះ​តូច ភាគ​ច្រើន​តែងតែ​ជា​មនុស្ស​គ្មាន​សំណាង។ មនុស្ស​ប្រភេទ​នេះ​រហ័សរហួន​ដែរ ប៉ុន្តែ​ជា​រឿយៗ​ពួក​គេ​មិន​សូវ​ជួប​ឱកាស ដោយ​មាន​ន័យ​ថា ទេពកោសល្យ​មាន តែ​ឱកាស​មិន​អំណោយផល​ផ្តល់​ឲ្យ​ទាល់​តែ​សោះ។

អំពី​រឿងរ៉ាវ​ស្នេហា មនុស្ស​ប្រភេទ​ចុង​ក្រោយ​នេះ មាន​វាសនា​មិន​សូវ​ច្បាស់លាស់​នោះ​ទេ បើ​ទោះ​បី​ជា​ស្មោះ​នឹង​គេ ក៏​រមែង​ប៉ះ​តែ​មនុស្ស​ស្រី​ដែល​គេ​មាន​គំនិត​ក្បត់ ហើយ​ពិបាក​នឹង​ជួប​គូព្រេង​ពិត​ក្នុង​ជីវិត​បន្តិច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក