ជ្រើសរើស​រូបភាព​វេទមន្ត​មួយ​ ដើម្បី​ដឹង​ថា​នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ

តាម​រយៈ​រូបភាព​វេទមន្ត​ទាំង ៣ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? ដោយ​មិន​ចាំ​បាច់​គិត​ច្រើន ចូរ​ជ្រើសរើស​យក​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ថា​ទៅ​ពេល​ខាង​មុខ អ្នក​នឹង​មាន​អ្វី​ផ្លាស់ប្តូរ​នៅ​ក្នុង​ជីវិត៖

រូបភាព​វេទមន្ត​ទី ១

1

ការ​ផ្លាស់ប្តូរ​នៅ​ពេល​ខាង​មុខ​សម្រាប់​អ្នក គឺ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា។ ដោយ​វា​មិន​យូរ​នោះ​ទេ អ្នក​នឹង​ឈាន​ចូល​ដល់​ដំណាក់​ថ្មី ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​មុន មាន​ភាព​អត់ធ្មត់ ដោយសារ​បញ្ហា​ស្មុគស្មាញ​ជាង​មុន ជាមួយ​នឹង​ដៃ​គូ​ជីវិត។

ប្រសិន​អ្នក​អាច​ឆ្លង​ផុត​ដំណាក់កាល​ខាង​មុខ​នេះ​បាន មាន​ន័យ​ថា​អ្នក​ចាស់​ទុំ​ហើយ គឺ​ចាស់​ទុំ​ទាំង​សង​ខាង ដែល​ល្មម​ដល់​ពេល​ត្រូវ​សាង​ជីវិត​បែប​ច្បាស់លាស់​ជាមួយ​នឹង​គ្នា​រៀង​រហូត​ទៅ។

រូបភាព​វេទមន្ត​ទី ២

2

នៅ​ពេល​ខាង​មុខ​នេះ វា​នឹង​ដល់​ពេល​សម្រាប់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​អ្វី​មួយ ដែល​វា​ផ្សារភ្ជាប់​ទៅ​កាន់​ក្តីស្រមៃ​និង​គោលដៅ​នៃ​ជីវិត​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​មាន​ឥទ្ធិពល​ផុស​ចេញ​ពី​ខាង​ក្នុង ដែល​វា​ឆ្លុះបញ្ចាំង​ដល់​ការ​សម្រេច​ចិត្ត និង​ការ​ដើរ​លើ​វិថី​ថ្មី។

កុំ​ខ្លាច​នឹង​ការ​ចាកចេញ​ពី​កន្លែង​ណា​មួយ​ឲ្យ​សោះ មនុស្ស​យើង​មិន​ស្ថិតស្ថេរ​ មិន​អាច​នៅ​កន្លែង​មួយ​រហូត​នោះ​ទេ ពោល​ត្រូវ​មាន​ការ​អភិវឌ្ឍ​ ការ​វិវត្ត​ទៅ​កាន់​ចំណុច​ថ្មី រហូត​ដល់​យើង​មើល​ឃើញ​ថា​ជីវិត​ខ្លួន​ឯង អាច​រស់​បាន​ហើយ អាច​សម្រេច​ដល់​គោលដៅ​ហើយ សឹម​ដាក់​សញ្ញា​ខណ្ឌ​ផ្អាក​វា។

រូបភាព​វេទមន្ត​ទី ៣

3

ទាក់ទង​នឹង​ការងារ សម្រាប់​ការ​ផ្លាស់ប្តូរ​នៅ​ពេល​ខាង​មុខ​របស់​អ្នក អាច​ថា​អ្វី​ដែល​អ្នក​រង់ចាំ​ជា​យូរ​មក​ហើយ ដូច​ជា​ឱកាស​នៃ​ការ​ដំឡើង​តួនាទី ឬ​មុខងារ​ថ្មី​ណា​មួយ​ក្នុង​ស្ថាប័ន​ដែល​អ្នក​កំពុង​បម្រើ​ការ។ ដូច​គ្នា​នឹង​អ្នក​រកស៊ី ជំនួញ​របស់​ពួក​គេ​នឹង​វិវត្ត​ទៅ​រក​ចំណុច​ល្អ​ប្រសើរ​ថ្មី​មួយ​ទៀត។

ក្នុង​ករណី​នេះ វា​នឹង​ប្លែក​អារម្មណ៍​សម្រាប់​អ្នក តែ​ត្រូវ​ដើរ​ជាមួយ​វា​ដោយ​ប្រកាន់ខ្ជាប់​ការ​ខិតខំ​ ទទួល​ខុស​ត្រូវ និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​អី​បញ្ហា​នឹង​បន្ត​មាន ហើយ​បញ្ហា​ខ្លះ​ជា​រឿង​ថ្មី​ដែល​អ្នក​មិន​ត្រូវ​រុញរា​នឹង​ដើរ​ចេញ​ពី​វា​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក