ខែ​សែនក្បាលទឹក គេហៅ​ថា​ខែ​ខ្មោច នេះបង្ហាញ​ក្បួន​ហុងស៊ុយ ៥ ជួយ​កម្ចាត់​អស់​អបទ្រព្យ​ចង្រៃ​ចេញ​ពី​ផ្ទះ

នៅ​ខែ​សែន​ក្បាល​ទឹក តាម​ក្បួន​ហុងស៊ុយ គេ​ហៅ​ថា​ជា​ខែ​ខ្មោច ហើយ​តាម​តំណម​គេ​ឲ្យ​តម​នូវ​រឿង​និង​ទម្លាប់​មិន​ល្អ​ជា​ច្រើន ដើម្បី​បញ្ចៀស​ការ​មាន​នៅ​សំណាង​មិន​ល្អ​ចូល​មក​ក្នុង​ផ្ទះ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​នៅ​ក្បួន​កម្ចាត់​អបទ្រព្យ​ចង្រៃ​ទាំង ៥ ដែល​អ្នក​គួរ​តែ​អនុវត្ត​នៅ​ក្នុង​ខែ​សីហា៖

៥) ប្រោះ​អំបិល

5

នេះ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ដើម្បី​បន្សាប​សំណាង​អាក្រក់ ដែល​ជីដូនជីតា​តាំង​ពី​បុរាណ​និយម​ធ្លាប់​ប្រើប្រាស់។ យក​អំបិល​មួយ​ក្តាប់​តូច ហើយ​បោះ​វា​រំលង​ស្មា ពី​ផ្នែក​ខាង​មុខ​ទៅ​ក្រោយ។

សម្រាប់​ស្រ្តី ត្រូវ​ក្តាប់​អំបិល​នៅ​ដៃ​ខាង​ឆ្វេង ហើយ​បុរស​ត្រូវ​ក្តាប់​អំបិល​នៅ​ផ្នែក​ខាង​ស្តាំ ហើយ​ខ្វែង​ដៃ​មក​បោះ​រំលង​ស្មា​ម្ខាង​ទៀត​ទៅ​ខាង​ក្រោយ នេះ​គេ​ជឿ​ថា​នឹង​នាំ​សំណាង​ល្អ​ផ្ទុយ​មក​វិញ។

៤) ប្រើ​កញ្ចក់​ច្នៃ​ធ្វើ​ពី​ឈើ

4

គេ​បារម្ភ​ខ្លាំង​បំផុត គឺ​អាច​ធ្វើ​ឲ្យ​ប្តីប្រពន្ធ​ទាស់​ពាក្យ​ទាស់​សម្តី​គ្នា​នៅ​ខែ​នេះ ហើយ​បើ​ចង់​រក្សា​សុភមង្គល​គ្រួសារ​ឲ្យ​គង់វង្ស អ្នក​អាច​អនុវត្ត​តាម​ក្បួន ច្នៃ​ឈើ​ពក​មក​រៀបចំ​ជុំវិញ​កញ្ចក់ ដោយ​គេ​ជឿ​ថា វា​ជា​របស់​បណ្តេញ​ខ្មោច​បិសាច នាំ​ឲ្យ​អ្នក​មាន​សំណាង​ល្អ​ឡើង​វិញ។

៣) ប្រើ​ថ្ម​ហុងស៊ុយ

Đá Cẩm Thạch Dạng Thô Chế Tác Trang Sức

ថ្ម​ហុងស៊ុយ​គឺ​សំដៅ​ទៅ​ប្រភេទ​ថ្ម​គ្រីស្ទាល់ ថ្ម​រ៉ែ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​យើង​យក​វា​មក​ដាក់​នៅ​លើ​តុ​ក្នុង​ផ្ទះ ឬ​ត្រង់​ទីតាំង​ណា​មួយ។ ជា​ពិសេស​បើ​ថ្ម​រ៉ែ​ខៀវ​កាន់​តែ​ល្អ ក្នុង​ការ​សាបព្រោះ​ថាមពល​វិជ្ជមាន​ឲ្យ​សាយភាយ​ចូល​ពេញ​ផ្ទះ។

២) ប្រើ​ខ្ទឹម​ស

2

យោង​តាម​ក្បួន​ហុងស៊ុយ គេ​ជឿ​ថា​ខ្ទឹម​ស ជា​របស់​កម្ចាត់​ឧបទ្រព​មិន​ល្អ និង​ខ្យល់​អាកាស​មិន​ល្អ​ខាង​ក្នុង​ផ្ទះ។ ដូច្នេះ​នៅ​ក្នុង​ខែ​ខ្មោច អ្នក​អាច​យក​ខ្ទឹម​ស ១ ឬ ២ កំពឹស​ចង់​ដាក់​កូន​ថង់​តូច​មួយ ទៅ​ក្នុង​កាបូប​តាម​ខ្លួន។

១) ព្យួរ​គោមក្រហម​មុខ​ផ្ទះ

1

ចង្កៀង​ក្រហម ឬគោមក្រហម​ជា​រឿយៗ គឺ​អាច​សាយភាយ​ថាមពល​វិជ្ជមាន​ចូល​មក​ក្នុង​ផ្ទះ និង​លើក​យីអ៊ុន​ម្ចាស់ផ្ទះ។ អ្នក​អាច​ព្យួរ​វា​នៅ​មាត់​បង្អួច ឬ​ជាប់​ច្រក​ចេញ​ចូល​ផ្ទះ ដែល​វា​មាន​ឥទ្ធិពល​អាច​រារាំង​មិន​ឲ្យ​មាន​ព្រលឹង​វិញ្ញាណ​អាក្រក់​ចូល​មក​ក្នុង​ផ្ទះ​បាន។

បន្ថែម​ពី​លើ​គន្លឹះ​ទាំង ៥ នេះ អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​ផ្លាស់ប្តូរ​ការ​គិត​ទៅ​ក្នុង​ទិសដៅ​វិជ្ជមាន​ផង​ដែរ ពោល​ប្រសិន​នៅ​បន្ត​ប្រកាន់ខ្ជាប់​គំនិត​ទុទ្ទិដ្ឋិនិយម​ នោះ​វា​ពុំ​មែន​ជា​ដំណោះស្រាយ​ទាញ​ថាមពល​ល្អ​ឲ្យ​មក​នៅ​ក្បែរ​ខ្លួន​បាន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក